​ក្រសួងវប្បធម៌បើកសិក្ខាសាលារួមគ្នាទប់ស្កាត់បញ្ចប់មេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជាឆ្នាំ២០២៥

2024/05/09 07:56:02 pm        212

ភ្នំពេញ : ក្រសួងវប្បធម៌និងវិចិត្រសិល្បះនិងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានបើកសិក្ខាសាលា នៅវេលាថ្ងៃទី ៩ខែឧសភា២០២៤នេះ ដើម្បីបញ្ជៀបចំណេះដឹងនិងផ្សព្វផ្សាយពីបញ្ហាជំងឺអេដស៍ក្នុងន័យឲ្យលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សនៃសាលាមធ្យមសិក្សាវិចិត្រសិល្បះនិងមន្ត្រីនៃក្រសួងចូលរួមទប់ស្កាត់និងបង្ការហើយធ្វើការផ្សព្វ ផ្សាយបន្តក្នុងន័យរួមគ្នាបញ្ចប់មេរោគអេដស៍និងជំងឺអេដស៍នៅកម្ពុជា ឆ្នាំ២០២៥ ។

ឯកឧត្តម ធៀង វណ្ណដារ៉ុង ប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ និងជាអនុរដ្ឋលេខាធិការតំណាងលោក ជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈបានថ្លែងថា បញ្ហាមេរោគអេដស៍និងជំងឺអេដស៍ នៅក្នុងប្រទេសកម្ពុជាយើងនេះបានជម្រុញឲ្យយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ប្រឹងប្រែងចូលរួមប្រយុទ្ធប្រឆាំងតាមសមត្ថកិច្ច និងលទ្ធភាពរៀងៗខ្លួន ។ ឯកឧត្តមបន្តថាវាជាការពិតណាស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ជាអ្នកទទួលបន្ទុកផ្ទាល់លើសកម្មភាពប្រយុទ្ធនឹងជំងឺអេដស៍ ប៉ុន្តែតើយើងត្រូវរង់ចាំមើលបំណាំឲ្យស្ថាប័នមួយនេះធ្វើតែឯកឯងឬយ៉ាងណា? ចម្លើយអត់ទេ!យើងត្រូវរួមគ្នាធ្វើឲ្យស្រុះគ្នាក្នុងសកម្មភាពប្រយុទ្ធនឹងជំងឺអេដស៍នេះ។ដូច្នេះហើយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តែងតែបានយកចិត្តទុក ដាក់ចូលរួមជាប្រចាំទន្ទឹមគ្នាជាមួយនឹងក្រសួង/ស្ថាប័នទាំងអស់ក្នុងសកម្មភាពជាពហុវិស័យរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់បំផុតចំពោះបញ្ហាមេរោគអេដស៍និងជំងឺអេដស៍នេះ។

ឯកឧត្តម ធៀង វណ្ណដារ៉ុង បានបញ្ជាក់ថា បើយោងតាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធនិងជំងឺអេដស៍ឆ្នាំ ២០២២បានឲ្យដឹងថា លទ្ធផលដែលទទួលបានគោលដៅទាំង៣ (៩៥% ៩៥% ៩៥%) ក្នុងនោះ ៩៥% ទី១ ទទួលបាន៨៦% ៩៥%ទី២ទទួលបាន៩៩% និង៩៥% ទី៣ ទទួលបាន៩៨%។ ចំពោះ៩៥%ទី១ យើងទទួលបាន ៨៦% ដែលទាក់ទងនឹងការបង្ការធ្វើយ៉ាងណាឲ្យមានការធ្វើតេស្ត ឈាមបានគ្រប់គោលដៅដើម្បីស្វែងរកមនុស្សចំនួនប្រមាណ១២.០០០នាក់ ដែលបានបាត់ដំណឹង ពេលបនេះមិនដឹងថាពួកគាត់នៅទីណានោះទេ? ។ លើសពីនេះទៅ ទៀតមានក្រុមប្រឈមនឹងការឆ្លងមេរោគអេដស៍ ក្នុងនោះមានរួមមាន ក្រុមស្ត្រីតាមគ្រឹះស្ថានកម្សាន្តសប្បាយ ក្រុមអ្នកប្រើបំពានគ្រឿងញៀន ដោយចាក់ក្រុមបរុសរួម ភេទជាមួយបុរស ក្រុមបំប្លែងភេទ(ក្រុមស្រីស្រស់) ដែលមានអត្រាឆ្លងមេរោគអេដស៍ ៥.៥% អត្រាឆ្លងជំងឺកាមរោគ ៤៤.៩% សម្រាប់ក្រុមបុរសរួមភេទជាមួយបុរស ចំណែកក្រុមបំប្លែងភេទ មាន អត្រាឆ្លងមេរោគ ១៣.៥% អត្រាឆ្លងជំងឺកាមរោគ ៤៥.៥% (២០២៣) ។ មូលហេតុដែលក្រុមបុរសរួមភេទ ជាមួយបរុសវ័យក្មេងមានអត្រាឆ្លងមេរោគអេដស៍ និង កាមរោគខ្ពស់ដោយឥរិយាបទនៃការរួមភេទ មានលក្ខណះប្រឈមមុខគឺ រួមភេទមិនប្រើស្រោមអនា ម័យរួមភេទជាមួយក្រុម (Chemsex) និងប្រើប្រាស់គ្រឿងញៀនពេលរួមភេទ។ 

ឯកឧត្តម ធៀង វណ្ណដារ៉ុង ក្នុងនាមប្រធានគណៈកម្មា ធិការប្រយុទ្ធនឹងជំងឺអេដស៍ និងជាអនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានជម្រុញបន្ថែមដល់មន្ត្រីនៃអគ្គនាយកដ្ឋាននិងអង្គភាពក្រោមឱវាទនៃក្រសួងវប្បធម៌រួមទាំងសិស្សជាសិក្ខាកាមក្នុងសិក្ខាសាលានេះ សូមបន្តការ ចូលរួមឲ្យសកម្មជាងនេះ ក្នុងការផ្សព្វផ្សាយនិងទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅតាមស ហគមន៍រស់នៅ ជាពិសេសនាយកដ្ឋានសិល្បៈទស្សនីយ៍ភាពនិង នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ត្រូវយកចិត្តទុកដាក់បង្កើនស្នាដៃអប់រំរឿងខ្លីនិងខ្លឹមសារជាសារអប់រំ ដើម្បីឲ្យផលិតករពេលដាក់បញ្ចាំងភាពយន្តនិងវីដេអូត្រូវរត់អក្សរនៃសារអប់រំពីការឆ្លងមេរោគអេដស៍និងជំងឺអេដស៍នេះ៕

អត្ថបទ.ភារម្យ.

អត្ថបទដែលទាក់ទង

យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        34
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        32
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        239

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm