ការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យសំណល់រាវរបស់ក្រុមហ៊ុន រោងចក្រ សហគ្រាស គឺជាការរួមចំណែកក្នុងភាពស្អាតវិស័យបរិស្ថាន

2024/05/08 02:31:30 am        117

ក្រុមហ៊ុនខ្មែរប៊ែរវើរីជីស៍ ទទួលយកការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យការបញ្ចេញសំណល់រាវ នៅក្នុងរោងចក្ររបស់ខ្លួនក្រោយការអំពាវនាវ និងជំរុញឱ្យមានការចូលរួមការដាក់បំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យការបញ្ចេញសំណល់រាវ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យនៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាសនៃក្រសួងបរិស្ថាន ដើម្បីធ្វើឱ្យមានភាពស្អាតនៅលើគោក ក្នុងទឹក និងបរិយាកាស ហើយភាពស្អាតទាំង៣នេះ នឹងការពារជីវចម្រុះ និងសុខមាលភាពរបស់ប្រជាជនកម្ពុជាពីការបំពុល ដែលមាននៅក្នុងទឹកកខ្វល់ និងបានបញ្ចេញពីសំណល់រាវ នៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាស ដោយមិនមានការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យនេះ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានសម្តែងនូវការសាទរចំពោះក្រុមហ៊ុនខ្មែរប៊ែវើរីជីស ដែលបានយកចិត្តទុកដាក់ និងរួមចំណែកក្នុងការការពារជីវចម្រុះជាមួយក្រសួងបរិស្ថានប្រកបដោយទំនូលខុសត្រូវក្នុងសង្គម ស្របតាមយុទ្ធសាស្រ្តចក្រារបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា។ ការសាទររបស់ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចចុះត្រួតពិនិត្យ ការបំពាក់ឧបករណ៍ត្រួតពិនិត្យការបញ្ចេញសំណល់រាវ របស់ក្រុមហ៊ុនខ្មែរប៊ែវើរីជីស នៅថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ២០២៤ ក្នុងរោងចក្ររបស់ក្រុមហ៊ុនខ្មែរប៊ែវើរីជីស រាជធានីភ្នំពេញ។

បើតាមយន្តការបច្ចុប្បន្ន ការវាយតម្លៃទីតាំង ការអង្កេតតាមដាន និងការធ្វើអធិការកិច្ចប្រភពបំពុល អគ្គនាយកដ្ឋានគាំពារបរិស្ថាន ត្រូវបញ្ជូនមន្ត្រីចុះពិនិត្យនៅតាមទីតាំងដោយផ្ទាល់ ដែលការងារនេះត្រូវចំណាយធនធានច្រើន ទាំងធនធានមនុស្ស ពេលវេលា ថវិកា និងមានការរំខាតដល់រោងចក្រសហគ្រាសទៀតផង ជាក់ស្តែងក្រោយការវាយតម្លៃ និងយោងតាមបទពិសោធ៍ពីបណ្តាប្រទេសជាច្រើន ក្រសួងបរិស្ថានបានរៀបចំ និងដាក់ឱ្យប្រើ ប្រកាសលេខ៣០២ចុះថ្ងៃទី ២៩ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការអនុវត្តវិធានស្វ័យត្រួតពិនិត្យនៅតាមប្រភពបំពុលសក្តានុពល ដែលមានវិសាលភាពអនុវត្តចំពោះរាល់ប្រភពបំពុល អាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងសុខភាពសាធារណៈ តាមរយៈការបំពាក់ឧបករណ៍តាមដានស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ Online ដែលអនុញ្ញាតឱ្យក្រសួងធ្វើការតាមដានត្រួតពិនិត្យ ការបញ្ចេញសំណល់រាវ ទាន់ពេលវេលាជាក់លាក់ (Real Time) និងមានចំណាត់ការភ្លាមៗចំពោះប្រភពបំពុលបរិស្ថាន។ 

សូមបញ្ជាក់ថា ឧបករណ៍ស្វ័យត្រួតពិនិត្យការបញ្ចេញសំណល់រាវនៅក្នុងរោងចក្រ សហគ្រាស គឺជាយន្តការប្រកបដោយតម្លាភាពរវាងក្រុមហ៊ុនដែលជាម្ចាស់ប្រភពបំពុល និងក្រសួងបរិស្ថាន ព្រមទាំងជួយបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសំណល់រាវជារួម ដើម្បីទទួលបានភាពស្អាត សុវត្ថិភាពបរិស្ថាន កាត់បន្ថយបានពីការបំពុលដោយការបញ្ចេញសំណល់រាវខុសពីស្តង់ដារអនុញ្ញាត និងធានាការអភិវឌ្ឍន៍ប្រកបដោយចីរភាព៕ដោយ ៖ សោភណ្ឌ

អត្ថបទដែលទាក់ទង

សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        3
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        220
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        107

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ

2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm