កម្ពុជាកំពុងជ្រើសរើសយុវជនមានពិការភាពចូលរួមប្រកួតផ្នែកព័ត៌មានវិទ្យានៅហ្វីលីពីន

2024/05/07 06:59:58 pm        122

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិ​សម្បទា ជាសេនាធិការឱ្យរាជរដ្ឋាភិបាល កំពុងបន្តជ្រើសរើសយុវជនមានពិការភាព ដើម្បី​ចូល​រួម​ប្រកួតប្រជែងផ្នែកព័ត៌មានវិទ្យា ជាលក្ខណៈអន្តរជាតិនៅប្រទេស ហ្វីលីពីន ចាប់ពីថ្ងៃទី១៤ ដល់​ថ្ងៃ​ទី១៩ ខែតុលា ឆ្នាំ២០២៤នេះ។

យុវជនមានពិការភាពអាចបន្តដាក់ពាក្យដោយភ្ជាប់ជាមួយលក្ខណ្ឌអាយុចាប់ពីចាប់ពី ១៤ទៅ ២៣​ឆ្នាំ ចេះភាសាអង់គ្លេសដែលអាចទំនាក់ទំនងបាន មានចំណេះដឹងកំព្យូទ័រ និងមាន​ស្មាត​ហ្វូន​ប្រើប្រាស់ មានលទ្ធភាពធ្វើលិខិតឆ្លងដែន ឬមានលិខិតឆ្លងដែនដែលអាចប្រើប្រាស់បាន និងមាន​ការ​អនុញ្ញាត​ពីគ្រួសារ អាណាព្យាបាល និងសាលារៀន។

សម្រាប់ការជ្រើស​រើសយុវជនមានពិការភាពចូលរួមប្រកួតប្រជែងក្នុង​កម្មវិធីជា​លក្ខ​ណៈ​អន្តរជាតិ​នេះ ​ឯកឧត្ដម អ៊ុង សម្បត្តិ អគ្គលេខាធិការស្តីទី នៃអគ្គលេខាធិការដ្ឋាន​ក្រុម​ប្រឹក្សា​សកម្មភាព​ជន​ពិការ លើកឡើងថា នេះជាកម្មវិធីដ៏មានសារៈសំខាន់មួយសម្រាប់ជនមានពិការភាព។ ឯកឧត្តម លើកឡើងថា យុវជនមានពិការភាណដែលបានដាក់ពាក្យ គឺ​នឹង​ទទួល​បាន​មេរៀន​ដើម្បី​សិក្សា​ភ្លាម​ៗ ទៅតាមវិញ្ញាសាប្រឡង។ ពួកគេត្រូវឆ្លងកាត់ការប្រឡងជម្រុះទាំងថ្នាក់ជាតិ ពាក់កណ្ដាល​ផ្ដាច់​ព័្រត្រ​ ក៏ដូចជាវគ្គផ្ដាច់ព្រ័ត្រ​ដែលកម្ពុជា នឹងជ្រើសយកយុវជនដែលមាន​ពិន្ទុខ្ពស់​ជាង​គេ​៤​រូប​សម្រាប់​ការ​ទៅ​ប្រឡង​នៅ​ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៤។

លោក លន អក្ខរា ជាអ្នកធ្លាប់ដឹកនាំយុវជនកម្ពុជាទៅចូលរួមប្រកួតនៅបរទេសនាពេលកន្លងទៅ បាន​ឱ្យ​ដឹង​ថា យុវជនមានពិការភាពកម្ពុជា ធ្លាប់បានចូលរួម​ប្រកួត​ប្រជែង​នឹង​ទទួល​បាន​មេដាយ​ចំនួន ២៨គ្រឿងផងដែរ។ ជាជោគជ័យធំបំផុត គឺនៅឆ្នាំ២០១៤ ដោយកម្ពុជា ទទួលបាន​មេដាយ​មាស ៧គ្រឿង ប្រាក់ ៧ និងមេដាយសំរឹទ្ធ ១គ្រឿង។ កម្ពុជានៅក្នុងឆ្នាំ ២០១៤ បាន​ក្លាយជា​ប្រទេសដែលដណ្ដើមបានដាយច្រើនជាងគេ ក្នុងចំណោមប្រទេសចូលរួមដទៃ។

លោក ធី ថុនា ជាអតីតបេក្ខជន ដែលទទួលបានមេដាយមាស និងប្រាក់​ក្នុង​ការ​ចូលរួម​ប្រកួត​កាល​ពីឆ្នាំ២០១៤ លើកឡើងដែរថា កម្មវិធីនេះជាកម្មវិធីប្រកួតប្រជែងដ៏មានសារៈសំខាន់។ កម្មវិធីនេះ បានបង្រៀន បានផ្ដល់បទពិសោធន៍ និងផ្លាស់ប្ដូរជីវិតលោកទាំងស្រុង ពីយុវជន​មាន​ពិការភាព​ធម្មតាម្នាក់ មកក្លាយជាមន្ត្រីក្របខណ្ឌក្នុងពេលបច្ចុប្បន្ន។ លោកលើកទឹកចិត្ត​ឱ្យ​យុវជន​មាន​ពិការភាព ត្រូវដាក់ពាក្យចូលរួមកម្មវិធីនេះ។

សូមជម្រាបថា ការប្រកួតប្រជែងជាសាកលផ្នែកព័ត៌មានវិទ្យា គឺប្រកួតលើ ៦ប្រភេទវិញ្ញាសា។ បេក្ខជន​នីមួយៗ មានសិទ្ធិចូលរួមប្រកួតទាំងគ្រប់ ៦វិញ្ញាសា។ វិញ្ញាសាទាំងនោះរួមមាន eTool Presentation eTool Spreadsheet eLife Map eContent eCreative Smart Car និង eCreative IoT៕ អត្ថបទ៖ គឹមហុក  

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        143
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        104
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm