សម្ដេចតេជោ ហ៊ុន សែន៖ «ការផ្ទេរអំណាចពីជំនាន់ចាស់ទៅជំនាន់ថ្មីគឺជារឿងដ៏ត្រឹមត្រូវ»

2024/05/07 09:35:00 pm        189

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ប្រតិភូនិស្សិតជ័យលាភីអាហារូបករណ៍ ចំនួន១៨រូប ដឹកនាំ លោក ផេង គីមហេង មន្ត្រីពីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ដែលនឹងត្រូវបន្តសិក្សាថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យនានា ក្នុងប្រទេសអូស្រ្តាលី ចូល​ជួបសម្តែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ។

និស្សិតជ័យលាភីទាំង១៨រូបនេះ គឺមកពីក្រសួង ស្ថាប័នចម្រុះនានា រួមមានពីក្រសួងសុខាភិបាល ក្រសួង​ឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងអប់រំ ទីស្ដីការគណៈរដ្ឋមន្ត្រី អង្គការ​ជាតិ អង្គការអន្តរជាតិ ហើយក្នុងនោះក៏មានធនាគារជាតិកម្ពុជា និងធនាគារ មេប៊ែង​ផង​ដែរ​។

នៅក្នុងជំនួបនេះ សម្ដេចតេជោ បានរៀបរាប់ពីដំណើរតស៊ូ របស់សម្ដេច ក៏ដូចជា​ថ្នាក់​ដឹក​នាំ​ចាស់​ៗ ដែលបាននាំមកនូវសុខសន្តិភាព និងការក៏សាងប្រទេសពីបាតដៃទទេរ និង​បានរៀប​រាប់​ពី​ការ​លំបាក​នានា មិនដូចជាក្មួយៗ ចៅៗជំនាន់ក្រោយដែលអាចទៅសិក្សាអាហារូបករណ៍ងាយស្រួល ដែល​ជីដូនជីតា ឬឪពុកម្ដាយបានឆ្លងកាត់កន្លងមកក្រោយពីកម្ពុជាឆ្លងកាត់ខ្មែរក្រហមនោះ។

ក្នុង​ជំនួបរវាង ឪពុកនិងកូន ឬក៏ដូចជាជីតានិងចៅៗ សម្ដេច បានចោទជាសំនួរចំពោះ និស្សិត​ជ័យ​លាភី អាហារូបករណ៍ទាំងអស់ថា មានចំណាប់​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ដំណើរ​ការ​ប្រព្រឹត្តិ​ទៅ​របស់​រាជរដ្ឋាភិបាលថ្មីអណត្តិទី៧។ ក្រុមនិស្សិត បានសម្ដែង​នូវ​ការ​ពេញ​ចិត្ត​ចំពោះ​ការ​ដឹកនាំ​ដ៏​ឈ្លាស​វៃរបស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី និងគណរដ្ឋមន្ត្រីវ័យក្មេង ជំនាន់ថ្មី ដែលបាន​ដំណើរ​ការ​រយៈពេល៨ខែកន្លងទៅនេះ និងបានវាយតម្លៃខ្ពស់ចំពោះគណៈរដ្ឋមន្ត្រីថ្មី ដែលរក្សា​បាន​កំណើន​សេដ្ឋកិច្ច ស្ថិរភាពនយោបាយ អតិផរណាស្ថិតនៅក្នុងការគ្រប់គ្រង អត្រាប្ដូរ​ប្រាក់​មាន​ស្ថិរភាព អ្វីៗមានដំណើរការល្អប្រសើរ។ ក្រុមនិស្សិតមានជំនឿយ៉ាងមុតមាំ និងសុទិដ្ឋិ​និយម​យ៉ាង​ខ្លាំង​ចំពោះ​រាជរដ្ឋាភិបាលថ្មីអណត្តិទី៧។ ជ័យលាភីទាំងអស់ បានប្ដេជ្ញាចិត្តថា បន្ទាប់ពី​បញ្ចប់​ការ​សិក្សា នឹងត្រឡប់មកវិញចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើន។

សម្ដេច​តេជោ ប្រធានព្រឹទ្ធសភា ក៏បានចែករំលែកផងដែរថា ការផ្ទេរ​អំណាច​ពី​ជំនាន់​ចាស់​ទៅ​ជំនាន់​ថ្មី​គឺ​ជារឿងដ៏ត្រឹមត្រូវ ហើយការផ្ទេរនៅពេលនេះគឺដើម្បីស្ថិរភាពយូរអង្វែងរបស់កម្ពុជា ដោយ​រយៈពេល៨ខែកន្លងទៅនេះ អ្វីៗបានដំណើរការរលូន មិនមាន​អ្វី​ដែល​គួរ​អោយ​ព្រួយ​បារម្ម​ណ៍​នោះទេ។ សម្ដេចតេជោ បានផ្ដាំផ្ញើចំពោះក្មួយៗ និងចៅៗដែលជាជ័យលាភីអាហារូបករណ៍ ដោយ​សង្ឃឹម​ថានឹងជាធនធានមនុស្សដ៏ពូកែ បំពេញការសិក្សាដោយមិនភ្លេចទឹកដីកំណើត ជាមួយ​នឹង​ការលះបង់របស់ឪពុកម្ដាយ ជីដូនជីតា ដែលបានខិត​ខំត​ស៊ូ​ក្រោយ​ថ្ងៃ​រំដោះ​មក​ដល់​ពេល​នេះ ធ្វើអោយមានសុខសន្តិភាព និងការអភិវឌ្ឍ និងពេលកំពុង​បំពេញ​ការ​សិក្សា​ត្រូវ​ចាត់​ទុក​ថា​ជា​​ឱកាស​ដែលទទួលបាន និងក្រៅពីមុខវិជ្ជាដែលបានកំណត់ ក៏ត្រូវខិតខំសិក្សា​លើ​មុខ​វិជ្ជា​ផ្សេង​ៗទៀតអោយបានច្រើន រៀនច្រើនកាលណាកាន់តែល្អកាលហ្នឹង។

ជាចុងក្រោយ សម្ដេចតេជោ ប្រធាព្រឹទ្ធសភា បានជូនពរ កូនក្មួយ និងចៅៗ ជ័យលាភី​អាហារូបករណ៍​ទាំងអស់ សូមទទួលបានជោគជ័យក្នុងសិក្សានៅប្រទេសអូស្ត្រាលី ដើម្បី​បាន​ត្រឡប់​មក​បម្រើប្រទេសជាតិយើងនៅពេលខាងមុខនេះ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        328
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm