ហ្វីលីពីន និងអាមេរិក បានវាយបកទៅលើអ្នកឈ្លានពានបរទេសក្លែងក្លាយ ក្នុងសមយុទ្ធយោធាប្រចាំឆ្នាំ

2024/05/06 09:21:14 pm        104

កងកម្លាំងប្រដាប់អាវុធអាមេរិក និងហ្វីលីពីន បានបាញ់មីស៊ីល និងកាំភ្លើងធំ ដើម្បីរារាំងការលុកលុយក្លែងក្លាយនៅក្នុងដែនទឹកភាគខាងជើងរបស់ប្រទេសហ្វីលីពីន ដែលប្រឈមមុខនឹងកោះតៃវ៉ាន់ នៅថ្ងៃចន្ទនេះ ក្នុងការបង្ហាញកម្លាំងយោធា និងការពង្រឹងទំនាក់ទំនង ខណៈដែលភាពតានតឹងក្នុងតំបន់ កើន ឡើង។

ទាហានប្រហែល ២០០នាក់ បានប្តូរវេនគ្នាការពារច្រាំងសមុទ្រនៃទីក្រុងឆ្នេរសមុទ្រ Laoag ក្នុងខេត្ត Ilocos ដោយបានបាញ់មីស៊ីល Javelin និងបាញ់កាំភ្លើងផ្លោង និងកាំភ្លើងយន្ត ដើម្បីវាយបកទៅលើ សត្រូវដែលមិនបញ្ចេញឈ្មោះ ដែលព្យាយាមវាយលុកឆ្នេរនេះ។

បុគ្គលិកយោធាអាមេរិក និងហ្វីលីពីន បានវាយប្រហារពន្លិចនាវាអណ្តែតទឹកចំនួន ៥គ្រឿង ដែលកំពុងឈរជើងសម្រាប់នាវាចូលចតក្នុងទឹក និងលើគោក ដែលជាផ្នែកមួយនៃសមយុទ្ធប្រចាំឆ្នាំរបស់ពួកគេ ដែលមានឈ្មោះថា Balikatan ឬ «ស្មាកៀកស្មា។

សមយុទ្ធប្រចាំឆ្នាំដែលមានទាហានហ្វីលីពីន និងអាមេរិកប្រហែល ១៦.000នាក់ ហើយបានចាប់ ផ្តើម កាលពីខែមុន នឹងបន្តដំណើរការ រហូតដល់ថ្ងៃទី១០ ខែឧសភា។ ពួកគេ បានធ្វើឡើង នៅចំពេលដែលភាពតានតឹងកាន់តែខ្លាំងឡើងរវាងហ្វីលីពីន និងចិន នៅសមុទ្រចិនខាងត្បូង។

កាលពីសប្តាហ៍មុន ប្រទេសហ្វីលីពីន បានចោទប្រកាន់ប្រទេសចិនថា បានប្រើប្រាស់កាណុងបាញ់ទឹកប្រឆាំងនឹងនាវារបស់ពួកគេ នៅជុំវិញតំបន់ថ្មប៉ប្រះទឹកដែលមានជម្លោះ ដោយបានបំផ្លាញនាវាកងទ័ពជើងទឹក និងបង្កមនុស្សរងរបួស នៅលើនាវា។

នៅថ្ងៃចន្ទនះ ប្រធានាធិបតីហ្វីលីពីនលោក ហ្វឺឌីណាន់ ម៉ាកូស (Ferdinand Marcos Jr) បាននិយាយថា ប្រទេសរបស់លោក នឹងមិនសងសឹកក្នុងលក្ខណៈណាមួយទេ ដោយនិយាយថា ហ្វីលីពីន មិនចង់បង្កើនភាពតានតឹងទេ។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        81
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        126
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        114

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm