មនុស្សរាប់ពាន់នាក់តវ៉ាប្រឆាំងនាយករដ្ឋមន្ត្រី ហុងគ្រី នៅឯមូលដ្ឋានដ៏រឹងមាំរបស់គណបក្សកាន់អំណាច

2024/05/06 10:33:04 pm        93

ប្រជាជនហុងគ្រីរាប់ពាន់នាក់ បាននាំគ្នាតវ៉ាប្រឆាំងនឹងនាយករដ្ឋមន្រ្តីជាតិនិយម លោក Viktor Orban នៅឯការជួបជុំមួយ កាលពីថ្ងៃអាទិត្យ (ទី៥ ខែឧសភា ) ដោយការតវ៉ានេះកើតមានឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍នៅមុនការបោះឆ្នោតសភាអឺរ៉ុប និងការបោះឆ្នោតក្នុងតំបន់ ដែលនឹងប្រព្រឹត្តទៅនៅដើមខែមិថុនា។

លោក Peter Magyar ដែលជាអតីតអ្នកស៊ើបការណ៍របស់រដ្ឋាភិបាលត្រូវមើលឃើញដោយអ្នកសង្កេតការណ៍មួយចំនួនថា ជាការគំរាមកំហែងដ៏ធំដំបូងគេ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះចំពោះ លោក Orban បានរៀបចំការជួបជុំ ដែលមានមនុស្សប្រហែល ១0.000នាក់ នៅក្នុងទីក្រុង Debrecen ភាគខាងកើត ដែលជាបន្ទាយដ៏រឹងមាំរបស់គណបក្ស Fidesz ដែលកំពុងកាន់អំណាច។

បេក្ខជនគណបក្ស Fidesz បានគ្រប់គ្រងទីក្រុងនេះ តាំងពីចុងទសវត្សរ៍ឆ្នាំ១៩៩០ ដោយគណបក្សកាន់អំណាច បានឈ្នះប្រហែល ៦០ភាគរយនៃសន្លឹកឆ្នោតក្នុងការបោះឆ្នោតចុងក្រោយ បើធៀបនឹងប្រហែល១ភាគ៣ សម្រាប់គណបក្សប្រឆាំង។

ថ្លែងទៅកាន់អ្នកគាំទ្រដែលគ្រវីទង់ជាតិ លោក Magyar បានផ្តោតលើគោលនយោបាយស្នូលមួយរបស់ លោក Orban ដោយរិះគន់នូវអ្វីដែលលោកហៅថា កម្រិតទាបបំផុតនៃប្រាក់ឧបត្ថម្ភគាំទ្រដល់កុមារនៅក្នុងប្រទេសហុងគ្រី។ លោក Magyar បាននិយាយថា៖ «ប្រសិនបើអ្នកប្រាប់រឿងនេះនៅកន្លែងណាមួយក្នុងទ្វីបអឺរ៉ុប គ្មាននរណាម្នាក់ នឹងជឿអ្នកនោះទេ»។

តែលោក Orban អះអាងថា ក្នុងចំណោមបណ្តាប្រទេសសហភាពអឺរ៉ុប ហុងគ្រីកំពុងចំណាយចំណែកធំបំផុតនៃសេដ្ឋកិច្ចរបស់ខ្លួនលើការគាំទ្រគ្រួសារ។

ក្រុមអ្នកឃ្លាំមើលអន្តរជាតិនិយាយថា លោក Orban បានបញ្ជូនមូលនិធិសហភាពអឺរ៉ុបទៅឲ្យពាណិជ្ជករដែលជិតស្និទ្ធនឹងគណបក្ស Fidesz ដើម្បីពង្រឹងអំណាចខ្លួនឯង។ តែលោក Orban និយាយថា ប្រទេសហុងគ្រី មិនមានអំពើពុករលួយច្រើនជាងប្រទេសដទៃទៀតទេ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        101
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        91
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        86

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm