បទឈប់បាញ់នៅហ្កាហ្សា ស្ថិតក្នុងភាពស្រពេចស្រពិល ខណៈអ៊ីស្រាអែលវាយប្រហារទីក្រុង Rafah

2024/05/07 06:49:16 pm        137

កាលពីយប់ថ្ងៃចន្ទ (ទី៦ ខែឧសភា) មានសំឡេងហ៊ោកញ្ជ្រៀវអបអរសាទរ នៅទីក្រុង Rafah ក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីក្រុមហាម៉ាសបាននិយាយថា ខ្លួនបានទទួលយកសំណើបទឈប់បាញ់ពីអ្នកសម្រុះសម្រួល បើទោះបីជាអ្នកស្រុកបាន និងកំពុងភៀសខ្លួនចេញពីទីក្រុងនេះ ដោយសារមានការភ័យខ្លាចពីការវាយលុករបស់អ៊ីស្រាអែលក៏ដោយ។

ប៉ុន្តែលទ្ធភាពណាមួយនៃការកើតមានបទឈប់បាញ់បែបនេះ ត្រូវបានអ៊ីស្រាអែលធ្វើឲ្យធ្លាក់ចូលទៅក្នុងភាពស្រពេចស្រពិលយ៉ាងឆាប់រហ័ស។ គួរបញ្ជាក់ថា តាមរយៈសេចក្តីថ្លែងការណ៍ខ្លីមួយ ក្រុមហាម៉ាសបានប្រាប់ឲ្យដឹងថា ប្រមុខរបស់ខ្លួនបានជូនដំណឹងដល់អ្នកសម្របសម្រួលកាតា និងអេហ្ស៊ីបថា ក្រុមសកម្មប្រយុទ្ធមួយនេះបានទទួលយកសំណើរបស់ពួកគេ ដើម្បីឲ្យមានបទឈប់បាញ់។

ការព្រមព្រៀងទទួលយកនេះកើតមានឡើង ក្នុងពេលដែលកងកម្លាំងអ៊ីស្រាអែលវាយលុកទីក្រុង Rafah និងបានបញ្ជាឲ្យប្រជាជនចេញពីផ្នែកខ្លះនៃទីក្រុងនេះ ដែលបានធ្វើជាជម្រកចុងក្រោយ សម្រាប់ពលរដ្ឋភៀសខ្លួនហ្កាហ្សាជាង ១លាននាក់។

ពាក់ព័ន្ធនឹងបទឈប់បាញ់នេះ អ្នកនាំពាក្យយោធាអ៊ីស្រាអែល បាននិយាយថា សំណើទាំងអស់ ដែលនឹងឈានដល់ការដោះលែងចំណាប់ថ្នូរជាប់ឃុំនៅតំបន់ហ្កាហ្សា នឹងត្រូវបានពិចារណា ប៉ុន្តែបាននិយាយថា សម្រាប់ពេលនេះ ប្រតិបត្តិការរបស់ខ្លួននឹងត្រូវបន្តធ្វើ។

ដោយឡែកមន្ត្រីអ៊ីស្រាអែលម្នាក់ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ថា សំណើដែលក្រុមហាម៉ាសបានទទួលយក គឺជាទម្រង់ស្រាលៗនៃសំណើរបស់អេហ្ស៊ីប និងរួមបញ្ចូលចំណុចដែលអ៊ីស្រាអែលមិនអាចទទួលយកបាន។ ចំណែកមន្ត្រីម្នាក់ទៀតដែលបានប្រាប់សង្ខេបអំពីកិច្ចចរចាសន្តិភាព ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះផងដែរនោះ បានប្រាប់ថា តែយ៉ាងណាក្ដី សំណើមានប្រសិទ្ធភាពដូចគ្នានឹងការស្នើ ដែលអ៊ីស្រាអែល បានយល់ព្រមកាលពីចុងខែមេសា។

រីឯអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បាននិយាយថា ក្រុងវ៉ាស៊ីនតោននឹងពិភាក្សាអំពីការឆ្លើយតបរបស់ក្រុមហាម៉ាសនេះជាមួយនឹងសម្ព័ន្ធមិត្តរបស់ខ្លួន៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        88
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        132
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm