នាយ​បេសកកម្ម​កម្ពុជា​បញ្ជាក់​ពីសក្ខីកម្ម ៤​ចំណុច​នៃ​ការប្រកួត​កីឡា​អូឡាំពិក​ឆ្នាំ​២០២០

2021/08/02 11:28:45 am        186

​​អូឡាំពិក៖ ប្រតិភូ និង​អត្ត​ព​លិ​ក​អូឡាំពិក​កម្ពុជាបានបញ្ចប់​បេសកកម្ម​របស់ខ្លួន ក្នុងការ​ប្រកួត​កីឡា​អូឡាំពិក​ទីក្រុង​តូ​ក្យូ​ឆ្នាំ​២០២០ ហើយ ដោយ​ត្រូវ​ធ្វើដំណើរ​ត្រឡប់មក​មាតុភូមិ​វិញកាល​ពី​យប់មិញ និង​គ្រោង​មកដល់​ភ្នំពេញនៅ​ថ្ងៃទី​០២ ខែសីហា​នេះ។

ប៉ុន្ដែ​មុន​ចាក​ចេញពី​ទីក្រុង​តូ​ក្យូ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC) និង​ជា​នាយ​បេសកកម្មបាន​បញ្ជាក់​នូវ​ស​ក្ដី​កម្ម ៤​ចំណុចនៃ​ការចូលរួម​ព្រឹត្តិការណ៍​ពិភពលោក ៤​ឆ្នាំ​ម្ដងនេះ។​ ​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខា​ធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ (CAMSOC) ដដែលបាន​សង្ខេប​នូវ​បេសកកម្ម​ចូលរួម​ប្រកួត​កីឡា​អូឡាំពិកឆ្នាំ​២០២០ ដែល​ពន្យារពេល ១​ឆ្នាំមក​រៀបចំ​នៅ​ឆ្នាំ​២០២១ ដោយសារ​វិបត្តិ​កូ​វីដ​-១៩ រួមមាន​៖

​ទី​១- ប្រតិភូ​កីឡា​អូឡាំពិក​កម្ពុជាបាន​បំពេញ​កាតព្វកិច្ច​ជា​សមាជិក​ពេញ​សិទ្ធ នៃ​មហា​គ្រួសារ​អូឡាំពិក​អន្តរជាតិ​បាន​ដោយ​រលូន និង​ជោគជ័យ ជា​សក្ខីកម្ម​ថ្មី​នៃ​គុណ​តម្លៃ​ជាតិ​ខ្មែរលើ​ឆាក​អន្តរជាតិ។

​ទី​២- ប្រតិភូ និង​អត្ត​ព​លិ​ក​កម្ពុជា​ទាំងអស់បាន​ពុះពារ​ក្តីបារម្ភ​ណ៍ និង​ការភ័យខ្លាច​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍ Tokyo Olympic Games 2020 បានផ្តល់​នូវ​មេរៀន និង​បទពិសោធន៍​ថ្មីនៃ​ការរស់នៅ​តាម​គន្លង​នៃ​របត់​ថ្មី​របស់​ចលនា​កីឡា​ពិភពលោក ក៏​ដូច​ក្នុងប្រទេស​នីមួយៗឲ្យ​ចេះ​ទប់ទល់ ការពារ​ដោយ​ទំនុកចិត្ត​ថា កីឡា​អាច​ខ្លាំង​ជាង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​បាន បើ​យើង​ចេះ​របៀប​សាមគ្គីភាព ឯកភាព និង​យោគយល់​គ្នា​ពិតប្រាកដ​។

​ទី​៣- កីឡា​អូឡាំពិកជា​បច្ចេកទេស​ជំនាញ​កីឡា​កម្ពុជា​នៅ​ឆ្ងាយ​ពី​គេ ប៉ុ​ន្តែវេទិកា​កីឡា​ពិភព​លោក​នេះ​មិនមែន​មានតែ​ការប្រកួត​កីឡា​ទេ តែ​វា​ជា​ការ​ចូលរួម ជា​កិត្តិយស​ជាតិ ជា​ការ​ផ្លាស់ប្ដូរ​វប្បធម៌ ទស្សនៈ​ជីវិត និង​គតិបណ្ឌិត​រស់​និយម​របស់​មនុស្សជាតិ​នៅ​លើ​ផែនដី ក្នុង​គោល​ដៅ​រួមគឺ​កសាង​ពិភពលោក​មួយ​ល្អ​ប្រសើរ “ build a better world through sports”។

​ទី​៤- ការចូលរួម​ស​បញ្ជាក់​ពី​សន្តិភាព មិត្តភាព សាមគ្គីភាព និង​សុខដុមនីយកម្ម​ពិភពលោក គឺជា​មូលដ្ឋាន​នៃ​ចលនា​អូឡាំពិក។​

​ទន្ទឹម​ជាមួយគ្នា​ដែរ ក្នុងនាម​នាយ​បេសកកម្ម និង​ជា​ប្រធាន​ប្រតិភូ​អូឡាំពិក​កម្ពុជា ឯកឧត្តម វ៉ា​ត់ ចំរើន បាន​សម្ដែង​ការ​អរគុណ​គ្រប់​ការ​គាំទ្រ លើកទឹកចិត្ត និង​ស្រលាញ់ប្រកបដោយ​ស្នាមញញឹម​ដល់​កីឡាករ​-​កីឡា​ការិនី​ដែល​បញ្ជាក់​ឃើញ “​ខ្មែរ​គាំទ្រ​ខ្មែរ​ ឬខ្មែរ​គាំទ្រ​កីឡា​ខ្មែរ​”។​ ​គួរ​បញ្ជាក់​ថា ប្រតិភូ និង​អត្ត​ព​លិ​ក​កម្ពុជាបាន​ចាក​ចេញពី​មាតុភូមិ​ ចូលរួម​ប្រកួត​កីឡា​អូឡាំពិក នៅ​ទីក្រុង​តូ​ក្យូ​កាលពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ខណៈ​កម្ពុជាបាន​បញ្ជូន​អត្ត​ព​លិ​ក ២​ប្រភេទ​កីឡា​ចូលរួមគឺ​កីឡាហែលទឹក ២​រូប និង​កីឡាអត្តពលកម្ម ១​រូបដែល​ទទួល​បាន​សិទ្ធ​អនុគ្រោះ​ដើម្បី​ចូលរួម​ការប្រកួត​ដ៏​ធំ ៤​ឆ្នាំ​ម្ដងនេះ ខណៈ​លទ្ធផល​ពួកគេ​បាន​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​ដំបូង​ដូច​ៗ​គ្នា មិនបាន​ឡើង​វគ្គ​បន្ដ​នោះ​ទេ៕

​អត្ថបទ៖ ​លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        133
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        144
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm