មន្ត្រីក្រសួងផែនការចាប់ផ្ដើមការងារប្រមូលទិន្នន័យអង្កេតចន្លោះជំរឿនប្រជាជនឆ្នាំ ២០២៤

2024/05/08 06:48:16 pm        323

ការងារអង្កេតចន្លោះជំរឿនប្រជាជនជាការងារចាំបាច់មួយ ដែលក្រសួងផែនការ​តែង​ចុះប្រមូល​ទិន្នន័យ​រៀងរាល់​ចន្លោះជំរឿនប្រជាជន។ ជាក់ស្ដែងកំឡុងខែ ឧសភានេះ ក្រុមការងារ​ជំនាញ​នៃ​ក្រសួង​ផែនការ បាននឹងកំពុងបន្តចុះប្រមូលទិន្នន័យ ពីគ្រួសារគោលដៅ ដែល​ត្រូវ​បាន​ជ្រើស​រើស​នៅ​តាម​មណ្ឌល​ជំរឿននីមួយៗ។

ការងារប្រមូលទិន្នន័យចន្លោះជំរឿនប្រជាជនឆ្នាំ ២០២៤ បានចាប់ផ្ដើមនៅថ្ងៃទី ៣ខែ ឧសភា ឆ្នាំ ២០២៤នេះ។ ការប្រមូលទិន្នន័យនេះ នឹងបន្តរហូតដល់ថ្ងៃទី ២០ ខែឧសភា។ ការងារ​ប្រមូល​ទិន្នន័យ​អង្កេត​ចន្លោះជំរឿនប្រជាជននេះ គឺខុសពីការប្រមូលទិន្នន័យជំរឿនប្រជាជន។ ការ​ប្រមូល​​​ទិន្នន័យចន្លោះជំរឿនប្រជាជន គឺសម្ភាសន៍​ទៅ​លើ​គ្រួសារ​គោលដៅ​ដែ​ល​ជា​សំណាក​មួយ​ចំនួន​ប៉ុណ្ណោះ។

សម្រាប់​ការងារ​អង្កេតចន្លោះជំរឿនប្រជាជននេះ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានលើកឡើងកាលពីថ្ងៃទី ១៩ ខែមេសា កន្លងទៅថា ទិន្នន័យ និងព័ត៌មានស្ថិតិ នៃអង្កេត​ចន្លោះ​ជំរឿន​ប្រជាជនឆ្នាំ២០២៤នេះ គឺជាធាតុចូល និងភស្តុតាងដ៏សំខាន់ ដែលអ្នកធ្វើ​គោល​នយោបាយ​ត្រូវការជាចាំបាច់សម្រាប់ការរៀបចំគោលនយោបាយយុទ្ធសាស្ត្រ និង​ផែនការ​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ចប្រជាសាស្ត្រឱ្យចំគោលដៅ សម្រាប់រយៈពេលខ្លីមធ្យម និងវែង។ អង្កេត​ចន្លោះ​ជំរឿន​ប្រជាជន​នៅ​ព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២៤ គឺជាអង្កេតលើកទីបី ដែលកម្ពុជា បាន​រៀប​ចំ​ឡើង​។ អង្កេតចន្លោះប្រជាជនលើកទីមួយនៅឆ្នាំ ២០០៤ ដែលធ្វើឡើង​ក្នុង​ចន្លោះ​ជំរឿន​ប្រជាជន​ទូទៅ​ឆ្នាំ១៩៩៨ និងជំរឿនប្រជាជនទូទៅឆ្នាំ២០០៨។ អង្កេតចន្លោះប្រជាជន លើកទី​ពីរ​នៅ​ឆ្នាំ២០១៣ ក្នុងចន្លោះជំរឿនប្រជាជនទូទៅឆ្នាំ២០០៨ និងជំរឿនប្រជាជនទូទៅឆ្នាំ២០១៩។

អង្កេតចន្លោះជំរឿនប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៤ គឺជាការប្រមូលព័ត៌មាន ទាក់​ទង​នឹងប្រជាជន សុខភាព និងបញ្ហាសង្គមដូចជារចនាសម្ព័នអាយុ ភេទរបស់ប្រជាជន ជាតិ​ពន្ធុ (ភាសាកំណើត) សាសនា ពិការភាព ស្ថានភាពអប់រំ មុខវិជ្ជាជំនាញដែលទទួលបាន ស្ថានភាព​ការងារ វិស័យការងារ ផ្នែកការងារ និងសេដ្ឋកិច្ច សង្គមកិច្ច ភាពមានឬគ្មានការងារធ្វើ អសកម្មជនសេដ្ឋកិច្ច មរណភាពទារក មរណភាពកុមារ មរណភាពមាតា។ លើស​ពី​នេះ​ក៏​ផ្តោត​លើ អាយុសង្ឃឹមរស់ ស្ថានភាពអាពាហ៍ពិពាហ៍ កម្រិតលទ្ធភាពមានកូន ចំណាក​ស្រុក​ក្នុង​និង​ក្រៅ​ប្រទេស ចរឹតលក្ខណៈផ្ទះសម្បែង និងបរិស្ថាន ដូចជាគោលដៅក្នុងការប្រើប្រាស់អគារ/សំណង់ ការ​កាន់​កាប់លំនៅដ្ឋាន ប្រភពបំភ្លឺចម្បង ប្រភពថាមពលប្រើប្រាស់សម្រាប់ចំអិនអាហារ ទឹកស្អាត គ្រប់​គ្រង​បង្គន់អនាម័យ ការទុកដាក់ កាកសំណល់លាមក ការប្រើប្រាស់គណនីធនាគារ ការ​ប្រើប្រាស់​ថ្នាំ​ជក់ ការប្រើប្រាស់អ៊ុនធើណែត ការវាយតម្លៃ ចំណេះដឹង ឥរិយាបទ ការអនុវត្ត និង​កត្តា​ហានិភ័​យសម្រាប់ជំងឺមិនឆ្លង និងរបួស និងទ្រព្យសម្បត្តិដែលគ្រួសារមាន សម្រាប់វិភាគ​ពហុ​សមាសធាតុ​ក្រីក្រក្នុ​ងចំណោមប្រជាជនកម្ពុជា៕ អត្ថបទ៖ គឹមហុក 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        103
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        208
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        192

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm