នាយករដ្ឋមន្ត្រីអូស្ត្រាលី៖ ឧប្បត្តិហេតុផ្លូវអាកាសរបស់យោធាចិន មិនអាចទទួលយកបានទេ

2024/05/07 07:30:00 pm        169

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese នៅថ្ងៃអង្គារ (ទី៧ ខែឧសភា) នេះ បាននិយាយថា វាមិនអាចទទួលយកបាននោះទេ ដែលបុគ្គលិកការពារជាតិអូស្ត្រាលី ត្រូវបានធ្វើឲ្យស្ថិតក្នុងហានិភ័យ នៅក្នុងដែនអាកាសអន្តរជាតិ ដោយយោធាចិន ខណៈដែលពួកគេបានចូលរួមក្នុងប្រតិបត្តិការមួយ ដើម្បីអនុវត្តទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ (UN) លើកូរ៉េខាងជើង។

អូស្ត្រាលីបាននិយាយកាលពីថ្ងៃចន្ទ (ទី៦ ខែឧសភា) ថា យន្តហោះចម្បាំងរបស់ចិនមួយគ្រឿង បានបង្កគ្រោះថ្នាក់ដល់ឧទ្ធម្ភាគចក្រយោធាអូស្ត្រាលី អំឡុងពេលការប្រឈមមុខដាក់គ្នា ដែលមិនមានសុវត្ថិភាព និងមិនអាចទទួលយកបាន នៅលើសមុទ្រលឿង។

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Richard Marles កាលពីល្ងាចថ្ងៃចន្ទ បាននិយាយថា យន្តហោះចម្បាំង J-10 របស់កងទ័ពអាកាសចិន បានបញ្ចេញអណ្តាតភ្លើងពីលើ និងជាច្រើនរយម៉ែត្រ នៅពីមុខឧទ្ធម្ភាគចក្រ MH60R Seahawk របស់អូស្ត្រាលី អំឡុងពេលធ្វើការហោះហើរធម្មតា កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក ក្នុងសមុទ្រលឿង ដែលជាផ្នែកមួយនៃប្រតិបត្តិការ ដើម្បីអនុវត្តទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង។

ក្នុងបទសម្ភាសន៍តាមកញ្ចក់ទូរទស្សន៍ លោក Albanese បាននិយាយថា ចិនមិនទាន់បានឆ្លើយតបជាសាធារណៈ ចំពោះតំណាងរបស់អូស្ត្រាលី ជុំវិញឧប្បត្តិហេតុនេះទេ។

លោកបានប្រាប់កម្មវិធីទូរទស្សន៍ Nine's Today Show ថា៖ «បញ្ហានេះយើងបានផ្សព្វផ្សាយជាសាធារណៈ ដើម្បីអាចនិយាយបានយ៉ាងច្បាស់លាស់ និងគ្មានលក្ខខណ្ឌថា អាកប្បកិរិយានេះ មិនអាចទទួលយកបានឡើយ»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        143
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        184
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm