តារាអាសអាភៀសក្នុងបណ្ដឹងប្រាក់បំបិទមាត់លោក Trump ផ្តល់សក្ខីកម្មពីទំនាក់ទំនងផ្លូវភេទអ្នកទាំងពីរ

2024/05/08 09:44:18 pm        92

តារាភាពយន្តអាសអាភាស នាង ស្តមមី ដានីញែលស៍ (Stormy Daniels) បានរៀបរាប់ពីទំនាក់ទំនងផ្លូវភេទកាលពីឆ្នាំ២០០៦ របស់នាងជាមួយលោក ដូណាល់ ត្រាំ (Donald Trump) ក្នុងន័យមិនសមរម្យនៅក្នុងការកាត់ក្តីព្រហ្មទណ្ឌរបស់លោក ត្រាំ កាលពីថ្ងៃអង្គារ (០៧ ឧសភា) ដោយផ្ដល់សក្ខីកម្មថានាងព្យាយាមមិនគិតអំពីការរួមភេទនោះ ហើយខ្លាចថារឿងនេះនឹងត្រូវលាតត្រដាងជាសាធារណៈ។

អស់រយៈពេលជាច្រើនម៉ោង នាង ដានីញែលស៍ វ័យ ៤៥ ឆ្នាំបានផ្តល់ព័ត៌មានលម្អិតក្នុងនាមជាសាក្សីអំពីទំនាក់ទំនងផ្លូវភេទជាមួយលោក ត្រាំ វ័យ ៧៧ ឆ្នាំ និងកិច្ចព្រមព្រៀងជាទឹកប្រាក់ដើម្បីរក្សាភាពស្ងៀមស្ងាត់ចំពោះរឿងនេះនៅមុនការបោះឆ្នោតឆ្នាំ២០១៦ នៅពេលដែលលោកបានឈ្នះតំណែងសេតវិមាន។

នាងបានប្រាប់គណៈវិនិច្ឆ័យថា ជីវិតរបស់នាងបានធ្លាក់ចូលទៅក្នុង «ភាពវឹកវរ» បន្ទាប់ពីកិច្ចព្រមព្រៀងនេះត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅក្នុងឆ្នាំ២០១៨ ដោយនិយាយថាខ្លួនត្រូវបានគេមាក់ងាយ និងយាយី។ សក្ខីកម្មរបស់នាង ដានីញែលស៍ បានផ្តល់ឱកាសសម្រាប់មេធាវីរបស់លោក ត្រាំ ក្នុងការស្នើឱ្យតុលាការបញ្ចប់សំណុំរឿងនេះ ដោយលើកហេតុផលថាព័ត៌មានលម្អិតមិនសមរម្យដូចជាការផ្ដល់សក្ខីកម្មរបស់នាងដែលថាលោក ត្រាំ មិនបានប្រើស្រោមអនាម័យក្នុងពេលរួមភេទ មានគោលបំណងធ្វើឱ្យប៉ះពាល់ដល់គណៈវិនិច្ឆ័យ។

ចៅក្រម វ័ន មើឆាន (Juan Merchan) បានបដិសេធសំណើនោះ ប៉ុន្តែបានយល់ព្រមថា សក្ខីកម្មមួយចំនួនរបស់នាងពិតជាហួសហេតុខ្លាំងពេក។ មេធាវីរបស់លោក ត្រាំ បានវាយប្រហារលើភាពជឿជាក់របស់នាង ដានីញែលស៍ ហើយបានចំអកអំពីសក្ខីកម្មមិនត្រូវគ្នា ដែលនាងបានធ្វើក្នុងរយៈពេលជាច្រើនឆ្នាំអំពីទំនាក់ទំនងជាមួយលោក ត្រាំ។

នាង ដានីញែលស៍ បានសារភាពថាខ្លួន «ស្អប់» លោក ត្រាំ និងចង់រកលុយពីរឿងនេះ ហើយការពន្យល់អំពីមូលហេតុដែលនាងលាតត្រដាងជាសាធារណៈ បន្ទាប់ពីស្ងប់ស្ងាត់រយៈពេលប្រាំពីរឆ្នាំជុំវិញបញ្ហានេះក៏មិនច្បាស់លាស់ដែរ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        16
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        27
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm