លោក Biden ជួបព្រះមហាក្សត្រ Abdullah របស់ហ្ស៊កដានី ខណៈក្តីសង្ឃឹមពីបទឈប់បាញ់នៅហ្កាហ្សាមានតិចទៅៗ

2024/05/07 12:04:01 am        248

ប្រធានាធិបតីអាមេរិក លោក Joe Biden នឹងជួបជាមួយសម្ព័ន្ធមិត្តមជ្ឈិមបូព៌ា គឺព្រះមហាក្សត្រ Abdullah II នៃប្រទេសហ្ស៊កដានី នៅសេតវិមាន នាថ្ងៃចន្ទ (ទី៦ ខែឧសភា) នេះ ដោយជំនួបនេះកើតមានឡើងជាមួយនឹងការរំពឹងទុក ក្នុងការមានបទឈប់បាញ់ នៅតំបន់ហ្កាហ្សា ហាក់មានកាន់តែតិចទៅៗ ហើយក្រុមអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស និងមន្ត្រីអ៊ីស្រាអែល បានបន្ទោសគ្នាទៅវិញទៅមក សម្រាប់ការជាប់គាំងនេះ។

កាលពីថ្ងៃអាទិត្យ ក្រុមហាម៉ាសបានអះអាងជាថ្មីនូវការទាមទាររបស់ខ្លួន ដែលថា ឲ្យបញ្ចប់សង្គ្រាមជាថ្នូរនឹងការដោះលែងចំណាប់ថ្នូរ តែនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានច្រានចោលការការចង់បាននោះទាំងស្រុង។ ក្នុងពេលក្រុមជម្លោះទាំង២ កំពុងចរចាគ្នាស្វែងរកបទឈប់បាញ់ ក្រុមហាម៉ាសក៏បានវាយប្រហារលើតំបន់ Kerem Shalom ជាទីកន្លែងឆ្លងកាត់ចូលទៅក្នុងតំបន់ហ្កាហ្សា ដែលអ៊ីស្រាអែលបាននិយាយថា ការប្រហារនោះបានសម្លាប់ទាហានរបស់ខ្លួន ៣នាក់ផងដែរ។

អ្នកការទូតហ្ស៊កដានីម្នាក់ បានប្រាប់សារព័ត៌មាន Reuters នៅថ្ងៃចន្ទនេះថា កិច្ចប្រជុំ រវាងលោក Biden ជាមួយស្តេច Abdullah មិនមែនជាជំនួបទ្វេភាគីផ្លូវការទេ ប៉ុន្តែជាជំនួបឯកជនក្រៅផ្លូវការ។ ជំនួបនេះកើតឡើងនៅពេលដែលរដ្ឋបាលរបស់លោក Biden និងមន្ត្រីអ៊ីស្រាអែល នៅតែមានការខ្វែងគំនិតគ្នា ជុំវិញការលុកលុយដែលបានគ្រោងទុករបស់យោធាអ៊ីស្រាអែល នៅទីក្រុង Rafah។

សេតវិមានបានឲ្យដឹងថា លោក Biden បាននិយាយលើកចុងក្រោយទៅកាន់លោក Netanyahu កាលពីថ្ងៃទី២៨ ខែមេសា ហើយលោកបាន «បញ្ជាក់ឡើងវិញនូវជំហរច្បាស់លាស់របស់លោក» ជុំវិញការលុកលុយដែលអាចកើតមានលើទីក្រុងព្រំដែន Rafah របស់តំបន់ហ្កាហ្សា។ ប្រធានាធិបតីអាមេរិក បានបញ្ចេញការទាមទាររបស់លោកថា អ៊ីស្រាអែលមិនត្រូវធ្វើការវាយលុកនៅទីក្រុង Rafah ដោយគ្មានផែនការការពារជនស៊ីវិលប៉ាឡេស្ទីននោះឡើយ។

ជាមួយនឹងការតវ៉ាគាំទ្រប៉ាឡេស្ទីន បានផ្ទុះឡើងនៅទូទាំងបរិវេណសាកលវិទ្យាល័យរបស់សហរដ្ឋអាមេរិក លោក Biden ប្រឈមនឹងសម្ពាធកាន់តែខ្លាំងឡើងផ្នែកនយោបាយ ដែលត្រូវបញ្ចុះបញ្ចូលអ៊ីស្រាអែលឲ្យបញ្ឈប់ការលុកលុយ។ លោក Biden បាននិយាយទៅកាន់ភាពចលាចលក្នុងបរិវេណសាលា ជុំវិញសង្គ្រាមនៅហ្គាហ្សា កាលពីសប្តាហ៍មុន ប៉ុន្តែបាននិយាយថា ការតវ៉ានៅក្នុងបរិវេណសាលាមិនបានបង្ខំឲ្យលោកពិចារណាឡើងវិញនូវគោលនយោបាយរបស់លោកនៅមជ្ឈិមបូព៌ានោះទេ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        73
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        106
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm