អ៊ីស្រាអែល បានបើកច្រកឆ្លងកាត់សំខាន់សម្រាប់ជំនួយចូលទៅតំបន់ហ្កាហ្សាឡើងវិញ

2024/05/08 11:03:58 pm        193

យោធាអ៊ីស្រាអែល បាននិយាយនៅថ្ងៃពុធនេះថា ខ្លួនបានបើកឡើងវិញនូវច្រក Kerem Shalom ឆ្លងកាត់ចូលទៅក្នុងតំបន់ហ្កាហ្សា ជាច្រកសំខាន់សម្រាប់ការចូលនៃជំនួយមនុស្សធម៌ ដែលត្រូវបានបិទ កាលពីចុងសប្តាហ៍មុន បន្ទាប់ពីការវាយប្រហារដោយគ្រាប់រ៉ុក្កែតរបស់ក្រុមហាម៉ាស បានសម្លាប់ទាហានអ៊ីស្រាអែលចំនួន ៤នាក់ នៅក្បែរនោះ។

កងពលតូចរថក្រោះរបស់អ៊ីស្រាអែល បានកាន់កាប់ច្រករ៉ាហ្វា ( Rafah)ក្បែរនោះរវាងតំបន់ហ្កាហ្សា និងអេហ្ស៊ីបកាលពីព្រឹកថ្ងៃអង្គារ ហើយវានៅតែបិទ ប៉ុន្តែការលុកលុយមានកំណត់នោះ ហាក់ដូចជាការចាប់ផ្តើមនៃការលុកលុយពេញទំហឹងនៅក្រុងភាគខាងត្បូងដែលមានប្រជាជនរស់នៅយ៉ាងច្រើនកកកុញ   នោះ។

កិច្ចប្រតិបត្តិការដែលកំពុងផ្ទុះឡើងនេះ គំរាមកំហែងធ្វើឲ្យជម្លោះកាន់តែធំរវាងអ៊ីស្រាអែល និងអ្នកគាំទ្រដ៏សំខាន់របស់ខ្លួន គឺសហរដ្ឋអាមេរិក ដែលនិយាយថា ខ្លួនមានការព្រួយបារម្ភចំពោះជោគវាសនារបស់ជនជាតិប៉ាឡេស្ទីនប្រហែល ១,៣លាននាក់ ដែលបានចូលជ្រកក្នុងទីក្រុងរ៉ាហ្វា ភាគច្រើនបានភៀសខ្លួនចេញពីការប្រយុទ្ធគ្នាទៅកន្លែងផ្សេង។ អ៊ីស្រាអែល និយាយថា ទីក្រុងរ៉ាហា្វ គឺជាបន្ទាយចុងក្រោយរបស់ក្រុមហាម៉ាស ហើយថា ការវាយលុកកាន់តែធំឡើងនៅទីនោះ គឺចាំបាច់ ដើម្បីរុះរើកម្លាំងយោធា និងសមត្ថភាពគ្រប់គ្រងរបស់ក្រុមនេះ។

មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលលោក បៃដិន បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក បានផ្អាកការដឹកជញ្ជូនគ្រាប់បែក ទៅកាន់ប្រទេសអ៊ីស្រាអែល កាលពីសប្តាហ៍មុន ដោយសារការព្រួយបារម្ភថា អ៊ីស្រាអែលកំពុងខិតជិតដល់ការសម្រេចចិត្តលើការបើកការវាយលុកពេញទំហឹងលើទីក្រុងរ៉ាហ្វាហើយនោះ។

អត្ថបទដែលទាក់ទង

ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        8
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        18
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម

2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm