យុវជនចាប់ផ្ដើមចូលរួមពិព័រណ៍ការងាថ្ងៃនេះ ខណៈក្រុមហ៊ុនចំនួន២៥ មានតម្រូវការការងារជាង ៥ពាន់កន្លែង

2024/05/09 07:09:11 pm        178

យុវជនចាប់ផ្ដមចូលរួមពិព័រណ៍ការងារ និងមគ្គទេស៍អាជីព នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ​២០២៤​នេះ ដែលមានការចូលរួមពីក្រុមហ៊ុន សហគ្រាសធំៗចំនួន ២៥ កំពុងមានតម្រូវការងារងារជាង ៥ពាន់​កន្លែង រង់ចាំទទួលពាក្យស្នើសុំការងារពីសំណាក់យុវជន សិស្ស/និស្សិត និងអ្នក​ស្វែង​រក​ការងារធ្វើ។

នៅក្នុងពិធីបើកពិព័រណ៍ការងារ និងមគ្គទេស៍អាជីពនេះ ឯកឧត្តម ទុយ ស៊ីផាន់ រដ្ឋលេខាធិការ​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ព្រឹត្តការណ៍នេះ គឺជាការ​អនុវត្ត​ស្រប​តាម​គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការពង្រីកការបើកចំហឱកាសការងារ ដោយ​ជួយ​បែង​ចែក​ឱកាសទាំងនេះឱ្យបានទៅដល់សាធារណជនគ្រប់រូបប្រកបដោយតម្លាភាព និង​សមធម៌ សំដៅប្រែក្លាយឱកាសការងារ​ទាំងអស់​ទៅ​ជាមុខ​របរ​កាន់​តែប្រសើរ​សម្រាប់​ប្រជាពលរដ្ឋ​គ្រប់រូប​។ ឯកឧត្តម បានបន្តថា ការងារនិងអាជីពមួយប្រភេទ មានអត្ថន័យ​ពិសេស សម្រាប់​មនុស្ស​ម្នាក់​ៗ ដែលបានជ្រើសរើសបំពេញ និងកសាងមាគ៌ាអាជីពនោះ។ ដូច្នេះ យុវជន និងអ្នក​ស្វែង​រក​ការងារត្រូវការយកចិត្តទុកដាក់រៀបចំផែនការ, ជ្រើសរើសអនុវត្តការងារ, កែស​ម្រួល និង​កសាង​អាជីព​មួយឲ្យបានពិតប្រាកដ ដើម្បីសំឡឹងឆ្ពោះទៅភាពជោគជ័យក្នុងពេលអនាគត។

លោក​ស្រី ធូ សុផានី បុគ្គលិកជាន់ខ្ពស់ផ្នែកជ្រើសរើស និងរៀបចំធនធានមនុស្ស នៃធនាគារ អេស៊ីលីដា ភីអិលស៊ី និងលោកស្រី នារី រ័តន៍ បុគ្គលិកផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុន អ៊ីអន ខេមបូឌា បាននិយាយស្រដៀងគ្នាថា ក្នុងរយៈពេល២ថ្ងៃនេះនៃកម្មវិធីពិព័រណ៍នេះ ក្រុមហ៊ុន​មិន​ត្រឹម​តែ​នាំ​យកឱកាសការងារជាច្រើនកន្លែង និងជាច្រើនមុខតំណែងប៉ុណ្ណោះទេ គឺក៏មាន​កាដូរ​អនុស្សាវរីយ៍​ជា​ច្រើនផ្តល់ជូនដល់អ្នកចូលរួមផងដែរ។

តំណាងក្រុមហ៊ុនទាំង២នេះ បានអំពាវនាវដល់យុវជន សិស្សនិស្សិត ក៏ដូចជាអ្នកស្វែងរកការងារ អាច​ចូលរួមទស្សនាដោយសេរី ដើម្បីស្វែងយល់អំពីទីផ្សារការងារ និងដាក់​ពាក្យ​សម្ភាសន៍​ការងារ​ភ្លាម​ៗ​នៅក្នុងកម្មវិធីមួយនេះ។

កំពុងដើរទស្សនាតាមស្តង់នានា ក្នុងពិព័រណ៍ការងារ និងមគ្គទេស៍អាជីពនេះ កញ្ញា ហ៊ុន សំបូរ ជា​និស្សិតឆ្នាំទី១ មកពីវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានបង្ហាញអារម្មណ៍សប្បាយរីករាយ និង​លើក​ឡើង​ថា កម្មវិធីនេះពិតជាមានសារៈសំខាន់ និងផ្តល់អត្ថប្រយោជន៍ជាច្រើនណាស់ ក្នុងការស្វែង​យល់​អំពី​ឱកាសការងារទាំងពេលបច្ចុប្បន្ននិងទៅអនាគត ជាពិសេស​ទទួល​បាន​បទ​ពិសោធន៍​ក្នុង​ការ​ត្រៀម​ខ្លួនចូលទីផ្សារការងារ។

សូមបញ្ជាក់ថា ពិព័រណ៍ការងារ និងមគ្គទេស៍អាជីព នឹងត្រូវរៀបចំឡើងរយៈពេល ២ថ្ងៃ គឺថ្ងៃទី៩ និង​ទី១០ ខែឧសភា នៅអគារ KAMPUS ជាប់ស្ពានអាកាសក្បាលថ្នល់។ ពិព័រណ៍នេះ មាន​ការ​ចូលរួម​ពី​សំណាក់ក្រុមហ៊ុន សហគ្រាសធំៗចំនួន ២៥ ដែលបាន​នាំ​យក​ឱកាស​ការងារ​គ្រប់​ប្រភេទ​ជាង ៥,៤០០កន្លែង ដើម្បីតាំងបង្ហាញ សម្ភាសជ្រើសរើស និងបើកឱកាស​ដល់​អ្នក​ដាក់​ពាក្យ​ស្នើ​សុំការងារ ដោយក្នុងនោះ​មាន​មុខ​តំណែង​គ្រប់​ប្រភេទ​ក្នុង​វិស័យ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូ​ហិញ្ញ​វត្ថុ, សេវាកម្ម, អចលនវត្ថុ, ឧស្សាហកម្ម, ការលក់ដុំ និងលក់រាយ, អាហារ និង​ភេសជ្ជៈ​ជា​ដើម៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm