ប្រធានាធិបតីចិន ធ្វើទស្សនកិច្ចនៅប្រទេសស៊ែរប៊ី ក្នុងខួបនៃការទម្លាក់គ្រាប់បែករបស់ណាតូ

2024/05/08 05:57:25 pm        236

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានទៅដល់ប្រទេសស៊ែរប៊ី កាលពីល្ងាចថ្ងៃអង្គារ (០៧ ឧសភា) ដោយអមដំណើរដោយយន្តហោះ MIG-29 ក្នុងដំណើរទស្សនកិច្ចដែលមានការពិនិត្យសុវត្ថិភាពយ៉ាងតឹងរ៉ឹង ស្របពេលជាមួយខួបលើកទី២៥ នៃការទម្លាក់គ្រាប់បែករបស់អង្គការណាតូ លើស្ថានទូតចិន ដែលក្នុងនោះអ្នកសារព័ត៌មានចិន ៣ នាក់ត្រូវបានសម្លាប់។

បន្ទាប់ពីប្រទេសបារាំង ទីក្រុងបែលក្រាដ គឺជាកន្លែងឈប់សំចតទីពីរក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ស៊ី ទៅកាន់អឺរ៉ុប ក្នុងរយៈពេលប្រាំឆ្នាំ ដែលរួមមានប្រទេសហុងគ្រីផងដែរ។ នៅក្នុងប្រទេសស៊ែរប៊ី ដែលត្រូវបានគេមើលឃើញថាជាដៃគូដ៏សំខាន់បំផុតរបស់ចិននៅក្នុងតំបន់បាល់កង់ លោក ស៊ី ត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីការវិនិយោគរាប់ពាន់លានដុល្លាររបស់ចិននៅក្នុងប្រទេសនេះ និងកិច្ចព្រមព្រៀងថ្មីៗដែលអាចកើតមាន។

ប្រធានាធិបតីស៊ែរប៊ី លោក អាឡិកសានដារ វូស៊ីក (Aleksandar Vucic) និងក្រុមមន្ត្រីរដ្ឋាភិបាលបានទទួលស្វាគមន៍លោក ស៊ី នៅអាកាសយានដ្ឋានបែលក្រាដ ជាទីដែលលោកត្រូវបានស្វាគមន៍ដោយទាហានកងឆ្មាំអង្គរក្សកិត្តិយស និងអ្នករាំរបាំប្រជាប្រិយ។ មេដឹកនាំទាំងពីរនឹងបើកកិច្ចប្រជុំមួយនៅថ្ងៃពុធ (០៨ ឧសភា) នេះ។

លោក ស៊ី កំពុងបំពេញទស្សនកិច្ចនៅប្រទេសស៊ែរប៊ី បន្ទាប់ពីប្រទេសបារាំង ជាទីដែលលោកប្រធានាធិបតី អ៊ីម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) និងប្រធានគណៈកម្មការសហភាពអឺរ៉ុប លោកស្រី អឺស៊ូឡា វ៉ុនដើលេយ៉េន (Ursula von der Leyen) បានជំរុញលោកឱ្យធានានូវតុល្យភាពពាណិជ្ជកម្មជាមួយអឺរ៉ុប និងប្រើប្រាស់ឥទ្ធិពលរបស់លោកលើប្រទេសរុស្ស៊ី ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        81
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        126
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        114

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm