ក្រុមនិស្សិតអរគុណសម្តេចតេជោផ្តល់អាហារូបករណ៍ឱ្យបានបន្ដការសិក្សានៅថ្នាក់ឧត្តមសិក្សា

2024/05/09 06:58:19 pm        108

នៅថ្ងៃទី ៩ ខែឧសភានេះ ឯកឧត្តម ឡាវ វ៉ាន់ សមាជិកគណៈកម្មាធិការអាហារូបករណ៍ សម្ដេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បាន​អញ្ជើញ​ប្រគល់​លិខិត​ឧទ្ទេស​នាម​ផ្តល់អាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ជូន​សិស្សនិស្សិត ឆ្នាំសិក្សាថ្មី ២០២៣ -២០២៤ ចំនួន២៥៥នាក់ សិក្សា​នៅ​តាម​សកល​វិទ្យាល័យ​ល្បីៗ កម្រិតជាតិ និងអន្តរជាតិនៅកម្ពុជា ។

ក្រុមសិស្សនិស្សិត បានបង្ហាញក្តីរំភើបដែលបានទទួលអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង​លោកជំទាវ សម្រាប់ការសិក្សានៅតាមសកលវិទ្យាល័យល្បីៗកម្រិតជាតិ និងអន្តរជាតិ។ ពួក​គេ​បាន​ប្តេជ្ញា​ខិតខំសិក្សាក្រេបយកចំណេះដឹងជំនាញ និងធ្វើជាធនធានមនុស្សដ៏ល្អ មាន​តម្លៃ​សម្រាប់​ការ​អភិវឌ្ឍប្រទេសជាតិ ។

ឯកឧត្តម ត្រាំង លី អនុប្រធានក្រុមការងារគ្រប់គ្រងនិសិ្សត អ.ម.ត ក្រុម ២ ថ្លែងថា នៅក្នុង​ដំណើរ​ការ​ជ្រើសរើសនិស្សិតរៀនថ្នាក់អាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេច​កិតិ្តព្រឹទ្ធ​បណ្ឌិត ទាំង២៥៥នាក់ មានសិស្សចំនួន១៤៥នាក់ គឺបានជ្រើសរើស​តាមរយៈ​ការ​ចាប់ឆ្នោត​ជ្រើសរើស​គ្រឹះស្ថានសម្រាប់សិក្សានៅសកលវិទ្យាល័យជាតិគ្រប់គ្រង និងវិទ្យាស្ថាន​បច្ចេក​ទេស​កម្ពុជា។ ដោយឡែកសិស្សចំនួន១១០ទៀត គឺជ្រើសរើសតាមរយៈការប្រឡង សម្រាប់​ការ​សិក្សានៅសកលវិទ្យាល័យអាមេរិចកាំងភ្នំពេញ និងសកលវិទ្យាល័យលីមកុកវិញ។

ឯកឧត្តម ឡាវ វ៉ាន់ ថ្លែងថា បច្ចុប្បន្នមាននិស្សិតជិត៦៥០នាក់ ក្នុងនោះមានស្ត្រី៣២៥នាក់ បាន​និង​កំពុង​ថ្នាក់អាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្នាក់បរិញ្ញា​បត្រ​រង ១៥រូប បរិញ្ញាបត្រ ៦២៤នាក់ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់៨រូប កំពុងសិក្សា​នៅ​សកល​វិទ្យាល័យ​ធំៗ ទាំង៤ខាងលើនេះ ។

ឯកឧត្តមបន្តថា សម្តេចតេជោ ហ៊ុន សែន បានបង្កើតកម្មវិធីផ្តល់អាហារូបករណ៍ តាមរយៈ​ថវិកា​ផ្ទាល់​ខ្លួន រហូតបង្កើតគណៈកម្មាធិការអាហារូបករណ៍នៅឆ្នាំ២០០៧ ដែលដឹកនាំ​សម្តេច​ធិបតី​ ហ៊ុន ម៉ាណែត ដែលជាបញ្ញាវ័នឆ្នើមសម្រាប់កម្ពុជា ហើយរហូតមកដល់បច្ចុប្បន្ន សិស្សនិ​ស្សិត​ជាង ៣ម៉ឺននាក់ បានទទួលឱកាសសិក្សាជំនាញ ឯកទេសថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និង​បរិញ្ញា​បត្រ​ជាន់ខ្ពស់តាមវិទ្យាស្ថាន សកលវិទ្យាល័យនានា ក្នុងប្រទេសកម្ពុជា៕ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        189
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        161
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm