ស្ថាប័នបោះឆ្នោតឥណ្ឌាប្រាប់ X ឲ្យលុបវីដេអូរបស់គណបក្សលោក Modi ដែលសំដៅលើជនមូស្លីម និងក្រុមប្រឆាំង

2024/05/08 10:10:38 pm        156

គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសឥណ្ឌា បានបញ្ជាទៅវេទិកាបណ្ដាញសង្គម X កាលពីថ្ងៃអង្គារ (ទី៧ ខែឧសភា) ឲ្យលុបចោលនូវការបង្ហោះវីដេអូដោយគណបក្សរបស់នាយករដ្ឋមន្ត្រីលោក Narendra Modi បន្ទាប់ពីមានការតវ៉ាពីក្រុមប្រឆាំងថា វីដេអូនោះបានជំរុញឲ្យមានភាពជាសត្រូវនឹងគ្នា ក្នុងចំណោមក្រុមដែលខ្សោយខាងផ្នែកសេដ្ឋកិច្ច។

បទបញ្ជាឲ្យដកចេញ ដោយសារបំពានច្បាប់បោះឆ្នោតនេះ បានកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីនគរបាលបានប្ដឹងប្រឆាំងនឹងមេដឹកនាំគណបក្សជាតិនិយមហិណ្ឌូដែលកំពុងកាន់អំណាច គឺគណបក្ស Bharatiya Janata (BJP) រួមទាំងប្រធានអង្គភាពនៅរដ្ឋ Karnataka ដែលបានចូលរួមបង្ហោះបន្តនូវវីដេអូនេះ។

គួបញ្ជាក់ថា វីដេអូគំនូរជីវចលដែលបានចេញផ្សាយកាលពីសប្តាហ៍មុន អំឡុងការបោះឆ្នោតសកលរយៈពេលយូររបស់ប្រទេសឥណ្ឌា បានចោទប្រកាន់បណ្ដាមេដឹកនាំគណបក្សប្រឆាំង Congress ថា មានផែនការពង្រីកអត្ថប្រយោជន៍សុខុមាលភាពដល់សហគមន៍មូស្លីមជនជាតិភាគតិច ដោយយកប្រៀបលើក្រុមកុលសម្ព័ន្ធ និងវណ្ណៈហិណ្ឌូដែលមានជីវភាពក្រីក្រផ្សេងទៀត។

លោក Modi ដែលកំពុងស្វែងរកអាណត្តិទី៣ បានធ្វើការចោទប្រកាន់ស្រដៀងគ្នា នៅក្នុងសុន្ទរកថានាពេលថ្មីៗនេះ ហើយបាននិយាយថា គណបក្ស Congress នឹងចែកចាយទ្រព្យសម្បត្តិរបស់ជនជាតិហិណ្ឌូភាគច្រើនទៅឲ្យអ្នកកាន់សាសនាឥស្លាម។ គណបក្ស Congress បដិសេធមិនមានការសន្យាបោះឆ្នោតបែបនេះនោះទេ។

ក្នុងលិខិតមួយផ្ញើទៅបណ្ដាញសង្គម X គណៈកម្មការរៀបចំការបោះឆ្នោតបាននិយាយថា៖ «បណ្ដាញសង្គម X ត្រូវបានបញ្ជាឲ្យដកចេញនូវការបង្ហោះនេះជាបន្ទាន់»។

យ៉ាងណាក្ដី នៅពេលនេះ មិនទាន់មានការអត្ថាធិប្បាយភ្លាមៗនោះឡើយ មិនថា ពីបណ្ដាញ X ឬគណបក្ស BJP៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        46
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        76
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        63

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm