លោក Xi Jinping លើកឡើងថាទំនាក់ទំនងរវាងចិន-បារាំង គួរតែជាគំរូសម្រាប់ពិភពលោក

2024/05/06 04:16:09 pm        213

លោកប្រធានាធិបតីចិន Xi Jinping បាននិយាយថា ទំនាក់ទំនងរបស់ចិន ជាមួយបារាំងគួរតែជាគំរូសម្រាប់ពិភពលោក ខណៈលោកបាទៅដល់ទីក្រុងប៉ារីស កាលពីថ្ងៃអាទិត្យ។មេដឹកនាំចិន បានធ្វើដំណើរទស្សនកិច្ចដ៏កម្រទៅកាន់ប្រទេសបារាំងដើម្បីផ្សះផ្សាជម្លោះពាណិជ្ជកម្មដែលកំពុងកើនឡើងជាមួយសហភាពអឺរ៉ុប។

លោក Xi និយាយថា ចិន និងបារាំង នឹងបំភ្លឺផ្លូវឆ្ពោះទៅមុខ ដោយប្រើចន្លុះប្រវត្តិសាស្ត្រ ដើម្បីបើកបង្ហាញអនាគតដ៏ភ្លឺស្វាងនៃទំនាក់ទំនងចិន-បារាំង និងកសាងគ្រឹះថ្មីដើម្បីរួមចំណែកចំពោះសន្តិភាព ស្ថិរភាពពិភពលោក និងការអភិវឌ្ឍន៍។

ប្រធានាធិបតីបារាំងលោក Emmanuel Macron គ្រោងជំរុញឱ្យលោក Xi កាត់បន្ថយអតុល្យភាពពាណិជ្ជកម្ម និងប្រើប្រាស់ឥទ្ធិពលរបស់លោកជាមួយរុស្ស៊ីជុំវិញសង្គ្រាមនៅអ៊ុយក្រែន។

លោក Xi គ្រោងជួបលោក Macron និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អឺសូឡា វ៉ុន ឌើ ឡេយិន (Ursula von der Leyen) នៅថ្ងៃចន្ទសប្ដាហ៍នេះ មុនពេលលោក និងលោក Macron ទៅបំពេញទស្សនកិច្ចនៅ តំបន់ជួរភ្នំ ភីរ៉េនីស (Pyrenees) នៅថ្ងៃបន្ទាប់។

លោក Xi ដែលត្រូវបានស្វាគមន៍នៅទីក្រុងប៉ារីសដោយនាយករដ្ឋមន្រ្តី ហ្កាប្រីយ៉ែល អាតាល់ (Gabriel )Attal បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅពេលលោក បានទៅដល់ថាទំនាក់ទំនងរវាងចិននិងបារាំងគឺជា គំរូសម្រាប់សហគមន៍អន្តរជាតិនៃការរួមរស់ដោយសន្តិភាពនិងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះរវាងប្រទេសដែលមានប្រព័ន្ធសង្គមផ្សេងៗគ្នា។

បារាំងកំពុងគាំទ្រការស៊ើបអង្កេតរបស់សហភាពអឺរ៉ុបលើការនាំចេញរថយន្តអគ្គិសនីរបស់ចិន ហើយកាលពីខែមករា ទីក្រុងប៉េកាំង បានបើកការស៊ើបអង្កេតលើការនាំចូលផលិតផលមានម៉ាកយីហោផលិតដោយបារាំងភាគច្រើន ជាទង្វើដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាជាការសងសឹកដាក់គ្នាទៅវិញទៅមក។សមាជិកទាំង ២៧ របស់សហភាពអឺរ៉ុបជាពិសេសបារាំង និងអាល្លឺម៉ង់មានការខ្វែងគំនិតគ្នាលើអាកប្បកិរិយារបស់ពួកគេចំពោះប្រទេសចិន។ប្រភពជាច្រើននិយាយថាអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល (Olaf Scholz) នឹងមិនចូលរួមជាមួយលោក Macron និងលោក Xi នៅទីក្រុងប៉ារីស ដោយសារតែការប្តេជ្ញាចិត្តកាលពីកន្លងទៅ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm