នគរបាលអូស្ត្រាលីបាញ់សម្លាប់ក្មេងប្រុសម្នាក់ ក្រោយវាយប្រហារដោយចាក់ ជាមួយនឹងលក្ខណៈដូចអំពើភេរវកម្ម

2024/05/05 09:20:58 pm        173

នគរបាលអូស្ត្រាលី នៅថ្ងៃអាទិត្យ (ទី៥ ខែឧសភា) នេះ បានប្រាប់ឲ្យដឹងថា ពួកគេបានបាញ់សម្លាប់ក្មេងប្រុសម្នាក់ បន្ទាប់ពីក្មេងនោះបានចាក់បុរសម្នាក់ នៅរដ្ឋធានី Perth ភាគខាងលិចប្រទេសអូស្ត្រាលី នៅក្នុងការវាយប្រហារមួយ ដែលអាជ្ញាធរបាននិយាយថា មានលក្ខណៈដូចនឹងអំពើភេរវកម្ម។

អាជ្ញាធរប្រចាំរដ្ឋបានប្រាប់ថា សញ្ញាពីក្មេងប្រុសអាយុ ១៦ឆ្នាំ ប្រដាប់ដោយអាវុធដែលជាកាំបិតប្រើប្រាស់ក្នុងផ្ទះបាយ ត្រូវបានផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត ដោយបន្ថែមថា ពួកគេបានទទួលទូរសព្ទពីសមាជិកពាក់ព័ន្ធនៃសហគមន៍មូស្លីមក្នុងតំបន់ មុនពេលមានការវាយប្រហារនោះ ដែលបានកើតឡើងនៅយប់ថ្ងៃសៅរ៍។

នគរបាលបាននិយាយថា ការវាយប្រហារ នៅជាយក្រុង Willetton មាន «លក្ខណៈ» ដូចនឹងអំពើភេរវកម្ម ប៉ុន្តែមិនទាន់ត្រូវបានប្រកាសថា ជាអំពើភេរវកម្មទេ។ ពាក់ព័ន្ធនឹងអ្នកវាយប្រហារនេះ អំឡុងសន្និសីទតាមទូរទស្សន៍ រដ្ឋមន្ត្រីប្រចាំរដ្ឋ Western Australia លោក Roger Cook បានប្រាប់ថា៖ «នៅដំណាក់កាលនេះ វាហាក់ដូចជារូបគេប្រព្រឹត្តតែម្នាក់ឯងប៉ុណ្ណោះ»។ 

សមត្ថកិច្ចបានប្រាប់បន្ថែមថា ចំណែកជនរងគ្រោះដែលត្រូវបានចាក់ចំខ្នងនោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ រីឯនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បាននិយាយថា លោកត្រូវបានរាយការណ៍ដោយសង្ខេបអំពីហេតុការណ៍នេះពីសំណាក់នគរបាល និងភ្នាក់ងារស៊ើបការណ៍សម្ងាត់ ដែលបញ្ជាក់បន្ថែមថា គ្មានការគំរាមកំហែងបន្តមាននោះទេ។

គួរបញ្ជាក់ដែរថា ឧបទ្ទវហេតុនេះកើតឡើងបន្ទាប់ពីនគរបាលរដ្ឋ New South Wales កាលពីខែមុន បានចោទប្រកាន់ក្មេងប្រុសជាច្រើននាក់ពីបទល្មើសទាក់ទងនឹងអំពើភេរវកម្ម នៅក្នុងការស៊ើបអង្កេតមួយ បន្ទាប់ពីមានការចាក់លើសង្ឃជាន់ខ្ពស់គ្រិស្តសាសនា Assyrian ខណៈពេលដែលសង្ឃអង្គនោះកំពុងផ្ដល់ឱវាទដោយមានការផ្សាយផ្ទាល់ នៅក្នុងទីក្រុងស៊ីដនី កាលពីថ្ងៃទី១៥ ខែមេសា។ ហើយការវាយប្រហារលើសង្ឃជាន់ខ្ពស់នោះ បានកើតមានឡើងបន្ទាប់ពីមានការចាក់មិនរើសមុខ រហូតបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ៦នាក់ ស្លាប់នៅឯផ្សារទំនើប ក្នុងទីក្រុងស៊ីដនី៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        80
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        125
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm