អ្នកនិពន្ធវ័យក្មេង៖ ខ្ញុំនិពន្ធប្រលោមលោក ដើម្បីលើកស្ទួយអក្សរសិល្ប៍ ចលនាខេមរនិយម

2024/05/09 01:12:24 am        361

ភ្នំពេញ ៖ លោក សេម អ្នកនិពន្ធវ័យក្មេងមួយរូប និងជាម្ចាស់ស្នាដៃ «៣រាត្រី» ដែលទើបចេញផ្សាយ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ បានលើកឡើងថា មូលហេតុដែលគេនិពន្ធរឿងប្រលោមលោក គឺដើម្បីលើកស្ទួយអក្សរសិល្ប៍ចលនាខេមរនិយម។

បើតាមលោក សេម គឺលោកចូលចិត្តយករឿងពិតមួយផ្នែក ទៅនិពន្ធជាប្រលោមលោក ជាពិសេសយករឿងអ្នកដទៃ និងរឿងធ្លាប់បានដឹងឮ។ លោកអះអាងថា ការតែងនិពន្ធរបស់លោក ក៏ដើម្បីលើកស្ទួយវិស័យតែងនិពន្ធនៅកម្ពុជាផងដែរ ដោយអនុលោមច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល។

លោកបានបញ្ជាក់ថា «អ្នកសិក្សាយើង បានបែងចែកចលនាអក្សរសិល្ប៍ជាបួន រួមមាន ចលនាព្រាហ្មណ៍និយម ពុទ្ធិនិយម ខេមរនិយម និងបរទេសនិយម។ ខ្ញុំឧស្សាហ៍ចូលរួមការពិព័រណ៍សៀវភៅណាស់ ហើយខ្ញុំសប្បាយចិត្តនៅពេលឃើញមានអ្នកនិពន្ធខ្មែរយើងជាច្រើន បញ្ចេញស្នាដៃរបស់ខ្លួន ជាពិសេសស្នាដៃក្នុងចលនាខេមរនិយម។ ទោះជាយ៉ាងនេះក្តី ខ្ញុំឃើញសៀវភៅរឿងចលនាបរទេសនិយម មានច្រើនពេកណាស់ អីចឹងហើយបានជាខ្ញុំចង់រួមចំណែកក្លាយជាអ្នកនិពន្ធសរសេរតែរឿងក្នុងចលនាខេមរនិយម និងតាមសភាពជាក់ស្តែង»។

សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្តីពី ទិវាជាតិអ្នកនិពន្ធ ដោយកំណត់យកថ្ងៃទី៧ ខែធ្នូ ជារៀងរាល់ឆ្នាំ។ ការកំណត់យកនេះ ក្នុងគោលបំណងបង្កើនគុណតម្លៃ និងជំរុញលើកកម្ពស់ស្នាដៃតែងនិពន្ធ ដើម្បីរួមចំណែកដល់ការអប់រំ ការលើកកម្ពស់សុខដុមភាពវប្បធម៌ សាសនា និងការយល់ដឹងអំពីអក្សរសាស្ត្រ អក្សរសិល្ប៍ សិល្បៈ ប្រវត្តិសាស្ត្រ និង វិទ្យាសាស្ត្រ។

សូមជម្រាបថា ប្រលោមលោក «៣រាត្រី» ដែលជាវណ្ណកម្មថ្មីមួយ ស្ថិតក្នុងចលនាខេមរនិយម ត្រូវបានដាក់ផ្សាយជាផ្លូវការហើយ ខណៈវណ្ណកម្មនេះ ត្រូវបាននិពន្ធដោយអ្នកនិពន្ធវ័យក្មេង មានឈាមជ័រជាខ្មែរមួយរូប ឈ្មោះថា សេម។

រឿង «៣រាត្រី» គឺជារឿងពិតខ្លះ និងប្រតិដ្ឋខ្លះ ដែលជាស្នាដៃតែងនិពន្ធលើកដំបូងរបស់លោកសេម ដោយបានបង្ហាញពីតថភាពជីវិតយុវវ័យ ដកចេញពីផ្នែកតូចមួយរបស់គេ។ ជាមួយគ្នានេះដែរ រឿងនេះមានគោលបំណងចង់អប់រំយុវវ័យ ឱ្យចេះគិតគូរនិងប្រយ័ត្នប្រយែង នៅពេលខ្លួនធ្លាក់ក្នុងអន្លង់ស្នេហា។ រឿងនេះ ក៏លើកទឹកចិត្តដល់មនុស្ស ដែលយល់ថាខ្លួនបាត់បង់គ្រប់យ៉ាង និងគិតថាខ្លួនមិនមានប្រយោជន៍ ឱ្យប្រឹងប្រែងកសាងជីវិត។

