អាមេរិក អូស្ត្រាលី និងហ្វីលីពីន បន្តសមយុទ្ធសង្រ្គាមទ្រង់ទ្រាយធំ ក្នុងដែនទឹកមានជម្លោះសមុទ្រចិនខាងត្បូង

2024/05/08 08:05:29 pm        184

កងកម្លាំងយោធាមកពីសហរដ្ឋអាមេរិក អូស្ត្រាលី និងហ្វីលីពីន បានបង្កើតរនាំងគ្រាប់រ៉ូកែត មានសមត្ថភាពខ្ពស់ កាំភ្លើងធំ និងការវាយប្រហារតាមអាកាស ដើម្បីពន្លិចនាវានៅថ្ងៃពុធនេះ ជាផ្នែកនៃសមយុទ្ធសង្រ្គាមទ្រង់ទ្រាយធំនៅក្នុងដែនទឹកប្រឈមជម្លោះនៅសមុទ្រចិនខាងត្បូង ដែលបានធ្វើឱ្យមានជម្លោះជាមួយទីក្រុងប៉េកាំងកាន់តានតឹង។

ក្រុមមន្ត្រីយោធា និងអ្នកការទូតមកពីប្រទេសជាច្រើន រួមជាមួយក្រុមអ្នកសារព័ត៌មាន បានមើលការបង្ហាញកម្លាំងអាវុធដ៏ខ្លាំងក្លាពីកំពូលភ្នំមួយ តាមបណ្តោយឆ្នេរខ្សាច់ក្នុងទីក្រុងឡូអាង (Laoag)នៅថ្ងៃពុធនេះ ក្នុងខេត្ត អ៊ីឡូកូស ណូតេ (Ilocos Norte) ដែលជាខេត្តភាគខាងជើងនៃស្រុកកំណើតរបស់លោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr។

បុគ្គលិកយោធាជាង ១៦.០០០នាក់ មកពីសហរដ្ឋអាមេរិក និងហ្វីលីពីន គាំទ្រដោយទាហានអូស្ត្រាលីពីរ-បីរយនាក់ និងក្រុមអ្នកសង្កេតការណ៍យោធាមកពី១៤ ប្រទេសបានចូលរួមក្នុងសមយុទ្ធត្រៀមប្រយុទ្ធប្រចាំឆ្នាំ ដែលមានឈ្មោះថាបាលីកាតាន ( Balikatan) មានន័យថាស្មាប្រកៀកស្មា ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២២ ខែមេសា ហើយនឹងបញ្ចប់នៅថ្ងៃសុក្រសប្ដាហ៍នេះ ។

នេះ គឺជាការបង្ហាញចុងក្រោយអំពីរបៀបដែលសហរដ្ឋអាមេរិក និងហ្វីលីពីនបានពង្រឹងសម្ព័ន្ធភាពសន្ធិសញ្ញាការពារជាតិ ដែលបានចាប់ផ្តើមនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៥០។

លោក Marcos បានបញ្ជាឱ្យយោធារបស់លោកផ្លាស់ប្តូរការយកចិត្តទុកដាក់របស់ខ្លួនចំពោះការការពារខាងក្រៅពីប្រតិបត្តិការប្រឆាំងការបះបោរក្នុងស្រុកអស់រយៈពេលជាច្រើនទសវត្សរ៍ ខណៈ សកម្មភាពយោធាកាន់តែខ្លាំងពីប្រទេសចិននៅក្នុងសមុទ្រចិនខាងត្បូង បានក្លាយជាកង្វល់ដ៏ធំបំផុត។ ការផ្លាស់ប្តូរយុទ្ធសាស្ត្រនោះ មានការខិតខំប្រឹងប្រែងពីលោកប្រធានាធិបតី Joe Biden និងរដ្ឋបាលរបស់លោក ដើម្បីពង្រឹងសម្ព័ន្ធភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីទប់ទល់នឹងប្រទេសចិន៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        81
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        126
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        114

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm