Emma McKeon ក្លាយ​ជា​កីឡា​ការិនី​ហែល​ទឹក​ទី​១ ដែល​ឈ្នះ​មេដាយ ៧​គ្រឿងក្នុង​មួយ​ព្រឹត្តិការណ៍​អូឡាំពិក​

2021/08/02 04:34:59 pm        126

​​ហែល​ទឹក​៖ ​កីឡា​ការិនី​ហែល​ទឹក​អូស្ត្រាលី Emma McKeon បាន​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​នៅ​ព្រឹត្តិការណ៍​អូឡាំពិក​រដូវក្តៅ​ទីក្រុង​តូ​ក្យូ​ ដោយ​ក្លាយជា​កីឡាការិនី​ហែល​ទឹក​ទី១ ដែល​ឈ្នះ​មេដាយ​ដល់​ទៅ ៧គ្រឿងក្នុង​មួយ​ព្រឹត្តិការណ៍​អូឡាំពិក​។

​​ពីរ​វិញ្ញាសា​កាលពី​ថ្ងៃអាទិត្យ Emma McKeon បាន​ប្រជែង​ឈ្នះ​មេដាយមាស​ទៀត​នៅលើ​វិញ្ញាសា​ហែល ៥០​ម៉ែត្រសេរី និង​វិញ្ញាសា​ដែល​បណ្តាក់ ១០០​ម៉ែត្រ ៤​នាក់​។ ​​មានន័យថា ​កីឡាការិនី​វ័យ ២៧ឆ្នាំ​រូបនេះ​មាន​មេដាយ​សរុប ៧គ្រឿង​នៅ​អូឡាំពិក​ទីក្រុង​តូ​ក្យូ​នេះ​រួមមាន​មេដាយមាស​ ២​គ្រឿង​បាន​ពី​ការប្រកួត​ឯកត្តជន មេដាយមាស​ ២​គ្រឿង​ពី​វិញ្ញាសា​ដែល​បណ្តាក់​ជា​ក្រុម និង​មេដាយសំរឹទ្ធ​ ៣​គ្រឿង​។​ ​​មេដាយ ៧គ្រឿង​នេះ​គឺ Emma McKeon ជា​អត្ត​ព​លិ​ក​ជាស​ស្ត្រី​ដំបូង​ដែល​ធ្វើបាន​បែបនេះ ដោយ​កន្លងមក​ធ្លាប់​មានតែ​បុរស​ធ្វើបាន​រួមមាន កីឡាករ​ហែល​ទឹក​អាមេរិក Michael Phelps, Mark Spitz និង Matt Biondi​។

​​កន្លងទៅ​ក៏​ធ្លាប់មាន​អត្ត​ព​លិ​ក​ជា​ស្ត្រី​ធ្វើបាន​បែបនេះ​ដែរ តែ​លើ​ប្រភេទ​កីឡា​ផ្សេង​គឺ​កីឡាការិនី​​កាយសម្ព័ន្ធ​អតីត​សហភាពសូវៀត Maria Gorokhovskaya តាំងពី​ឆ្នាំ១៩៥២​។​ សូម​បញ្ជាក់ថា មានតែ​អត្ត​ព​លិ​ក​ម្នាក់​ប៉ុណ្ណោះ​ដែល​ឈ្នះ​មេដាយ​ច្រើន​បំផុត​ ក្នុង​មួយ​ព្រឹត្តិការណ៍​អូឡាំពិក​ជា​ប្រវត្តិសាស្ត្រ​នោះ​គឺ​កីឡាករ​ហែល​ទឹក​អាមេរិក Michael Phelps ដែល​ឈ្នះ​មេ​ដាយ​ដល់​ទៅ ៨គ្រឿង​កាលពី​អូឡាំពិក​ទីក្រុង​អា​តែ​ន​ប្រទេស​ក្រិ​ក​ឆ្នាំ២០០៤ និង​ធ្វើបាន​បែបនេះ​ម្តងទៀត​នៅ​អូឡាំពិក​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​ឆ្នាំ២០០៨៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        122
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        135
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm