តំបន់ហ្កាហ្សាភាគខាងជើង កំពុងធ្លាក់ចូលក្នុង«គ្រោះទុរ្ភិក្សយ៉ាងពេញទំហឹង»

2024/05/06 09:11:13 pm        180

មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ បាននិយាយថា ឥឡូវនេះ ភាគខាងជើងនៃតំបន់ហ្គាហ្សា បានធ្លាក់ចូលទៅក្នុង «គ្រោះទុរ្ភិក្សយ៉ាងពេញទំហឹង» ដែលកំពុងឆ្ពោះទៅភាគខាងត្បូង ខណៈដែលសង្រ្គាមជិតដល់ ៧ខែហើយនោះ»។

លោកស្រី Cindy McCain នាយកនៃកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ បានក្លាយជាមន្ត្រីអន្តរជាតិដ៏លេចធ្លោបំផុត ដែលបាននិយាយថា គ្រោះទុរ្ភិក្ស បានវាយប្រហារតំបន់ហ្កាហ្សាដែលបំផ្លិចបំផ្លាញដោយសង្រ្គាមរួចហើយ។ ចាប់តាំងពីខែមីនាមក អង្គការសហប្រជាជាតិ និងអង្គការជំនួយបាននិងកំពុងនិយាយថា គ្រោះទុរ្ភិក្សគឺ «ជិតមកដល់» នៅក្នុងតំបន់ហ្កាហ្សា ប៉ុន្តែមិនទាន់បានធ្វើសេចក្តីប្រកាសជាផ្លូវការនៅឡើយទេ។

លោកស្រី McCain បានប្រាប់ទូរទស្សន៍ NBC ក្នុងបទសម្ភាសមួយដែលចាក់ផ្សាយកាលពីថ្ងៃអាទិត្យថា៖«វាជារឿងគួររន្ធត់ណាស់»។ «មានគ្រោះទុរ្ភិក្ស គឺគ្រោះទុរ្ភិក្សយ៉ាងពេញទំហឹង នៅភាគខាងជើង ហើយវាកំពុងរំកិលចូលទៅទិសខាងត្បូង។

លោកស្រី McCain បាននិយាយថា បទឈប់បាញ់មួយ ក៏ដូចជាលំហូរនៃជំនួយកាន់តែច្រើន ឆ្លងកាត់ផ្លូវគោក និងផ្លូវសមុទ្រ គឺត្រូវការយ៉ាងខ្លាំងបំផុត។

នៅភាគខាងជើងនៃតំបន់ហ្កាហ្សាស្ទ្រីបដែលត្រូវបានឡោមព័ទ្ធ ជនស៊ីវិល ត្រូវបានកាត់ផ្តាច់ពីការផ្គត់ផ្គង់ជំនួយភាគច្រើន ហើយត្រូវបានជំរុញឲ្យទៅលាក់ខ្លួនដោយសារការប្រយុទ្ធកាន់តែខ្លាំងឡើង។ អត្រាកង្វះអាហារូបត្ថម្ភដ៏ស្រួចស្រាល់ ក្នុងចំណោមកុមារអាយុក្រោម ៥ឆ្នាំ បានកើនឡើងពី ១ភាគរយ មុនពេលសង្រ្គាមដល់ ៣០ភាគរយ នៅខែមីនា។

អត្ថបទដែលទាក់ទង

សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm       
អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        12
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់

2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm