ប្រមុខ UN ជំរុញអ៊ីស្រាអែល និងក្រុមហាម៉ាស កុំធ្វើឱ្យបាត់បង់ឱកាសសម្រាប់កិច្ចព្រមព្រៀង

2024/05/07 09:47:50 pm        60

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានជំរុញយ៉ាងខ្លាំងដល់អ៊ីស្រាអែល និងក្រុមហាម៉ាស កុំធ្វើឱ្យបាត់បង់ឱកាស ក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ និងកិច្ចព្រមព្រៀងដោះដូរចំណាប់ថ្នូរ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Guterres បានិយាយថា លោកបានអំពាវនាវយ៉ាងខ្លាំងដល់រដ្ឋាភិបាលប្រទេសអ៊ីស្រាអែល និងមេដឹកនាំក្រុមហាម៉ាស ខិតខំបន្ថែមទៀត ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងមួយ ដែលមានសារៈសំខាន់យ៉ាងពិតប្រាកដ។ លោកបានចាត់ទុកឱកាសនេះថាជា «ឱកាសដែលមិនអាចធ្វើឲ្យបាត់បង់បាន»។

ប្រមុខអង្គការសហប្រជាជាតិ បាននិយាយថា ការឈ្លានពានតាមជើងគោកនៅក្នុងទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្កាហ្សា នឹងមិនអាចអត់ឱនឲ្យបានឡើយ ដោយសារតែផលវិបាកមនុស្សធម៌ដ៏មហន្តរាយ និងដោយសារតែផលប៉ះពាល់អស្ថិរភាពនៅក្នុងតំបន់។

ស្នងការជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធមនុស្ស លោក Volker Turk បានចេញសេចក្តីថ្លែងការមួយកាលពីថ្ងៃចន្ទ ទាក់ទងទៅនឹងការអំពាវនាវរបស់អ៊ីស្រាអែល ឱ្យប្រជាជននៅតំបន់មួយចំនួននៃទីក្រុង Rafah ជម្លៀសខ្លួនចេញ។

លោក Turk និយាយថា ប្រជាជននៅតំបន់ហ្កាហ្សា នៅតែបន្តរងការវាយប្រហារដោយគ្រាប់បែក ដោយជំងឺ និងគ្រោះទុរ្ភិក្ស ហើយពួកគេត្រូវបានប្រាប់ថា ពួកគេត្រូវតែភៀសខ្លួនចេញពីទីតាំងនេះម្តងទៀត ខណៈប្រតិបត្តិការសឹករបស់អ៊ីស្រាអែល ចូលទៅក្នុងទីក្រុង Rafah កើនឡើង។

លោកបានហៅស្ថានភាពនេះថា «អមនុស្សធម៌» និង «ផ្ទុយទៅនឹងគោលការណ៍ជាមូលដ្ឋាននៃច្បាប់មនុស្សធម៌ និងសិទ្ធិមនុស្សអន្តរជាតិ ដែលមានការការពារប្រកបដោយប្រសិទ្ធភាពចំពោះជនស៊ីវិល។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        7
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        24
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        22

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm