ទាហានអ៊ីស្រាអែលបីនាក់ បានស្លាប់នៅក្នុងការវាយប្រហារដោយគ្រាប់រ៉ុក្កែត នៅច្រកឆ្លងកាត់ Kerem Shalom

2024/05/06 09:02:41 pm        130

អ៊ីស្រាអែល បានបិទច្រកឆ្លងកាត់ Kerem Shalom ចូលទៅក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីក្រុមហាម៉ាស បានបាញ់គ្រាប់រ៉ុក្កែតចេញពីក្នុងតំបន់ហ្កាហ្សាស្ទ្រីប។

អ៊ីស្រាអែល បាននិយាយថា ការវាយប្រហារនោះ បានសម្លាប់ទាហានរបស់ខ្លួនបីនាក់ និងជាច្រើននាក់ផ្សេងទៀត រងរបួស។

ច្រកឆ្លងកាត់នេះ គឺជាផ្លូវមួយក្នុងចំណោមផ្លូវមួយចំនួន ដើម្បីទទួលបានជំនួយមនុស្សធម៌ រួមទាំងស្បៀងអាហារ និងការផ្គត់ផ្គង់វេជ្ជសាស្រ្ត ទៅកាន់តំបន់ហ្កាហ្សា។

ក្រុមអ្នកសម្រុះសម្រួលក្នុងប្រទេសអេហ្ស៊ីប បានធ្វើការចរចារយៈពេលពីរថ្ងៃ ក្នុងគោលបំណងធានាបាននូវកិច្ចព្រមព្រៀងមួយសម្រាប់បទឈប់បាញ់នៅតំបន់ហ្កាហ្សា និងការដោះលែងចំណាប់ថ្នូរដែលត្រូវបាន ក្រុមហាម៉ាសចាប់ឃុំខ្លួន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហាម៉ាស បាននិយាយថា ជុំចុងក្រោយបំផុត បានបញ្ចប់កាលពីថ្ងៃអាទិត្យ ហើយថា គណៈប្រតិភូរបស់ខ្លួន នឹងធ្វើដំណើរពីទីក្រុងគែរ ទៅកាន់ប្រទេសកាតា ដើម្បីពិគ្រោះជាមួយថ្នាក់ដឹកនាំរបស់ក្រុមនេះ។

យោងតាមរបាយការណ៍បានឲ្យដឹងថា ប្រធាន CIA លោក William Burns ដែលបានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល ក៏បានចាកចេញពីរដ្ឋធានីអេហ្ស៊ីបសម្រាប់កិច្ចពិភាក្សា នៅទីក្រុងដូហាផងដែរ។

សំណើបទឈប់បាញ់នេះ ត្រូវបានគេជឿថា ពាក់ព័ន្ធនឹងការផ្អាករយៈពេល ៤០ថ្ងៃក្នុងការប្រយុទ្ធគ្នា ខណៈពេលដែលចំណាប់ថ្នូរ ត្រូវបានដោះលែង និងការដោះលែងអ្នកទោសប៉ាឡេស្ទីនមួយចំនួនដែលកំពុងត្រូវបានឃុំខ្លួន នៅក្នុងពន្ធនាគាររបស់អ៊ីស្រាអែល។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        192
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        232
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        210

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm