អំឡុងពេលបិទព្រំដែនកម្ពុជា-ថៃ ពុំមានសកម្មភាពលួចឆ្លងដែន តាមច្រកជាប់ខេត្តបាត់ដំបង

2021/08/02 06:53:33 pm        383

បាត់ដំបង ៖ ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបិទខ្ទប់ខេត្តចំនួន៨ និងបិទព្រំដែនមិនឲ្យ មានការឆ្លងដែនជាមួយថៃ ជាបណ្ដោះអាសន្នលើកលែងការដឹកទំនិញ អាជ្ញាធរខេត្តបាត់ដំបង បានឲ្យដឹងថា រហូតមកដល់ពេលនេះ ពុំមានសកម្មភាពលួចឆ្លងដែនខុសច្បាប់ តាមច្រកនានា​ជាប់ខេត្តបាត់ដំបងឡើយ ខណៈអាជ្ញាធរ និងកងកម្លាំងជំនាញ កំពុងបន្តធ្វើការរឹតបន្តឹង​តាម​បន្ទាប់ព្រំដែន ។

លោក សុខ គឹមខុន អភិបាលស្រុកកំរៀង នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១នេះ បានថ្លែងថា ក្នុង​ដំណើរការបិទព្រំដែនេះ ភាគីកម្ពុជាបានសហការយ៉ាងល្អជាមួយខាងភាគីថៃ ហើយរហូត​មកដល់ពេលនេះ ខាងភាគីថៃពុំមានបញ្ជូនពលករខ្មែរ មកតាមច្រកព្រំដែនឡើយ ដោយខាងថៃ​បានរៀបចំឲ្យពលករខ្មែរធ្វើចត្តាឡីស័ក នៅក្នុងទឹកដីថៃ តែប្រសិនបើក្នុងករណី​មានពលករខ្មែរ​លួចឆ្លង​ដែនទៅប្រទេសថៃ ត្រូវសមត្ថកិច្ចថៃចាប់បាន នឹងបញ្ជូនមកឲ្យភាគីកម្ពុជាវិញ ។

លោក បញ្ជាក់ថា ដោយសារតែភាគីកម្ពុជាបានឯកភាព និងស្រុះស្រួលគ្នាជាមួយខាងភាគីថៃ​រួចហើយ ទើបរហូតមកដល់ពេលនេះ ពុំមានករណីពលករលួចឆ្លងដែនខុសច្បាប់ ហើយកាលពីមុន​ពេលបិទព្រំដែននេះ ដោយមានការព្រមព្រៀមគ្នា គឺភាគីថៃបានបញ្ជូនពលករមានបំណង​មក​ស្រុកកំណើតវិញ តាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងស្រុកកំរៀងនេះ ។

ចំពោះស្ថានភាពតាមបន្ទាត់ព្រំដែនវិញ លោកអភិបាលស្រុក បានអះអាងថា អាជ្ញាធរ និងកងកម្លាំង បានសហការគ្នាពង្រឹងយន្តការគ្រប់គ្រងព្រំដែនតាមអង្គភាពនីមួយៗ បានយ៉ាងល្អ និងតឹងរ៉ឹងបំផុត ពិសេសការទទួលខុសត្រូវរបស់មន្រ្តីតាមបន្ទាត់ព្រំដែន គឺមានកម្រិតខ្ពស់ពុំមានបាតុភាព​មិន​ប្រក្រតី​ណាមួយកើតឡើងឡើយ ។

យោងតាមរបាយការណ៍រដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា មិនថាតែច្រកព្រំដែនជាប់ស្រុកកំរៀងនោះទេ ដែលគ្មានសកម្មភាពលួចឆ្លងដែន ខណៈស្រុក ៣ទៀត មានស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកសំឡូត ក៏គ្មានសកម្មភាពនេះដែរ និងបច្ចុប្បន្ននៅក្នុងខេត្តបាត់ដំបង មានអ្នកកំពុងធ្វើចត្តាឡីស័ត តាមមណ្ឌលនានាមាន ចំនួន២៥៣០នាក់ ។

ចាប់ពីមានការផ្ទុះឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា សម្រាប់ខេត្តបាត់ដំបង មាន​អ្នកវិជ្ជមានជំងឺនេះ ចំនួន៣ ៤៨៧នាក់ បានព្យាបាលជាសះស្បើយចំនួន ២ ០៨៦នាក់ ករណីស្លាប់ ចំនួន ៤៣នាក់ និងកំពុងសំរាកព្យាបាល ១ ៣៥៨នាក់ ៕

អត្ថបទ បាន សុខរិទ្ធ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        217
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm