បន្ទាប់ពីជាប់គាំងអស់រយៈពេលជាច្រើនខែ ការស្វែងរកសន្តិភាពនៅហ្កាហ្សា បានឈានដល់ដំណាក់កាលដ៏សំខាន់។ ប្រមុខអង្គការសហប្រជាជាតិ លោក អង់តូនិញ៉ូ ហ្គុយតឺរេស (Antonio Guterres) និយាយថា វាគឺជា «ពេលវេលាសម្រេចចិត្តសម្រាប់ប្រជាជនប៉ាឡេស្ទីន និងអ៊ីស្រាអែល និងសម្រាប់ជោគវាសនានៃតំបន់ទាំងមូល»។

វាហាក់បីដូចជាមានហេតុផលរវាងភាគីភាគច្រើនអំពីគោលការណ៍នានាៈ បទឈប់បាញ់ គួរតែធ្វើឡើងទន្ទឹមនឹងការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល និងអ្នកទោសប៉ាឡេស្ទីន។ សេចក្តីព្រាងកិច្ចព្រមព្រៀងផ្សេងៗ ត្រូវបានធ្វើឡើង ដោយកំណត់ដំណើរការដ៏ស្មុកស្មាញមួយអំពីរបៀប ដែលវានឹងដំណើរការទៅបាន។
មានការខ្វែងគំនិតគ្នាខ្លះៗអំពីព័ត៌មានលម្អិតអំពីអ្វី ដែលគួរកើតឡើងចំពោះអ្នកណា និងនៅពេលណា និងក្នុងលំដាប់អ្វី។ ជាឧទាហរណ៍ មន្ត្រីអ៊ីស្រាអែល និយាយថា ទាហានស្រីរបស់ខ្លួន គួរតែត្រូវបានដោះលែងឲ្យបានលឿនជាងការរំពឹងទុក។

ពួកគេក៏និយាយផងដែរថា អត្ថបទ គួរតែកាន់តែច្បាស់ថា ចំណាប់ថ្នូរ ៣៣នាក់ដំបូង ដែលត្រូវបានដោះលែង ត្រូវតែនៅរស់ ហើយមានការព្រួយបារម្ភអំពីការមិនមានវេតូលើការដោះលែងអ្នកទោសប៉ាឡេស្ទីន។
ទាំងនេះ គឺជាបញ្ហាដែលអាចនឹងត្រូវបានដោះស្រាយតាមរយៈការចរចា។
ប៉ុន្តែមានចំណុចជាប់គាំងជាមូលដ្ឋានបន្ថែមទៀតអំពីគោលការណ៍សំខាន់មួយ ដែលអាចពិបាកក្នុងការដោះស្រាយ ហើយនោះ គឺជាពេលដែលសង្រ្គាម គួរតែត្រូវបញ្ចប់។
ពាក្យពេចន៍បើកចំហនៃសេចក្តីព្រាងកិច្ចព្រមព្រៀងដែលគាំទ្រដោយក្រុមហាម៉ាស ប្រកាសថា គួរតែមាន«ការបញ្ឈប់ជាបណ្តោះអាសន្ននៃប្រតិបត្តិការយោធារវាងភាគីទាំងពីរ»។ នេះជារឿងមិនមានបញ្ហាច្រើនទេ។