លោក សេម បានឱ្យដឹងថា តាំងពីក្មេងរហូតមកដល់ពេលនេះ លោកបានអានសៀវភៅរាប់មិនអស់ ដែលវាធ្វើឱ្យលោកមានចំណង់ចំណូលចិត្តក្នុងការតែងនិពន្ធ។ ការតែងនិពន្ធនេះ ជាទម្រង់និទានកថា ដោយតួអង្គឯកជាមនុស្សស្រី រៀបរាប់ពីអតីតដែលបានកើតឡើងចំពោះនាងកាលពី ១០ឆ្នាំមុន។ ស្មេរវ័យក្មេងរូបនេះ ក៏ចង់លើកស្ទូយវិស័យតែងនិពន្ធនៅកម្ពុជា ឱ្យរីកចម្រើនខ្លាំងផងដែរ។

បើតាមលោក សេម ពេលអានរឿងនេះ គេនឹងឃើញមានភាសាអង់គ្លេសខ្លះ និងខ្មែរខ្លះ ពេលតួអង្គផ្ញើសារទៅគ្នា។ អ្នកនិពន្ធសរសេរបែបនេះ ក៏ដោយសារតែយល់ថា ជាទម្លាប់នៃការឆ្លងឆ្លើយសារ គឺយុវវ័យប្រើភាសាអង់គ្លេសខ្លះ និងខ្មែរខ្លះ ទើបលោកចង់បង្ហាញតថភាពមួយនេះដែរ។

លោក សេម ក៏បានឆ្លៀតថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលជួយឱ្យសៀវភៅនេះ ត្រូវបានផលិតឡើង និងអរគុណដល់មិត្តភក្តិទាំងអស់ ដែលបានបង្ហាញពីឆន្ទៈចង់អានស្នាដៃដ៏ថ្មីសន្លាងមួយនេះ។ លោកបានឱ្យដឹងថា ថវិកាមួយផ្នែក ដែលទទួលបានពីការលក់សៀវភៅនេះ នឹងយកទៅបរិច្ចាគលើការងារមនុស្សធម៌។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «អ្នកម្តាយ ឃុត សាឃីម និងលោកប៉ា ឡាច គីម កូនសូមថ្វាយបង្គំដឹងគុណលោកទាំងពីរដែលបានផ្តល់កំណើតដល់រូបកូន និងបីបាច់រក្សាកូនបានយ៉ាងល្អបំផុត។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលបានឧបត្ថម្ភថវិកាបោះពុម្ពសៀវភៅនេះទាំងស្រុង។ បើពុំមានការជួយជ្រោមជ្រែង នោះស្នាដៃនេះមិនអាចលេចរូបរាងឡើយ។ សូមអរគុណដល់ ឯកឧត្តម លឹម ជាវុត្ថា ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងជាអគ្គនាយកបណ្តាញព័ត៌មាន Fresh News ដែលបានគាំទ្រនិងលើកទឹកចិត្តដល់រូបខ្ញុំ ចំពោះកិច្ចការតែងនិពន្ធដ៏មានន័យខ្លឹមសារនេះ និងជួយផ្សព្វផ្សាយ»។

ការបោះពុម្ពលើកទី១ តែងតែជួបប្រទះនូវចំណុចខ្វះខាតដោយជៀសពុំរួច ហេតុដូចនេះស្មេរ នឹងទទួលយកមតិរិះគន់ ដើម្បីកែលម្អជានិច្ច។ អ្នកនិពន្ធវ័យក្មេងរូបនេះ ក៏បានសង្ឃឹមថា «៣រាត្រី» នឹងក្លាយជាវត្ថុកម្សាន្តអារម្មណ៍របស់លោកអ្នក និងជាគ្រឿងលម្អក្នុងទូដាក់សៀវភៅរបស់លោកអ្នកជាក់ជាពុំខាន។

មិត្តអ្នកអាន ចង់ជាវសៀវភៅនេះ សូមទំនាក់ទំនងលេខទូរសព្ទ ០៩៦៦២០៣៣៦០ ឬទំព័រហ្វេសប៊ុក ដែលមានឈ្មោះថា «៣រាត្រី»៕ ដោយ ៖ បាន ចក់

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        55
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        94
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm