ក្រុមការងារអន្តរក្រសួងចុះពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើការងារថែទាំខួបផ្លូវក្រាលគ្រួសក្រហម៣ខ្សែក្នុងខេត្តកំពង់ឆ្នាំង

2024/05/07 09:34:56 pm        115

កំពង់ឆ្នាំង៖ ឯកឧត្តម ចាន់ ដារ៉ុង រដ្ឋលេខាធិការ សមាជឹកគណៈកម្មាធិការធិការលទ្ធកម្ម តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤នេះ បានដឹកនាំគណ:កម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ,លោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង និងមន្ត្រីបច្ចេកទេសផ្លូវជនបទចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើការងារថែទាំផ្លូវជាលក្ខណៈខួប ដោយក្រាលល្បាយក្រួសក្រហមចំនួន៣ខ្សែ ស្ថិតក្នុងស្រុកកំពង់លែង ស្រុកកំពង់ត្រឡាច និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ឯកឧត្តម ចាន់ ដារ៉ុង រដ្ឋលេខាធិការបានណែនាំថា៖ ដើម្បីអោយផ្លូវទាំង៣ខ្សែនេះធានាបាននូវការប្រើប្រាស់សូមអោយម្ចាស់ក្រុមហ៊ុនសាងសង់ត្រូវតែគោរពទៅគោលការណ៍បច្ចេកទេសមានស្តង់ដារត្រឹមត្រូវ។ គណៈកម្មការអន្តរក្រសួងបានឯកភាពទទួលយកលើការងារបញ្ចប់សុពលភាព គម្រោងថែទាំផ្លូវជាលក្ខណៈខួបផ្លូវទាំង៣ខ្សែខាងលើនេះ និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមចូលរួមថែរក្សាផ្លូវទាំង៣ខ្សែនេះ អោយបានល្អប្រសើរ ដើម្បីជាប្រយោជន៍ដល់ការធ្វើដំណើរ ការដឹកកសិផលនានា ការទៅមកសាលារៀន និងទៅកាន់មន្ទីរពេទ្យ សំខាន់គឺការប្រើប្រាស់អោយបានយូរអង្វែង។ ផ្លូវទាំង៣ខ្សែនេះអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ស្ថិតក្នុងផែនការឆ្នាំ២០២៣។

ដោយឡែកប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវទាំង៣ខ្សែនេះ បានអោយដឹងថា៖ ពីមុនផ្លូវទាំងនេះ គឺជាផ្លូវរទេះ និងមានជង្ហុគបែកភក់ជ្រាំក្នុងរដូវវស្សា រួមនិងពិបាកក្នុងការធ្វើដំណើរនៅរដូវប្រាំងផងដែរ។ ដោយការយកចិត្តទុកដាក់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការកែលម្អផ្លូវជនបទអោយល្អប្រសើរ តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឆ្នាំ២០២៣កន្លងមក ផ្លូវទាំង៣ខ្សែនេះ បានប្រែក្លាយពីផ្លូវរទេះទៅជាផ្លូវក្រាលគ្រួសក្រហមងាយស្រួលក្នុងការធ្វើដំណើរទៅមក ការដឹកកសិផល និងប្រើប្រាស់ផ្សេងៗទៀត។

សូមបញ្ជាក់ថា ៖ ការចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាព លើការងារថែទាំខួបផ្លូវក្រាលគ្រួសក្រហមចំនួន៣ខ្សែប្រវែងសរុប២៣៥០០ម៉ែត្រ ទទឹង៤,៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ដែលខ្សែទី១ស្ថិតក្នុងឃុំត្រងិល ឃុំស្វាយរំពារ ស្រុកកំពង់លែង, ខ្សែទី២ស្ថិតក្នុងឃុំថ្មឥដ្ឋ ឃុំឈូកស ស្រុកកំពង់ត្រឡាច, និងខ្សែទី៣ស្ថិតក្នុងឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ( ជាគម្រោងលេខDRR-PM-2023.No.010) ដែលអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ៕ ដោយ ៖ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        196
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        174
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        192

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm