លោក ឡោ សុឡេង ណែនាំឲ្យក្រុមការងារត្រូវយកចិត្តទុកដាក់បម្រើ និងដោះស្រាយបញ្ហាប្រឈមជូនពលរដ្ឋ

2024/05/09 02:58:46 am        112

ភ្នំពេញ ៖ លោក ឡោ សុឡេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន ខេត្តកំពងចាម នៅរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង៨ ក្នុងស្រុកកោះសូទិន។

ថ្លែងក្នុងឱកាសនោះ លោក ឡោ សុឡេងបានគូសបញ្ជាក់អំពីតួនាទីភារកិច្ចមួយចំនួនរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតាមបណ្ដាឃុំនីមួយៗ ដោយសំដៅចូលរួមចំណែកលើកកម្ពស់ទំនាក់ទំនងរវាងរាជរដ្ឋាភិបាល និងពង្រឹងប្រសិទ្ធភាពខ្ពស់ក្នុងការបម្រើសេវាសាធារណៈ ព្រមទាំងបំពេញតាមអ្វីដែលជាតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ជាមួយគ្នានោះដែរលោក ឡោ សុឡេង បានណែនាំឲ្យក្រុមការងារទាំងអស់ ត្រូវបន្ដចុះតាមខ្នងផ្ទះ និងរៀបចំវេទិកាសាធារណៈដោយធ្វើជាទ្រង់ទ្រាយសមល្មម ប៉ុន្ដែឲ្យបាននូវអ្វីដែលជាបញ្ហាប្រឈម និងសេចក្ដីត្រូវការជាក់ស្ដែង។ ក្នុងករណីពិនិត្យឃើញថា អាចដោះស្រាយបានក្រុមការងារត្រូវចាត់ចែងដោះស្រាយបន្ទាន់ភ្លាមៗ ប៉ុន្ដែប្រសិនបើហួសដែនសមត្ថភាព ត្រូវរាយការណ៍មកលោកដើម្បីស្វែងរកដំណោះស្រាយ ពោលរាល់បញ្ហាទាំងអស់របស់ប្រជាពលរដ្ឋត្រូវតែដោះស្រាយ។ បន្ថែមពីនេះ ក្រុមការងារតាមមូលដ្ឋានក៏ត្រូវចូលរួមឧបត្ថម្ភគាំទ្រដល់សកម្មភាពនានា ក្នុងការអភិវឌ្ឍនៅមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ និងត្រៀមលក្ខណៈចូលរួមអន្ដរាគមន៍សង្គ្រោះហេតុការណ៍ផ្សេងៗ ដែលអាចកើតមានឡើងដូចជា គ្រោះធម្មជាតិជាដើម ដោយហេតុថាបច្ចុប្បន្នបរិយាកាសកំពុងតែកើនឡើងនូវកម្តៅ ដូច្នេះត្រូវតែយកចិត្តដាក់ ពិសេសក្មេងៗសិស្សសាលាតែម្ដង។

ព្រមពេលដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ កាន់តែខិតជិតចូលមកដល់នោះ លោក ឡោ សុឡេង បានផ្ដាំផ្ញើឲ្យអាជ្ញាធរមានសមត្ថកិច្ច ត្រូវពង្រឹងយកចិត្តទុកដាក់លើការងារថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ដើម្បីធានាឲ្យបានទាំងស្រុងនូវព្រឹត្តិការណ៍ដ៏សំខាន់នេះ។ ដោយឡែក ចំពោះអង្គបោះឆ្នោតត្រូវរក្សាសុខភាព និងត្រៀមឯកសារឲ្យបានគ្រប់គ្រាន់ផងដែរ៕

អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        81
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        123
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm