ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធសមិទ្ធផលនានាក្នុងវត្តអង្គតាម៉ិញ

2024/05/09 07:26:10 pm        155

ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារ​សាធារណៈ​នាព្រឹក​ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤នេះបានអញ្ជើញជាអធិបតីភាពសម្ភោធសមិទ្ធផលនានា ក្នុង​វត្តសិរីសោភា ហៅវត្តអង្គតាម៉ិញ ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា សមិទ្ធផល​ដែល​សម្ពោធ​នៅ​ពេល​នេះ​គឺ​កើត​ចេញ​ពី​ការ​ខិតខំ​ប្រឹងប្រែងរបស់សប្បុរសជន និងពុទ្ធបរិស័ទជិតឆ្ងាយ។ ទាំងអស់គ្នាត្រូវចងចាំថា ការ​ដែលអា​ច​ជួបជុំនាំគ្នា កសាងនូវសមិទ្ធផលនៅក្នុងទីនេះបាន គឺដោយសារ​យើង​រស់​នៅ​ក្នុង​ដំបូល​សន្តិភាព ដែលបានផ្ដល់ឱកាសឲ្យយើងជួបជុំគ្នា ធ្វើបុណ្យរួមគ្នាបាន។

ឯកឧត្ដម បានបន្តថា សន្តិភាព ស្ថេរភាពនយោបាយ​បាននាំ​ឲ្យ​មាន​ឱកាស​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ឲ្យ​រីក​ចម្រើន ជាមួយនឹងការធ្វើឲ្យប្រទេសជាតិមានឈ្មោះបោះសំឡេងនៅលើឆាកអន្តរជាតិ តាមរយៈ​កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលធំៗ ដែលមានទាំងថ្នាក់​ដឹកនាំ​កំពូលៗ​នៃ​ប្រទេស​មហា​អំណាច​នៅលើពិភពលោក ក៏បានមកចូលរួមប្រជុំដល់កម្ពុជា ហើយកម្ពុជារក្សា​បាន​នូវ​សន្តិសុខ​ពេញ​លេញ សម្រាប់ថ្នាក់ដឹកនាំទាំងនោះផងដែរ។ កត្តាសុខសន្តិភាពទាំងនេះ គឺបាន​មក​ពី​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយសម្ដេចបានប្ដូរជីវិតចំពោះជាតិតាំងពីឆ្នាំ ១៩៧៧ រហូតទទួលបានសន្តិភាពពេញលេញនៅទូទាំងប្រទេសនៅឆ្នាំ ១៩៩៨។

ក្នុងឱកាសនោះដែរ ឯកឧត្តម ហ៊ុន ម៉ានី ក៏សូមឲ្យប្រជាពលរដ្ឋ មហាជន សិស្ស និស្សិតទាំងអស់ រួម​គ្នា​គាំទ្រ ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីឲ្យគម្រោងនេះ​សម្រេច​បាន​ជោគជ័យ សម្រាប់ជា​ផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏មានប្រសាសន៍លើក​ឡើង​ពី​ប្រវត្តិ​នៃ​វត្ត​អង្គតា​ម៉ិញ ដោយឯកឧត្ដមបញ្ជាក់ថា៖ ទីតាំងវត្តអង្គតាមិញ ពីមុនជាវាលស្រែ ដែលម្ចាស់ដីស្រែនោះ ឈ្មោះ​​លោកតាម៉ិញ។ តាម៉ិញ​គាត់​បាន​ប្រគល់​ដី​នេះ​ជូន​ព្រះសង្ឃ​ហើយ​ព្រះ​សង្ឃ​ក៏​បាន​សម្រេច​ដាក់​ឈ្មោះ​វត្ត​នេះជាអង្គតាម៉ិញ ក្នុងឆ្នាំ១៨៩៨។ បច្ចុប្បន្ន វត្តអង្គតាម៉ិញ បានប្រើឈ្មោះ​មួយ​ទៀត​ គឺវត្តគោកចំបក់។ ការដាក់ឈ្មោះវត្តគោកចំបក់នេះ ដោយសារ​ទីវត្ត​អារាម​នេះមា​ន​ដើម​ចំ​បក់​ដ៏ធំមួយ។ វត្តអង្គតាម៉ិញ គិតមកដល់ពេលនេះមានអាយុកាល១២៦ឆ្នាំហើយ ជាវត្តមាន​បារមី​ស័ក្ក​សិទ្ធ​​ដែលធ្វើឲ្យពុទ្ធបរិស័ទ និងប្រជាពលរដ្ឋមានជំនឿជឿជាក់យ៉ាងខ្លាំងផងដែរ។

ឯកឧត្ដមបានបន្ថែមទៀតថា៖ ចំពោះសមិទ្ធផលដែលសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ មាន​ដូច​ជា​ការកសាងប្រាសាទ ការពង្រីកសាលាធម្មសភា ការកសាងព្រះពុទ្ធរូបអង្គធំកម្ពស់១៥ ម៉ែត្រ​មួយ​អង្គជាមួយនឹងព្រះពុទ្ធរូបតូចៗចំនួន១៤អង្គ គំនូរ និងសមិទ្ធផលផ្សេងៗទៀត ដែល​សរុប​ជា​ទឹក​ប្រាក់​ប្រមាណ ៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិក៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        90
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        188
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        172

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm