មន្ត្រីអង្គការសហប្រជាជាតិ ព្រួយបារម្ភយ៉ាងខ្លាំងអំពីសព្វាវុធបញ្ញាសិប្បនិមិត្ត(AI)

2024/05/08 09:03:46 pm        118

លោកស្រី Nakamitsu Izumi ប្រធានការិយាល័យទទួលបន្ទុកកិច្ចការរំសាយអាវុធរបស់អង្គការសហប្រជាជាតិ បានជួបសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋជប៉ុន NHK ដោយបាននិយាយថា អង្គការសហប្រជាជាតិ ចង់បង្កើតការយល់ដឹងអំពីផលប៉ះពាល់នៃការប្រើប្រាស់បញ្ញាសិប្បនិមិត្ត ឬ AI របស់យោធា។

មន្ត្រីរូបនេះ សង្ឃឹមថាការយល់ដឹងបែបនេះ នឹងបង្កើនល្បឿនការពិភាក្សាអំពីតម្រូវការសម្រាប់បទប្បញ្ញត្តិអន្តរជាតិ។ អាវុធបញ្ញាសិប្បនិមិត្ត ឬ សព្វាវុធ AI ត្រូវបានរាយការណ៍ថា ត្រូវបានគេប្រើនៅតំបន់ហ្កាហ្សា និងនៅប្រទេសអ៊ុយក្រែន។ បច្ចុប្បន្ន ប្រទេសជាច្រើន កំពុងផលិតអាវុធប្រភេទនេះ។

លោកស្រី Nakamitsu បានគិតថា វាជាហេតុការណ៍នៃមានវិបត្តិ ដោយសារតែសព្វាវុធ AI ពិតជាត្រូវបានផលិតឡើងសម្រាប់ការប្រើប្រាស់ក្នុងសម័យសង្គ្រាម។ លោកស្រី ព្រួយបារម្ភថា បច្ចេកវិទ្យាសព្វាវុធ AI នឹងនាំមកនូវការផ្លាស់ប្តូរយ៉ាងសំខាន់នៅក្នុងវិធីដែលសង្រ្គាមត្រូវបានធ្វើឡើង និងនៅក្នុងការប្រយុទ្ធ។ ការព្រួយបារម្ភ កំពុងកើនឡើងជាពិសេសអំពីប្រព័ន្ធអាវុធស្វ័យប្រវត្តិបង្កគ្រោះថ្នាក់។ ប្រព័ន្ធអាវុធទាំងនេះ ជ្រើសរើស និងវាយប្រហារ គោលដៅ ដោយគ្មានការណែនាំពីមនុស្ស។

កាលពីឆ្នាំមុន អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យរដ្ឋជាសមាជិក អនុម័តក្របខ័ណ្ឌច្បាប់ប្រព័ន្ធអាវុធស្វ័យប្រវត្តិបង្កគ្រោះថ្នាក់នៅត្រឹមឆ្នាំ២០២៦ ព្រោះថាបច្ចុប្បន្នពុំមានច្បាប់អន្តរជាតិគ្រប់គ្រងសព្វាវុធទាំងនេះទេ។ លោកស្រី និយាយថា ប្រទេសមហាអំណាចយោធាធំៗ កំពុងព្យាយាមឈានទៅរកការអភិវឌ្ឍន៍ប្រព័ន្ធអាវុធស្វ័យប្រវត្តិបង្កគ្រោះថ្នាក់។

លោកស្រី បានលើកឡើងពីលទ្ធភាពដែលក្រុមភេរវករ និងអង្គការផ្សេងទៀត អាចរំលោភលើបញ្ញាសិប្បនិមិត្ត ឬ AI។ លោកស្រី បានបញ្ជាក់ថា វាមានសារៈសំខាន់ ក្នុងការធ្វើឱ្យប្រទេសនានា និងប្រជាជនទាំងអស់យល់ថា ការប្រើប្រាស់ខុសចំពោះ AI អាចមានផលវិបាកអវិជ្ជមានខ្លាំង។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        88
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        124
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm