ប្រធានាធិបតីរ៉ូម៉ានី និយាយថា លោកនឹងពិភាក្សាពីការបញ្ជូនប្រព័ន្ធប៉ាទ្រីយ៉ូត ទៅអ៊ុយក្រែន

2024/05/08 11:02:15 pm        160

ប្រធានាធិបតី ប្រទេសរ៉ូម៉ានី លោក ក្លៅស៍ អាយអូហានីស(Klaus Iohannis) បាននិយាយកាលពីថ្ងៃអង្គារថា លោកបើកចំហរដើម្បីពិភាក្សាអំពីការបញ្ជូនប្រព័ន្ធមីស៊ីល ប៉ាទ្រីយ៉ូត(Patriot) ទៅកាន់ប្រទេសអ៊ុយក្រែន បន្ទាប់ពីអាល្លឺម៉ង់ បានអំពាវនាវទៅកាន់សហភាពអឺរ៉ុប និងរដ្ឋជាសមាជិកសម្ព័ន្ធយោធាណាតូ ដើម្បីពង្រឹងការការពារដែនអាកាសរបស់អ៊ុយក្រែន។

បន្ទាប់ពីការអំពាវនាវរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy រដ្ឋាភិបាលសហភាពអឺរ៉ុប ត្រូវបានសុំដោយទទូចកាលពីខែមុនដើម្បីផ្គត់ផ្គង់ប្រព័ន្ធការពារដែលចាំបាច់ខ្លាំងបំផុតបន្ថែមទៀតដល់ទីក្រុងគីវ។ ប្រទេសអាល្លឺម៉ង់ បានសន្យាផ្តល់ប្រព័ន្ធមីស៊ីល ប៉ាទ្រីយ៉ូត(Patriot) បន្ថែមទៀត ខណៈប្រទេសអេស្ប៉ាញ បាននិយាយថាខ្លួននឹងផ្តល់មីស៊ីលប៉ាទ្រីយ៉ូតប្រឆាំងយន្តហោះ ។ ប្រទេសអឺរ៉ុបផ្សេងទៀត រួមមានប្រទេសក្រិក ហូឡង់ ប៉ូឡូញ រូម៉ានី និងប្រទេសស៊ុយអែត មានប្រព័ន្ធមីស៊ីល Patriot រួចហើយ។ លោក Iohannis និយាយទៅកាន់អ្នកសារព័ត៌មានក្នុងទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីជំនួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden នៅវ៉ាស៊ីនតោនថា មានការពិភាក្សាអំពីថាតើនរណាអាចបញ្ជូនប្រព័ន្ធមីស៊ីល Patriot ទៅកាន់ប្រទេសអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ប្រធានាធិបតី Biden បានលើកឡើងថា នៅក្នុងជំនួប លោកបាននិយាយថា លោកបើកចំហសម្រាប់ការពិភាក្សា។ លោកត្រូវតែពិភាក្សាអំពីបញ្ហានេះ នៅក្នុងក្រុមប្រឹក្សាជាន់ខ្ពស់ការពារជាតិ ដើម្បីពិនិត្យមើលនូវអ្វីដែលយើងអាចផ្តល់ឲ្យ និងអ្វីដែលយើងអាចទទួលបានមកវិញ។ ប្រទេសរូម៉ានី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៤ពាន់លានដុល្លារ ដើម្បីទទួលបានប្រព័ន្ធមីស៊ីល Patriots ក្នុងឆ្នាំ២០១៧ ជាកិច្ចសន្យាលទ្ធកម្មធំបំផុតរបស់រដ្ឋសម្ព័ន្ធយោធាណាតូនិងសហភាពអឺរ៉ុប រហូតមកដល់បច្ចុប្បន្ន ដោយការដឹកជញ្ជូនលើកដំបូងត្រូវបានធ្វើឡើងនៅឆ្នាំ២០២០។

សេតវិមាន បាននិយាយថា លោក Biden បានអរគុណដល់ប្រទេសរូម៉ានី សម្រាប់ការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសន្តិសុខនៅភាគខាងកើតរបស់សម្ព័ន្ធយោធាណាតូ រួមទាំងនៅក្នុងតំបន់សមុទ្រខ្មៅ និងបានសាទរចំពោះការវិនិយោគលើវិស័យការពារជាតិរបស់ខ្លួន ដែលលើសពីគោលដៅរបស់ណាតូ ក្នុងការចំណាយយ៉ាងហោចណាស់ ២ភាគរយ នៃផលិតផលក្នុងស្រុកសរុប។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        45
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        75
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        63

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm