គិរីវង់​បន្ថែម ៣​ពិន្ទុ​កាត់បន្ថយ​គម្លាត​ពិន្ទុ​ពី​ក្រុម Top-7

2021/08/02 05:15:57 pm        92

​បាល់ទាត់៖ ក្រុម​គិរីវង់​សុខ​សែន​ជ័យបាន​បន្ថែម ៣​ពិន្ទុ​ពេញ ក្រោយ​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​អគ្គិសនី​កម្ពុជាដោយ​លទ្ធផល ២-០ ដើម្បី​កាត់បន្ថយ​គម្លាត​ពិន្ទុ​ពី​ក្រុម Top-7 នៃ​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គឆ្នាំ​២០២១។

​ជំនួប​សប្ដាហ៍​ទី​១១ នៅ​កីឡដ្ឋាន​អគ្គិសនី​គ​ម្ពុ​ជា​នេះ វគ្គ​ទី​១ មិនមាន​គ្រាប់​បាល់​កើត​ឡើយ​នោះទេ ខណៈ​ចូល​វគ្គ​ទី​២ ក្រុម​ភ្ញៀវ​គិរីវង់រកបាន ២​គ្រាប់​ដោយ​កីឡាករ Osmar Francisco Moriera Jesuino នៅ​នាទី​៥២ និង​កីឡាករ ឯម ផាន់​ណា នៅ​នាទី​៨១ ដើម្បី​ធានា​ជ័យជម្នះ​លើ​ក្រុម​អគ្គិសនី​កម្ពុជា​តែម្ដង។​ ​ជ័យជម្នះ​នេះបានធ្វើ​ឲ្យ​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តតាកែវ​នេះ បន្ដ​ឈរ​លេខ​៨ និង​មាន ១២​ពិន្ទុបន្ទាប់ពី​ប្រកួត ៩​លើក​ឈ្នះ៤ និង​ចាញ់៥ តែ​បាន​កាត់បន្ថយ​គម្លាត​ពិន្ទុ​ពី​ក្រុម​លំដាប់​កំពូល​តារាង​ទាំង ៧ ពោលគឺ​ចាញ់​ប្រៀប​ក្រុម​ឈរលើ​ខ្លួន​ពី ៣ ដល់ ៧​ពិន្ទុ តែ​ក្រុម​មាន់គក់​នេះនៅសល់​ប្រកួត​ចំណេញ​ក្នុង​ដៃ ១​ប្រកួត ដ្បិត​ក្រុម​ភាគច្រើន​ប្រកួត​បាន ១០​លើក។ រីឯ​ក្រុម​អគ្គិសនី​កម្ពុជាបាន​បន្ដ​ឈរ​លេខ​១០ និង​រក្សា ៧​ពិន្ទុ​ក្នុង​ដៃ​។

​​ចំណែក​ក្រុមបាល់ទាត់​វិសាខា បាន​រំកិល​ឡើងឈរ​កំពូល​តារាង​បណ្ដោះអាសន្ន នៃ​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គសប្ដាហ៍​ទី​១១ បន្ទាប់ពី​យកឈ្នះ​ទាំង​លំបាក​លើ​ក្រុមសិស្ស​ប្អូន​ខេត្តព្រៃវែងដោយ​លទ្ធផល ៣-២ កាលពី​ថ្ងៃទី​០១ ខែសីហា​ម្សិលមិញនៅ​កីឡដ្ឋាន​ព្រី​នស៍។ ​ជា​មួយ​ការ​ដណ្ដើមបាន ៣​ពិន្ទុ​នេះបានធ្វើ​ឲ្យ​វិសាខាឡើងឈរ​កំពូល​តារាង និង​មាន ២២​ពិន្ទុ បន្ទាប់ពី​ឆ្លងកាត់ ១០​ប្រកួត​ឈ្នះ៦ និង​ស្មើ៤ នាំមុខ​ក្រុម​ការពារ​តំណែង​ជើងឯក​បឹងកេត ១​ពិន្ទុ​៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        156
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        151
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm