អ្នកស្លាប់ដោយជំនន់ទឹកភ្លៀងនៅប្រេស៊ីល កើនឡើងដល់ ៧៨ នាក់ និងច្រើននាក់នៅបាត់ខ្លួន

2024/05/06 03:43:40 pm        159

អាជ្ញាធរតំបន់ បាននិយាយកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំង ដែលបានបណ្តាលឱ្យមានទឹកជំនន់នៅភាគខាងត្បូងរដ្ឋ រីអូហ្គ្រង់ដេ ដូស៊ុល(Rio Grande do Sul) របស់ប្រទេសប្រេស៊ីល បានកើនឡើងដល់យ៉ាងហោចណាស់ ៧៨នាក់ និងមនុស្សច្រើននាក់ទៀតនៅបាត់ខ្លួន ខណៈជាង ១១៥.០០០នាក់ បានភៀសខ្លួនចេញពីលំនៅឋាន។

ប្រធានាធិបតី លោក Luiz Inacio Lula da Silva បានមកដល់រដ្ឋ Rio Grande do Sul កាលពីព្រឹកថ្ងៃអាទិត្យ ជាមួយសមាជិកគណៈរដ្ឋមន្ត្រីរបស់លោក ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងការស្តារឡើងវិញជាមួយអាជ្ញាធរតំបន់។ អភិបាលរដ្ឋ លោក អេដ្យួអាដូ ឡេតេ(Eduardo Leite) បាននិយាយថា វាគឺជាសេណារីយ៉ូសង្រ្គាម ហើយនឹងត្រូវការវិធានការនៅក្រោយសង្គ្រាម។

ក្រុមអ្នកស្ម័គ្រចិត្ត ដែលប្រើប្រាស់ទូក ម៉ូតូទឹក និងហែលទឹក បានជួយក្នុងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះ ។ នៅក្នុងរដ្ឋធានី ប៉តូ អាលីក្រេ(Porto Alegre) របស់រដ្ឋ អ្នកស្មគ្រចិត្តម្នាក់ និយាយថា លោក និងមិត្តភក្តិបីនាក់ទៀត បានប្រើប្រាស់ម៉ូតូទឹក ដើម្បីជួយសង្រ្គោះមនុស្សប្រហែល៥០នាក់ពីទឹកជំនន់ចាប់តាំងពីថ្ងៃសុក្រសប្តាហ៍កន្លងទៅនេះ នៅលើកោះជាផ្នែករបស់ទីក្រុង។

ចំនួនអ្នកស្លាប់នៅតែអាចកើនឡើងច្រើន ខណៈមនុស្ស ១០៥ នាក់ ត្រូវបានរាយការណ៍ថានៅតែបាត់ខ្លួនកាលពីថ្ងៃអាទិត្យ នេះបើយោងតាមអាជ្ញាធរការពារស៊ីវិលរបស់រដ្ឋ។

យោងតាមអាជ្ញាធរបានឱ្យដឹងថា ទឹកជំនន់នាំមកដោយព្យុះក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានធ្វើឲ្យប៉ះពាល់ដល់ជាងពីរភាគបីនៃក្រុងជិត៥០០នៅក្នុងរដ្ឋនេះ ដែលមានព្រំដែនជាប់ជាមួយប្រទេសអ៊ុយរ៉ាហ្គាយ និងអាហ្សង់ទីន។

ទឹកជំនន់បានបំផ្លាញផ្លូវថ្នល់ និងស្ពាន ក្នុងទីក្រុង ហើយទឹកភ្លៀងក៏បានបង្កឱ្យមានបំណាក់ដី និងការបាក់ធ្លាយផ្នែកមួយចំនួននៃទំនប់វារីអគ្គិសនីតូចមួយផងដែរ។ អាជ្ញាធរនិយាយថា មនុស្សជាង ៤០០.០០០នាក់ គ្មានអគ្គិសនីប្រើប្រាស់កាលពីល្ងាចថ្ងៃអាទិត្យ ខណៈជិតមួយភាគបីនៃចំនួនប្រជាជនក្នុងរដ្ឋនេះគឺគ្មានទឹកប្រើប្រាស់។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        139
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        180
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm