អត្តពលិក និងពលរដ្ឋរម្លឹកពីភាពជោគជ័យរបស់កម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣

2024/05/06 06:25:24 pm        197

កាលពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ គឺជាព្រឹត្តិការណ៍​មហា​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ជាលើក​ដំបូង​ឡើង​វិញ ក្រោយកម្ពុជា អាក់ខានរៀបចំចំនួន៦៤ឆ្នាំ។ ក្នុងឱកាសខួប១ឆ្នាំនៃការរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក្រុមអត្តពលិក និងពលរដ្ឋ បាន​បង្ហាញ​ការ​នឹក​រលឹកដែលកម្ពុជាបានរៀបចំបានល្អប្រសើរ និងបានជំរុញទឹ​កចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​រួមគ្នា​លេង​កីឡា និងបង្កើតការចង់ចាំជាប្រវត្តិសាស្រ្ដសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គមឆ្នាំ២០២៣ កន្លង​ទៅ​នេះ​។

ក្រុមអត្តពលិកមេដាយមាស ប្រាក់ និងពលរដ្ឋនានាទៀត បានថ្លែងប្រាប់ BTV នៅថ្ងៃទី៦ ខែ​ឧសភា​នេះ​ថា មកដល់ខែឧសភា ឆ្នាំ២០២៤នេះ មានរយៈពេល១ឆ្នាំហើយ ដែលកម្ពុជា​បាន​ធ្វើ​ជាម្ចាស់​ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា ស៊ីហ្គេម ជាលើកដំបូងឡើងវិញ ហើយ​តាម​រយៈ​ព្រឹត្តិការណ៍​មហា​ជោគជ័យនេះ គឺបានធ្វើឲ្យបណ្តាប្រតិភូកីឡា និងអត្តពលិកក្នុង​តំបន់​អាស៊ាន​កោត​សរសើរ​កម្ពុជា និងបានផ្សព្វផ្សាយកិត្តិនាមកម្ពុជា រៀបចំស៊ីហ្គេមល្បីពេញឆាកអន្តរជាតិ។ ក្នុង​នាមជាពលរដ្ឋ និងជាអត្តលិកខ្មែរ ពួកគេប្តេជ្ញាប្រឹងហាត់ និងលេងកីឡាបន្ថែមទៀត ដើម្បី​ដណ្តើម​យក​មេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាផ្សេងៗនាពេលខាងមុខ។

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានថ្លែងថា អំឡុង​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​រៀបចំប្រកួតកីឡាស៊ីហ្គេមលើកទី៣២ចប់ភ្លាម កាលនោះមជ្ឈដ្ឋានអន្តរជាតិ មាន​មជ្ឈ​ដ្ឋាន​អន្តរជាតិ ចូលទស្សនាតាមប្រព័ន្ធផ្សព្វផ្សាយសង្គមនានាដូចជាហ្វេសប៊ុក និងតិចតុក ជាដើម​គឺ​មាន​ចំនួនអ្នកចូលរួមទស្សនា (View) បានប្រមាណ ៣០ពាន់លាននាក់ ហើយមក​ដល់​ខែ​ឧសភា​ ឆ្នាំ២០២៤នេះ ចំនួនអ្នកចូលទស្សនា View កើនរហូត ៣២ពាន់លាននាក់។

ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ថា ចំនួនមជ្ឈដ្ឋានអន្តរជាតិ ដែលចូល​ទស្សនា​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អន​ឡាញ​នោះ ភាគច្រើន គេចូលទស្សនាព្រឹត្តិការណ៍បើកប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ក្រោម​អធិបតី​ភាព​ដ៏ខ្ពស់ខ្ពស់បំផុត សម្តេចតេជោ ហ៊ុន សែន ដែលកាលនោះ​ជា​នាយករដ្ឋ​មន្ត្រីនៃ​ព្រះរាជា​ណា​ចក្រកម្ពុជា និងការចូលទស្សនា ប្រកួតកីឡា របស់កីឡាការនី ប៊ូ សំណាង ដែលត្រូវ​បាន​ទូរទស្សន៍ CNN យកទៅផ្សព្វផ្សាយបន្ត៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        29
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        237
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        226

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm