យុវជនរៀនជំនាញវគ្គខ្លីកំពុងខិតខំហាត់ការ ដើម្បីទទួលឱកាសការងារពេញសិទ្ធិតាមក្រុមហ៊ុន

2024/05/07 06:47:31 pm        645

ក្រុមយុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានីភ័យ អះអាងថា ពួកគេស្ទើរ​តែ​ទាំង​អស់​គ្នា បាននិងកំពុងចុះធ្វើការងារហាត់ការ និងការទទួលបានឱកាសធ្វើការការងារពេញសិទ្ធ នៅ​តាម​សហគ្រាស យានដ្ឋាន ក្រុមហ៊ុននានាដោយទទួលបានប្រាក់ខែ ក្រោយពីពួក​គេ​បាន​រៀន​ជំនាញ​វគ្គ​ខ្លីរយៈពេល៤ខែនៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បច្ចេកទេស ១លាន៥សែន​នាក់ របស់រាជរដ្ឋាភិបាល។

បើតាមយុវជនដែលកំពុងហាត់ការនៅក្រុមហ៊ុន Comin Khmer ក្រុមហ៊ុន ET &S Engineering និង​យានដ្ឋាន​ជួសជុលរថយន្តនានាទៀត ថ្លែងប្រាប់ BTV នៅថ្ងៃទី៧ ខែឧសភានេះថា ពួកគេពិត​ជា​សប្បាយចិត្ត និងអរ​គុណ​ដល់​រាជរដ្ឋាភិបាល​ដែល​បាន​ផ្ដល់​ឱកាស​ដល់​ពួក​គេ​បាន​រៀន​ជំនាញ​វិជ្ជា​ជីវៈ​រយៈពេលខ្លីហើយទទួលបានការងារធ្វើបែបនេះ។

ក្រុមយុវជនលើកឡើងថា ក្រោយបានបញ្ចប់​ការ​រៀន​ជំនាញ​វិជ្ជាជីវៈ​វ​គ្គ​ខ្លី​រយៈ​ពេល​៤​ខែ​នៅ​តាម​សាលា​រៀន បណ្តាក្រុមហ៊ុន សហគ្រាស បានមកជ្រើសរើ​សពួក​គេ​បញ្ជូន​ទៅ​ធ្វើ​ការ​ងារ​ហាត់​ការ​ផង និងធ្វើជាកម្មករជំនាញ នៅក្នុងការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ TIA និង​តាម​ក្រុម​ហ៊ុនសំណង់ គ្រឿងយន្ត និងក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍នានាផងដែរ។

តំណាងក្រុមហ៊ុន ET &S Engineering បានថ្លែងថា នៅក្នុង​ដំណើរ​ការ​ទទួល​ក្រុម​យុវជន​ចុះ​ហាត់​ការ​រៀនធ្វើការងារនៅក្នុងការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោនោះ គឺ​ក្រុមហ៊ុន​​មាន​ផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែមានអាហារប្រចាំថ្ងៃត្រឹមត្រូវ ហើយ​បើ​ក្នុង​អំឡុង​៤​ពេល​ហាត់​ការ​រៀនធ្វើការងារ៣ខែ ប្រសិនបើក្រុមយុវជនទាំងអស់នោះធ្វើការងារល្អ អនុវត្តច្បាប់​គោលការណ៍​ក្រុមហ៊ុន គោរពម៉ោងការងារ គឺក្រុមហ៊ុននឹងជ្រើសរើសធ្វើជាបុគ្គលិកពេញសិទ្ធ បន្តធ្វើ​ការងារនៅក្នុងគម្រោងម៉ៅការសំណង់ផ្សេងៗទៀត។

លោក ច្រឹង ណារី នាយកវិទ្យាស្ថានពហុបច្ចេកទេសតេជោ សែន ក្រុងតាខ្មៅ ថ្លែងថា បច្ចុប្បន្ន គ្រប់​យុវជនដែលបានរៀនជំនាញវិជ្ជាជីវៈខ្លី៤ខែនោះ គឺសុទ្ធ​តែ​ទទួល​បាន​ការងារ​ចុះ​ហាត់​ការ​ការងារ​ដោយផ្ទាល់នៅតាមក្រុមហ៊ុន គ្រឹះស្ថាន សហគ្រាស និងយានដ្ឋាន​ជួស​ជុល​រថយន្ត​មិន​តិច​ជាង​១៥​ក្រុមហ៊ុនសហគ្រាសឡើយ។ តាមរយៈការចុះហាត់ការនេះបានធ្វើឲ្យក្រុមយុវជនជាច្រើនទទួលបានឱកាសការងារធ្វើ និងខ្លះ​ទៅ​បើក​មុខរបរដោយខ្លួនឯងដើម្បីបង្កើនប្រាក់ចំណូលរបស់គេផងដែ៕ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        69
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        93
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm