ចិនជំរុញឲ្យអ៊ីស្រាអែល «បញ្ឈប់ការវាយប្រហារលើទីក្រុង Rafah»

2024/05/08 03:36:05 am        239

ប្រទេសចិន នៅថ្ងៃអង្គារ (ទី៧ ខែឧសភា) នេះ បានជំរុញឲ្យអ៊ីស្រាអែល «បញ្ឈប់ការវាយប្រហារលើទីក្រុង Rafah» បន្ទាប់ពីកងទ័ពអ៊ីស្រាអែល បានប្រាប់ថា ខ្លួនបាន «គ្រប់គ្រងប្រតិបត្តិការ» របស់ភាគីប៉ាឡេស្ទីន នៅតំបន់ព្រំដែន Rafah ដែលជាផ្លូវឆ្លងកាត់រវាងតំបន់ហ្កាហ្សា និងប្រទេសអេហ្ស៊ីប។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយថា៖ «ប្រទេសចិនសូមអំពាវនាវយ៉ាងទទូចឲ្យអ៊ីស្រាអែលស្ដាប់តាមការទាមទារដ៏លើសលប់ពីសហគមន៍អន្តរជាតិ បញ្ឈប់ការវាយប្រហារលើទីក្រុង Rafah និងធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីជៀសវាងការកើតគ្រោះមហន្តរាយមនុស្សធម៌ធ្ងន់ធ្ងរបន្ថែមទៀត នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប»។

អ៊ីស្រាអែលបានធ្វើការវាយប្រហារលើទីក្រុង Rafah របស់តំបន់ហ្កាហ្សា ពេញមួយយប់ ខណៈដែលប្រទេសនេះបានព្យាយាមដាក់ «សម្ពាធ» លើក្រុមហាម៉ាស មុនពេលមានកិច្ចពិភាក្សា នៅប្រទេសអេហ្ស៊ីបនាថ្ងៃទី៧ ខែឧសភានេះ ពោលគឺជាការចរចាដែលត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីធានាបាននូវសំណើបទឈប់បាញ់ដែលគាំទ្រដោយពួកសកម្មប្រយុទ្ធ។

បន្ទាប់ពីបានប្តេជ្ញាជាច្រើនសប្តាហ៍ ដើម្បីរុលចូលទៅក្នុងទីក្រុងព្រំដែនភាគខាងត្បូង អ៊ីស្រាអែល កាលពីថ្ងៃចន្ទ (ទី៦ ខែឧសភា) បានអំពាវនាវឲ្យប្រជាជនប៉ាឡេស្ទីន នៅភាគខាងកើតទីក្រុង Rafah ចាកចេញទៅកាន់ «តំបន់មនុស្សធម៌ដែលត្រូវបានពង្រីកយ៉ាងធំធេង» មុនពេលមានការលុកលុយផ្លូវគោក។

លោក Lin បាននិយាយថា៖ «សង្គ្រាម និងអំពើហិង្សាមិនអាចដោះស្រាយបញ្ហាជាមូលដ្ឋានបានទេ ហើយមិនអាចនាំមកនូវសន្តិសុខពិតប្រាកដបានទេ»៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        2
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        8
អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់

2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm