លោក ពូទីន ស្បថចូលកាន់តំណែងជាប្រធានាធិបតីរុស្ស៊ី សម្រាប់អាណត្តិទី៥

2024/05/07 11:51:36 pm        328

ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន នៅថ្ងៃអង្គារ (ទី៧ ខែឧសភា) បានស្បថចូលកាន់តំណែងអាណត្តិថ្មីរយៈពេល ៦ឆ្នាំ នៅឯពិធីក្នុងវិមានក្រឹមឡាំង ដែលពិធីនេះត្រូវបានធ្វើពហិការដោយសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចមួយចំនួនផ្សេងទៀត ដោយសារតែសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន។

គួរបញ្ជាក់ថា លោក ពូទីន ដែលកាន់តំណែងជាប្រធានាធិបតី ឬនាយករដ្ឋមន្ត្រីតាំងពីឆ្នាំ១៩៩៩ មកនោះ ចាប់ផ្តើមអាណត្តិថ្មីរបស់លោក ក្នុងរយៈពេលជាង ២ឆ្នាំបន្ទាប់ពីលោកបានបញ្ជូនទាហានរាប់ម៉ឺននាក់ចូលទៅលុកលុយអ៊ុយក្រែន ជាកន្លែងដែលកងកម្លាំងរុស្ស៊ីបានចាប់ផ្ដើមគ្រប់គ្រងស្ថានការណ៍ឡើងវិញ បន្ទាប់ពីជួបបញ្ហាជាបន្តបន្ទាប់ និងកំពុងព្យាយាមរុលទៅមុខបន្ថែមទៀត នៅភាគខាងកើត។

នៅវ័យ ៧១ឆ្នាំ លោក ពូទីន មានឥទ្ធិពលយ៉ាងធំធេងលើទិដ្ឋភាពនយោបាយក្នុងស្រុក។ នៅលើឆាកអន្តរជាតិ រូបលោកត្រូវជាប់នៅក្នុងការប្រឈមមុខដាក់គ្នាជាមួយបណ្តាប្រទេសលោកខាងលិច ដែលលោកបានចោទប្រកាន់ថា បានប្រើប្រាស់អ៊ុយក្រែនជាឈ្នាន់ ដើម្បីព្យាយាមកម្ចាត់ និងបំផ្លាញប្រទេសរុស្ស៊ី។

នៅមុនពិធីសម្បថនេះ លោក Sergei Chemezov ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក ពូទីន បានប្រាប់សារព័ត៌មាន Reuters ថា៖ «សម្រាប់ប្រទេសរុស្ស៊ី នេះគឺជាការបន្តផ្លូវធ្វើដំណើររបស់យើង។ នេះគឺជាស្ថិរភាព។ សម្រាប់រឿងនេះ អ្នកអាចសួរប្រជាពលរដ្ឋណាម្នាក់នៅតាមដងផ្លូវបាន»។

សូមបញ្ជាក់បន្ថែមថា លោក ពូទីន ក្នុងខែមីនា បានទទួលជ័យជម្នះក្នុងសំឡេងយ៉ាងច្រើនលើសលប់ នៅក្នុងការបោះឆ្នោតដែលគ្រប់គ្រងយ៉ាងតឹងរ៉ឹង ដែលបេក្ខជនប្រឆាំងសង្គ្រាម ២រូប ត្រូវបានរារាំងមិនឲ្យចូលរួមដោយហេតុផលបច្ចេកទេស។

យ៉ាងណាក្ដី សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀត មិនបានចូលរួមក្នុងពិធីនេះនោះទេ។ ហើយប្រទេសអង់គ្លេស កាណាដា និងបណ្តាប្រទេសសហភាពអឺរ៉ុបភាគច្រើន ក៏បានសម្រេចចិត្តធ្វើពហិការមិនចូលរួមពិធីស្បថចូលកាន់តំណែងនេះដែរ ប៉ុន្តែបារាំងបាននិយាយថា ខ្លួននឹងបញ្ជូនឯកអគ្គរដ្ឋទូតរបស់ខ្លួនទៅ។ ចំណែកប្រទេសអ៊ុយក្រែនបាននិយាយថា ព្រឹត្តិការណ៍នេះបានស្វែងរកការបង្កើតនូវ «ការបំភ័ន្តភាពស្របច្បាប់ ដើម្បីបន្តកាន់អំណាចស្ទើរពេញមួយជីវិតរបស់បុគ្គលដែលបានប្រែក្លាយសហព័ន្ធរុស្ស៊ីទៅជារដ្ឋឈ្លានពាន និងរបបកាន់អំណាចទៅជារបបផ្តាច់ការ»៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        10
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        17
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm