យោធាកោះតៃវ៉ាន់ ត្រៀមខ្លួនជាស្រេចសម្រាប់សកម្មភាពចិន ជុំវិញពិធីកាន់តំណែងមេដឹកនាំថ្មី

2024/05/08 06:19:02 pm        337

អនុប្រធាននៃអាជ្ញាធរការពារជាតិតៃវ៉ាន់ បាននិយាយនៅថ្ងៃពុធ (០៨ ឧសភា) នេះថា យោធារបស់កោះតៃវ៉ាន់ បានត្រៀមខ្លួនរួចជាស្រេចសម្រាប់សកម្មភាពណាមួយដែលចិន អាចធ្វើនៅជុំវិញពេលដែលមេដឹកនាំជាប់ឆ្នោតថ្មី លោក ឡៃ ឈីងទឺ (Lai Ching-te) ចូលកាន់តំណែងនៅចុងខែនេះ។

ប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់ថាជាទឹកដីរបស់ខ្លួន មានការមិនពេញចិត្តយ៉ាងខ្លាំងចំពោះលោក ឡៃ ដោយជឿជាក់ថាលោកជាអ្នកផ្ដាច់ខ្លួនដ៏គ្រោះថ្នាក់។ រដ្ឋាភិបាលចិន បានច្រានចោលសំណើម្តងហើយម្តងទៀតនៃការចរចារបស់លោក ឡៃ រួមទាំងសំណើកិច្ចពិភាក្សាមួយដែលបានលើកឡើងកាលពីខែមុន។

លោក ឡៃ ដូចនឹងមេដឹកនាំបច្ចុប្បន្ន លោកស្រី សៃ អ៊ីងវិន (Tsai Ing-wen) ដែរគឺបដិសេធការទាមទារអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង។ អ្នកទាំងពីរនិយាយថាមានតែប្រជាជនកោះនេះទេដែលអាចសម្រេចអនាគតរបស់ពួកគេបាន។ លោក ឡៃ ដែលបច្ចុប្បន្នជាមេដឹកនាំលំដាប់ទី២ នឹងត្រូវចូលកាន់តំណែងនៅថ្ងៃទី២០ ខែឧសភា ខាងមុខនេះ។

យោធារបស់ចិន ក្នុងអំឡុងពេលបួនឆ្នាំកន្លងមកនេះ បានបង្កើនសកម្មភាពរបស់ខ្លួនយ៉ាងច្រើនជុំវិញកោះតៃវ៉ាន់ ដូចជាការហោះហើរយន្តហោះចម្បាំងជាប្រចាំនៅលើខ្សែបន្ទាត់មេដ្យាននៃច្រកសមុទ្រតៃវ៉ាន់ ដែលពីមុនជាតំបន់ទ្រនាប់មិនផ្លូវការរវាងភាគីទាំងពីរ។

ប្រទេសចិន ដែលអាជ្ញាធរការពារជាតិតៃវ៉ាន់ និយាយថាបានរៀបចំ «ការល្បាតត្រៀមប្រយុទ្ធរួមគ្នា» យ៉ាងហោចណាស់ចំនួនពីរដងនៅជិតកោះនេះក្នុងខែមុននេះ បាននិយាយថា ខ្លួនមិនទទួលស្គាល់អត្ថិភាពនៃខ្សែបន្ទាត់មេដ្យាននេះទេ៕


អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        52
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        82
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        69

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm