សិស្សានុសិស្សអាជ្ញាធរមូលដ្ឋាន និងពលរដ្ឋខ្មែរនៅតែបន្តប្រកាសគាំទ្រយ៉ាងផុលផុស​នូវគម្រោង​ព្រែកជីកហ្វូណនតេជោ

2024/05/08 03:57:15 pm        499

រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤នេះ សិស្សានុសិស្ស អាជ្ញាធរមូលដ្ឋាន ក៏ដូចជា​បងប្អូន​ពលរដ្ឋខ្មែរ​មក​ពីគ្រប់ទិសទីបានបន្តផុលផុសប្រកាសគាំទ្រ យ៉ាងពេញ​ទំហឹង​នូវ​គម្រោង​«ព្រែក​ជីក​ហ្វូណន​តេជោ» ខណៈគម្រោងដែលគ្រោងនឹងចំណាយថវិកា ជិតពីរពាន់​លាន​ដុល្លារ​មួយ​នេះ​អាច​នឹង​បើកការដ្ឋានសាងសង់នូវចុងឆ្នាំ២០២៤ ឬយូរបំផុតដើមឆ្នាំ២០២៥​បើទោះជា​គ្មាន​លុយ​ពី​បរទេស​ក៏​កម្ពុជានឹងខិតខំធ្វើយ៉ាងណាឲុ្យគម្រោងនេះឲ្យសម្រេចទាល់តែបានផងដែរ។

ចលនាដែលបានបន្តប្រកាសគាំទ្រដល់ការអនុវត្តគម្រោង «ព្រែកជីកហ្វូណនតេជោ»ពីសំណាក់ មហា​ជន​នេះមកពីគ្រប់ទិសទីនេះ គឺបានធ្វើឡើងតាមរយៈវិដេអូឃ្លីបដាច់ដោយឡែកពីគ្នា ជា​ក្រុម​ផង ​និងម្នាក់ផង និងតាមរយៈ Facebook Frame ដោយពួកគេលើកឡើងដូចៗគ្នាថា ការ​ធ្វើ​ព្រែក​ជីកហ្វូណនតេជោនេះ នឹងធ្វើឲ្យចរន្តសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើន បន្ថែម​ទៀត​ដូច​អ្វី​ដែល​សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជា ជនកម្ពុជា​បាន​ប្រកាស​ពន្យល់ដល់បងប្អូនប្រជាពលរដ្ឋខ្មែរយ៉ាងដូច្នេះដែរ។

ជាមួយនឹងការប្រកាសគាំទ្រនូវគម្រោងព្រែកជីកហ្វូណនតេជោនេះ បងប្អូនប្រជាពលរដ្ឋខ្មែរទាំង ក្នុង និងក្រៅប្រទេសទាំងនោះក៏បានប្រកាសថ្លែងអំណរគុណ និងពេញ​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​គោល​ជំហរ​ របស់រាជរដ្ឋាភិបាលមិនកែប្រែចំពោះគម្រោងនៃការធ្វើ«ព្រែកជីកហ្វូណនតេជោ»នេះផងដែរ មួយ​វិញទៀត ពួកគេក៏ប្រកាសគាំទ្រអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន យ៉ាងម៉ឺងម៉ាត់ថា កម្ពុជា​មិន​រាថយ និង បិទផ្លូវចចារជាមួយប្រទេសជិតខាងទាក់ទងនឹងគម្រោងនេះផងដែរ។

ការ​ប្រកាសគាំទ្ររបស់បងប្អូនប្រជាពរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសយ៉ាងភ្លូកទឹកភ្លូកដីនេះគឺបាន ធ្វើ​ឡើង​បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធាន​គណបក្ស​កាន់​អំណាច បានប្រកាសមិនរាថយចំពោះការធ្វើនូវព្រែកជីក ហ្វូណនតេជោ ហើយសុខ​ចិត្ត​យក​ជីវិត​មក​ដាក់​ចំពោះ​គម្រោងនេះ បើទោះបីជាមានការប្រឆាំងពីប្រទេសជិតខាង និងក្រុមជន​អគតិ​មួយ​ក្តាប់​តូចយ៉ាងណាក៏ដោយនោះ។

គម្រោង«ព្រែកជីកហ្វូណនតេជោ» តភ្ជាប់ផ្លូវទឹករវាងទន្លេរទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ ខេត្ត​កណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ។ ព្រែក​ជីក​ហ្វូណន​តេជោ និងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់​បន្ថយ​តម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះ​ចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់ បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការ ឆ្លង​កាត់​ទំនិញ​ពី​កម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍន៍​ផែ​រណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយ​រំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និង​ការ​វិនិយោគ​ផ្សេងៗជាច្រើនទៀត និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជា​គម្រោង​បម្រើ​ផលប្រយោជន៍ជាតិដ៏ធំធេង ជាពិសេស ផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជាតែម្តង៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        75
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        165
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm