ប្រធានស្ថាប័នមេធាវីកម្ពុជា-វៀតណាម លើកកម្ពស់កិច្ចសហប្រតិបត្តិទ្វេរភាគី តាមរយៈការផ្លាស់ប្តូរកម្មវិធីបណ្តុះបណ្តាល

2024/05/09 02:54:35 pm        170

កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធាន​គណៈមេធាវី នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា និង​ជាប្រធានគណៈកម្មាធិការជាតិ នៃសមាគមច្បាប់អាស៊ានកម្ពុជា ព្រមទាំង​សមាជិក​​ក្រុមប្រឹក្សា ថ្នាក់ដឹកនាំគណៈមេធាវី និងថ្នាក់ដឹកនាំ នៃ​គណៈកម្មាធិការ​ជាតិ​ នៃ​សមាគម​ច្បាប់​អាស៊ាន​កម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សា​ការងារ​ជា​មួយ​គណៈ​ប្រតិភូ​សមាគម​មេធាវីវៀតណាម (Viet Nam Lawyers’ Association) និងសមាគម​ច្បាប់​អាស៊ាន​វៀតណាម (ALA Viet Nam) ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត ង្វៀន វ៉ាន់ គ្វៀង នៅទី​ស្នាក់​ការ​គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា។

 

ក្រោយពីមានមតិស្វាគមន៍គណៈប្រតិភូវៀតណាម ឯកឧត្តមប្រធាន បានជម្រាបជូន​ភ្ញៀវ​កិត្តិយស​ដោយ​សង្ខេប​អំពីសវតា និងបេសកកម្មជាសារវន្តរបស់ស្ថាប័នគណៈមេធាវី តួនាទីស្នូល​របស់​មេធាវី​ក្នុង​វិស័យយុត្តិធម៌ និងការចូលរួម​រប​ស់​គណៈមេធាវី​ក្នុង​កិច្ច​ការ​កំណែ​ទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌ ក្រោមការដឹកនាំនៃរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ប្រកបដោយគតិ​បណ្ឌិត​របស់​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត។

ជាមួយនោះផងដែរ ឯកឧត្តមប្រធាន ក៏បាន​លើក​ឡើង​ពី​ប្រវត្តិ និងសកម្មភាពនានារបស់គណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា ដែល​បាន​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ជាមួយ​សកម្មភាព​របស់​សមាគម​ច្បាប់​អាស៊ាន​របស់​បណ្តាល​ប្រទេស​សមាជិកអាស៊ានផ្សេងទៀត។ ពាក់ព័ន្ធនឹងការលើក​កម្ពស់​កិច្ច​សហ​ប្រតិបត្តិ​ទ្វេរ​ភាគី​របស់​ស្ថាប័នទាំងពីរគឺ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងសមាគម​មេធាវី​វៀតណាម​។ ឯកឧត្តមប្រធាន បានលើកឡើងពីលទ្ធភាព នៃ​ការ​ពង្រីកទំនាក់​ទំនងរវាង​ស្ថាប័ន​ទាំង​ពីរ​តាមរយៈ​ការ​ផ្លាស់ប្តូរកម្មវិធីបណ្តុះបណ្តាលទៅវិញទៅមក ការរៀបចំសិក្ខាសាលារួមគ្នា និងកម្មវិធី​ទស្សន​កិច្ច​សិក្សានានាដើម្បីស្វែងយល់ពីក្របខណ្ឌនៃការពង្រឹងការអនុវត្តច្បាប់ និងចែក​រំលែក​បទ​ពិសោធន៍​ល្អរវាងគ្នាជាដើម។

 

ឯកឧត្តមបណ្ឌិត ង្វៀន វ៉ាន់ គ្វៀង បាន​សម្តែង​ការ​កោត​សរសើរ និង​ថ្លែង​អំណរ​គុណ​ចំពោះ​បដិ​សណ្ឋាកិច្ច​ដ៏​កក់​ក្តៅនេះ និងបានជម្រាបជូនដោយសង្ខេបជាអាទិ៍ថា សមាគមមេធាវីវៀត​ណាម​ត្រូវ​បាន​បង្កើតឡើងចាប់តាំងពីឆ្នាំ១៩៥៥ ដែលបច្ចុប្បន្នមានសមាជិកប្រមាណជាង ៨០,០០០ នាក់ដែលមានសមាសភាពជាមេធាវី ចៅក្រម រដ្ឋអាជ្ញា និងសាស្ត្រាចារ្យច្បាប់ជាដើម ហើយ​មាន​រចនា​សម្ព័ន្ធតាំងពីថ្នាក់កណ្តាលដល់មូលដ្ឋានដោយមានតំណាងនៅគ្រប់ខេត្ត ស្រុក ខណ្ឌ នៃ​អាជ្ញាធរ​ដែនដីវៀតណាម។ បន្ថែមពីនេះឯកឧត្តមបណ្ឌិតមានអំណរសាទរចំពោះការរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជាជាពិសេស​វិស័យច្បាប់ និងនីតិរដ្ឋ និងគាំទ្រចំពោះការ​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេរភាគី​រវាង​ស្ថាប័ន​ទាំងពីរ​ឱ្យកា​ន់តែជិតស្និទ្ធតាមរយៈការចុះអនុស្សរណៈយោគយល់គ្នាជាដើម។ ឯកឧត្តម​ប្រធានសមាគមមេធាវីវៀតណាមក៏បានគោរពអញ្ជើញប្រតិភូគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ទៅទស្សនៈកិច្ចការងារនៅប្រទេសវៀតណាមក្នុងពេលឆាប់ៗខាងមុខ។ ជាចុង​ក្រោយ​ឯកឧត្តម​បណ្ឌិត​ក៏បានឆ្លើយ​តប​ជា​វិជ្ជមាន និង​បញ្ជាក់​អំពី​ការ​បញ្ជូន​កីឡាករ​វាយសី​ក្នុង​ចំណោម​មេធាវី​វៀតណាម ដើម្បីចូលរួម​ការ​ប្រកួត​វាយ​សី​លក្ខណៈ​មិត្តភាព​អន្តរជាតិ​នៅ​កម្ពុជា​ដែល​គ្រោង​នឹង​រៀបចំ​ឡើងដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅត្រីមាសទី៣ ឆ្នាំ២០២៤​ខាង​មុខ​នេះ​៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm