គណៈកម្មការចាប់ផ្ដើមកែសន្លឹកកិច្ចការប្រឡងគ្រូអនុវិទ្យាល័យ ខណៈលទ្ធផលនឹង​ប្រកាសសប្ដាហ៍នេះ

2024/05/06 05:29:18 pm        231

ក្រោយបញ្ចប់ការប្រឡងរបស់បេក្ខជនទាំងជាង ៣ម៉ឺននាក់ គណៈកម្មការ​រៀបចំ​ការ​ប្រឡង​ប្រជែង​បាន​ចាប់ផ្តើមដំណើរការកែសន្លឹកកិច្ចការរបស់បេក្ខជននៅថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៤​នេះ។ ដំណាក់​កាល​កំណែ​នេះ​ប្រព្រឹត្តិទៅ​ដោយ​មាន​ការ​ចូលរួមពីអ្នកសង្កេតការណ៍មកពី​បណ្ដា​ស្ថាប័ន មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ និងវត្តមានអ្នកកែប្រមាណ ២០០រូប។ ខណៈ​លទ្ធផល​គ្រោង​ប្រកាសនៅក្នុងសប្ដាហ៍នេះដែរ។ នេះជាការលើកឡើងរបស់ ឯកឧត្តម ខៀវ ច័ន្ទប៊ុនធឿន រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មការត្រួតពិនិត្យ និង​វាយតម្លៃដំណើរការប្រឡង។

ការធ្វើកំណែលើក្រដាសកិច្ចការបេក្ខជនប្រឡងគ្រូអនុវិទ្យាល័យទាំងជាង ៣ម៉ឺននាក់​បាន​ចាប់​ផ្ដើម​នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤នេះ។ ការធ្វើកំណែធ្វើឡើងនៅ​ទីតាំង​សាលា​ភូមិន្ទ​រដ្ឋបាល​តែ​មួយ​ប៉ុណ្ណោះ ដោយប្រមូលកិច្ចការមកពីមណ្ឌលប្រឡងទាំងបី មកកែរួមនៅទីតាំងតែមួយ។

ឯកឧត្តម ខៀវ ច័ន្ទប៊ុនធឿន បានឱ្យដឹងថា ដំណាក់កាលកំណែនេះ ក៏មិន​ខុស​ពី​ដំណាក់​កាល​ផ្សេង​នៃ​ដំណើរកា​រ​ប្រឡងនោះឡើយ។ ដំណាក់កាលកំណែ គឺនៅតែមានវត្ត​មាន​អ្នក​សង្កេតការណ៍​មក​ពីបណ្ដាស្ថាប័ន តំណាងសាកលវិទ្យាល័យ មន្ត្រីអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​។ ការចាប់ផ្ដើមដំបូងគឺ ការចុះលេខសម្ងាត់ កាត់សន្លឹកកិច្ចការ ប្រគល់​ជូន​បន្ត​ទៅ​ក្រុម​ការងារ​កំណែ ​និងឈានទៅការបូកស្រង់ពិន្ទុ។ គ្រប់ដំណាក់កាលទាំងអស់ គឺមានការ​ត្រួត​ពិនិត្យ​តាម​ដាន ពីអ្នកសង្កេតការណ៍ទាំងអស់ ដើម្បីធានាភាពត្រឹមត្រូវ ជូនបេក្ខជន។

ឯកឧត្តម បញ្ជាក់ដែរថា សម្រាប់ការធ្វើកំណែនេះ ទោះចំនួន​បេក្ខជន​ប្រឡង​មាន​ចំនួន​រហូត​ដល់​ជាង​ ៣ម៉ឺននាក់ក្ដី ការប្រកាសលទ្ធផលតាមការគ្រោង គឺប្រកាសជូននៅក្នុងសប្ដាហ៍នេះតែម្ដង ហើយ​ដើម្បីពន្លឿនលើដំណាក់កាលកំណែ គណៈកម្មការបានដាក់អ្នកកែប្រមាណ ២០០នាក់។

ឯកឧត្តមលើកឡើងទៀតថា អ្នកតាក់តែងវិញ្ញាសា គឺជាអ្នកចេញអាត្រាកំណែ។ រីឯ​អ្នក​កែ​ក្រដាស​កិច្ច​ការ​ជាក់ស្ដែង ជាបុគ្គលផ្សេងទៀត ដែលជ្រើសរើសចេញពីសាលាភូមិន្ទរដ្ឋបាល ដោយ​កែ​ផ្អែក​លើ​អត្រា​កំណែដែលផ្ដល់ជូន។

សម្រាប់លទ្ធផលនៃការប្រឡងរយៈពេល ៤ថ្ងៃជាប់គ្នានេះ ជាលទ្ធផលសម្រាំងលើកទី ១។ ការ​ធ្វើ​កំណែ​នេះ នឹងជ្រើសរើសបេក្ខជនដែលទទួលបានពិន្ទុខ្ពស់ជាង ១៣០០នាក់ សម្រា​ប់​ត្រៀម​ខ្លួន​ក្នុង​ការ​ប្រឡងលើកទីពីរ។ គួរបញ្ជាក់ឱ្យដឹងថា លទ្ធផលចុងក្រោយនៃការប្រឡងគ្រូអនុវិទ្យាល័យ គឺកំណត់យកអ្នកជាប់ត្រឹមតែ ៤៤១ នាក់ប៉ុណ្ណោះ៕ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        156
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        84
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        196

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm