សពជនរងគ្រោះចុងក្រោយ ក្នុងហេតុការណ៍បាក់ស្ពាន នៅទីក្រុង Baltimore រកឃើញហើយ

2024/05/08 10:09:28 pm        110

ក្រុមមន្ត្រីបាននិយាយថា សពជនរងគ្រោះទី៦ និងចុងក្រោយគេ ដែលបានស្លាប់នៅក្នុងហេតុការណ៍រលំបាក់ស្ពាន Francis Scott Key ក្នុងទីក្រុង Baltimore សហរដ្ឋអាមេរិក ត្រូវបានរកឃើញហើយ កាលពីថ្ងៃអង្គារ (ទី៧ ខែឧសភា) ដែលនាំឲ្យបេសកកម្មស្រង់សពដ៏លំបាកត្រូវបានបិទបញ្ជប់ បន្ទាប់ពីមានឧបទ្ទវហេតុបាក់រលំស្ពានដ៏អាក្រក់បំផុតរបស់ប្រទេសនេះ ក្នុងរយៈពេលជាង ១ទសវត្សរ៍។

ជនរងគ្រោះនេះឈ្មោះ Jose Mynor Lopez វ័យ ៣៧ឆ្នាំ គឺជាសមាជិកនាវិកការងារ ដែលបាន និងធ្វើការងារជួសជុលកន្លែងខូចខាតនៅលើស្ពាន នៅពេលដែលស្ពានត្រូវបានបុក កាលពីថ្ងៃទី២៦ ខែមីនា ដោយនាវា Dali ជានាវាកុងតឺន័រដែលកំពុងធ្វើដំណើរទៅកាន់ប្រទេសស្រីលង្កា ដែលទំនងជាដាច់ចរន្តអគ្គិសនីបន្ទាប់ពីចាកចេញពីកំពង់ផែនៅទីក្រុង Baltimore។

មិតរួមការងាររបស់លោកចំនួន ៥នាក់ទៀត ក៏បានស្លាប់នៅក្នុងហេតុការណ៍បាក់រលំនេះផងដែរ ហើយវាត្រូវចំណាយពេល ៦សប្តាហ៍ ដើម្បីស្វែងរកសពទាំងអស់។ កម្មករ ២នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះចេញពីទឹកក្នុងរយៈពេលប៉ុន្មានម៉ោង បន្ទាប់ពីស្ពានបាក់រលំ។

កម្មករទាំងអស់ដែលបានបាត់បង់ជីវិត គឺជាជនអន្តោប្រវេសន៍មកពីប្រទេសអែលសាល់វ៉ាឌ័រ កាតេម៉ាឡា ហុងឌូរ៉ាស និងម៉ិកស៊ិក។ ចំណែកលោក Lopez មកពីប្រទេសកាតេម៉ាឡា ហើយបានធ្វើដំណើរទៅកាន់ទីក្រុង Baltimore ដើម្បីបានការងារដែលធ្វើឲ្យជីវភាពប្រសើរជាងមុន។ នេះបើតាមការឲ្យដឹងពីបងប្រុសរបស់សព គឺលោក Jovani Lopez៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        62
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        92
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm