សម្ដេច​តេជោ ហ៊ុន សែន អនុម័ត​ឱ្យ​ចាក់​វ៉ាក់សាំង​ដូស​ទី​៣ ដើម្បី​ជំរុញ​ការ​បង្កើត​អង់ទីករ​ប្រឆាំង​ជំងឺ​កូវីដ-១៩

2021/08/01 05:09:01 pm        571

ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​ថា សម្ដេច​អនុញ្ញាត​ឱ្យ​ចាក់​វ៉ាក់សាំង​ដូស​ទី៣ ដែល​ជា​ដូស​ជំរុញ​សម្រាប់​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ-១៩។

សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់​បែប​នេះ ​នៅ​ក្នុង​សន្និសីទ​ស្ដី​ពី​ការ​ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដល់​ក្រុម​មនុស្ស​អាយុ​ចន្លោះ​ពី ១២ ទៅ ១៧​ឆ្នាំ នៅ​ព្រឹក​ថ្ងៃ​នេះ។

សម្ដេចតេជោ​ បាន​បញ្ជាក់​ថា រាជ​រដ្ឋាភិបាល​បាន​សម្រេច​លើក​ការ​ចាក់​វ៉ាក់សាំង​ដូស​ទី​៣​នេះ​ហើយ​កាល​ពី​ថ្ងៃ​ម្សិ​លមិញ បន្ទាប់​ពី​មាន​ការ​សិក្សា​រួច។

សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ទៀត​ថា វ៉ាក់សាំង​ AstraZeneca ចំនួន ១​ដូស នឹង​ប្រើ​ប្រាស់​ធ្វើ​ជា​ដូស​ទី​៣ សម្រាប់​ធ្វើ​ជា​ដូស​ជំរុញ​ដល់​ការ​បណ្ដុះ​អង់ទីករ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩។

សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ទៀត​ថា វ៉ាក់សាំង​​ដូស​ទី​៣​នេះ នឹង​ផ្ដល់​ជូន​ក្រុម​ការងារ​ជួរ​មុខ​ដែល​កំពុង​ប្រយុទ្ធ​នឹង​ការ​ឆ្លង​រីក​ដាល​នៃ​មេរោគ​កូវីដ-១៩​នៅ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-ថៃ។

សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​ថា​ ក្រុម​ជួរ​មុខ​នេះ មាន​ចំនួន​ចន្លោះ​ពី ៥០ ទៅ ៦០​ម៉ឺន​នាក់ ដែល​ជា​ក្រុម​អាទិភាព​សម្រាប់​ទទួល​បាន​វ៉ាក់សាំង​ដូស​ទី​៣​នេះ។

សម្រាប់​អ្នក​ចាក់​វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម ឬ​ស៊ីណូវ៉ាក់​ទាំង​ពីរ​ដូស​រួច​ហើយ សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​ថា នឹង​ទទួល​បាន​វ៉ាក់សាំង​ដូស​ទី​៣ ដែល​ជា​វ៉ាក់សាំង AstraZeneca៕

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        14
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        225
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        201

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm