លោក Fauci៖​ អាមេរិក​នឹង​មិន​បិទ​ខ្ទប់​ប្រទេស​ទេ​ទោះ​វីរុស COVID-19 ប​ម្លែ​ង​ខ្លួន​ថ្មី Delta វាយលុក​ខ្លាំង​

2021/08/02 05:32:27 pm        678

​អាមេរិក៖ អ្នក​ជំនាញ​ជាន់ខ្ពស់​ផ្នែក​ជំងឺឆ្លង​អាមេរិក លោក​វេជ្ជបណ្ឌិត Anthony Fauci បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ ទី​១ សីហា​ថា សហរដ្ឋអាមេរិក​នឹង​មិន​អនុវត្ត​វិធាន​ការ​បិទ​ខ្ទប់​ម្តង​ទៀត ​ក្នុង​ការ​រ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​វីរុស COVID-19 ទេ ប៉ុន្តែ​អ្វីៗ​នឹង​កាន់តែ​ធ្ងន់ធ្ងរ​ទៅ ខណៈ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta ជំរុញ​ឱ្យ​មាន​ករណី​ឆ្លង​កើន​ឡើង​ខ្លាំង ភាគច្រើន​ក្នុងចំណោម​អ្នក​ដែល​មិនបាន​ចាក់​វ៉ាក់សាំង។

​លោក Fauci បាន​និយាយ​ក្នុង​កម្មវិធី​សប្ដាហ៍​នេះ​របស់​ទូរទស្សន៍ ABC ថា ពេលនេះ​ភាគរយ​ខ្ពស់​នៃ​ជនជាតិ​អាមេរិក​ត្រូវ​បាន​ចាក់​វ៉ាក់សាំង​ ដើម្បី​ចៀសវាង​ការ​បិទ​ខ្ទប់​ប្រទេស​។​ លោ​កថា ​មិន​គ្រប់គ្រាន់​ដើម្បី​លុបបំបាត់​ការ​ផ្ទុះ​ឡើង​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​ជឿ​ថា ​គ្រប់គ្រាន់​ដើម្បី​មិន​អនុញ្ញាត​ឱ្យ​យើង​ចូល​ទៅ​ក្នុង​ស្ថានភាព ​ដែល​យើង​នឹង​ស្ថិត​នៅ​ក្នុង​រដូវរងា​ចុងក្រោយ​។​ យោង​តាម​ការ​វិភាគរ​បស់​សារព័ត៌មាន Reuters ចំនួន​មធ្យម​នៃ​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី ​ដែល​ត្រូវ​បាន​រាយការណ៍​ទូទាំង​ប្រទេស​បាន​កើន​ឡើង​ជិត​ទ្វេដង​ក្នុង​រយៈពេល ១០​ថ្ងៃ​ចុង​ក្រោយនេះ​។​

​ទោះបីជា​រដ្ឋ​នានា​មិន​អនុវត្ត​វិធាន​ការ​បិទ​ខ្ទប់​ជាថ្មីទៀត​ក៏ដោយ ក៏​ការ​រីក​រាលដាល​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta នៅតែ​អាច​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ដដែល​។ យោង​តាម​គេហទំព័រ Worldo​meter សហរដ្ឋ​អាមេរិក​មាន​ករណី​ឆ្លង​វីរុស ​COVID-19 សរុបចំនួន ៣៥,៧៦៧,១២៦​នាក់​បន្ទាប់ពី​មាន​ករណី​ឆ្លង​ថ្មីចំនួន ២១,១០២​នាក់ និង​ស្លាប់​មានចំនួន ៦២៩,៣៨០​នាក់​បន្ទាប់ពី​មាន​អ្នក​ស្លាប់ ៦៤​​នាក់​បន្ថែម​ទៀត​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        88
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        77
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        73

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm