ឯកឧត្តម គីម រិទ្ធី នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសារសព និងគ្រួសារងគ្រោះដោយសារ ខ្យល់កន្ត្រាក់

2024/05/08 07:17:41 pm        142

ព្រះវិហារ៖ ឯកឧត្តម គីម រិទ្ធី ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ និងជាអភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៧ ខែឧសភា ម្សិលមិញនេះ បាននាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសារសព និងគ្រួសារដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ១៧ គ្រួសារនៅឃុំស្តៅ ស្រុកសង្គមថ្មី និងបន្តចុះសួរសុខទុក្ខគ្រួសាររង គ្រោះ បណ្តាលមកពីអគ្គីភ័យឆេះការ៉ាស់សាំង កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិស្រយង់ត្បូង(ចំណុចបេងដូប) ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។

នៅក្នុងឱកាសនោះឯកឧត្តម ប្រធានគណៈកម្មាធិការសាខា បានចូលរួមសោកស្តាយ ជាមួយគ្រួសារដែលបានបាត់បង់សាច់ញាតិ​ និងបងប្អូនដែលបានខូចខាតនូវទ្រព្យសម្បត្តិ ដែល បានបណ្តាលមកពីខ្យល់កន្ត្រាក់ និងបណ្តាលមកពីអគ្គីភ័យ។

ជាមួយគ្នានេះផងដែរ ឯកឧត្តម ក៏បានលើកឡើងថា កាកបាទក្រហមកម្ពុជា ដែលមាន​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ជាប្រធានតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនជានិច្ច ជាក់ស្តែងទី​ណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជានិង ផ្តាំផ្ញើសូម​អោយបងប្អូនមានប្រុងប្រយ័ត្ន នៅពេលមានភ្លៀងត្រូវបិទទូរស័ព្ទ ការពារគ្រោះថ្នាក់កើតឡើង​ជាយថាហេតុ។

សូមបញ្ជាក់ថាប្រជាពលរដ្ឋទាំង១៧ គ្រួសារដែល រងគ្រោះដោយសារខ្យល់កន្ត្រាក់​ស្ថិត​នៅក្នុងឃុំស្តៅ ​បានបណ្ដាលអោយមានមនុស្សស្លាប់ចំនួន ១នាក់ ភេទស្រីអាយុ៦០ឆ្នាំ។

សម្ភារៈផ្ដល់ជូន នាឱកាសនោះរួមមាន គ្រួសារសពទទួលបាន អង្ករ ១០០គីឡូក្រាម មី ២កេស ត្រីខ ២យួរ ទឹកស៊ីអីវ ១យួរ ទឹកសុទ្ធ ២កេស ឃីត១ និងថវិកាចំនួន ១លានរៀល។-គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ១៦គ្រួសារ ក្នុង១គ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកស៊ីអ៉ីវ ១យួរ ក្នុងនោះគ្រួសារ ដែលរលំផ្ទះ ៤គ្រួសារ ទទួលតង់ ក្នុង១ គ្រួសារៗចំនួន១បន្ថែមទៀត។

នៅរសៀលថ្ងៃដដែលនេះផងដែរ គណៈកម្មាធិការសាខា ដែលមាន លោក យ៉ុង គឹមហ៊ន ជានាយកប្រតិបត្តិសាខា បានទទួលបទបញ្ជាពី ឯកឧត្តម គីម រិទ្ធី បន្តនាំយក អំណោយ​មនុស្សធម៌ទៅផ្តល់ជូន ប្រជាពលរដ្ឋដែលរងគ្រោះដោយសារ គ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ កាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅភូមិ ម្រេច ឃុំស្រយ៉ង់ ស្រុក គូលែនខេត្តព្រះវិហារ ចំនួន ១០ គ្រួសារ និង គ្រួសារមានជីវភាពខ្វះខាតចំនួន៧ គ្រួសារ។

សម្រាប់សម្ភារៈដែលបានផ្ដល់ជូន នាឱកាសនោះ រួមមាន គ្រួសារ​ដែលទទួលរងគ្រោះដោយខ្យល់​កន្ត្រាក់ទាំង១០​ គ្រួសារទទួលបាន អង្ករ ២៥ គីឡូក្រាម មី១កេស​ ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ ថវិកា ១០ម៉ឺនរៀល ក្នុងនោះគ្រួសារចំនួន៣ ដែលរលំផ្ទះ ទទួលបានតង់ម្នាក់១ បន្ថែមទៀត។

បន្ថែមពីទៀត ឯកឧត្តម គីម រិទ្ធី តាមរយៈក្រុមការងារ បានបន្ថែមជូននូវថវិកាផ្ទាល់ខ្លួនរបស់​ឯកឧត្តម ដល់គ្រួសារដែលរងគ្រោះ ចំនួន ៨ គ្រួសារ និងគ្រួសារដែលមានជីវភាពខ្វះខាត ចំនួន៧ គ្រួសារដោយក្នុង១ គ្រួសារៗ ទទួលបាន ថវិកា ៤០ម៉ឺនរៀល។ និងបានផ្ដល់ជូនដែក​ស័ង្កសី សម្រាប់គ្រួសាររំលំផ្ទះក្នុង១ គ្រួសារៗ២០សន្លឹក គ្រួសាររងផលប៉ះពាល់ទទួលបាន ក្នុង១ គ្រួសារៗ ១៥ សន្លឹក និង គ្រួសារ ងាយរងគ្រោះ ក្នុង១គ្រួសារ ៗ ទទួលបាន១០ សន្លឹក៕ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        91
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        107
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm