មេដឹកនាំស៊ូដង់៖ គ្មានការចរចា និងបទឈប់បាញ់ទេ រហូតដល់កងកម្លាំងយោធាប៉ារ៉ា បរាជ័យ

2024/05/09 08:14:20 pm        121

ប្រធានក្រុមប្រឹក្សាអធិបតេយ្យភាពបណ្តោះអាសន្នរបស់ប្រទេសស៊ូដង់ លោក Abdel Fattah Al-Burhan កាលពីថ្ងៃពុធ បាននិយាយថា នឹងពុំមានការចរចា ឬបទឈប់បាញ់ទេ រហូតដល់កងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) ត្រូវបរាជ័យ។ ក្រុមប្រឹក្សាអធិបតេយ្យភាព បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា លោក Al-Burhan ដែលជាមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) បាននិយាយដូច្នេះ ទៅកាន់កងកម្លាំងយោធានៅក្នុងរដ្ឋ ទន្លេនីល(River Nile) ភាគខាងជើងប្រទេសស៊ូដង់។

លោក Al-Burhan និយាយថា នឹងគ្មានការចរចា គ្មានសន្តិភាព និងគ្មានបទឈប់បាញ់ឡើយ លុះត្រាតែបន្ទាប់ពីក្រុមបះបោរនេះត្រូវបរាជ័យ ដូច្នេះប្រទេសនេះអាចរស់នៅក្នុងសន្តិភាព។

ការនិយាយលើកឡើងរបស់លោក Al-Burhan បានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីការប្រយុទ្ធគ្នាដោយហិង្សា រវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់(SAF) និងកងកម្លាំងគាំទ្ររហ័ស(RSF) នៅក្នុងរដ្ឋ North Kordofan ។ កាលពីថ្ងៃអង្គារកងកម្លាំងគាំទ្ររហ័ស(SAF) បានប្រកាសនៅលើទំព័រ Facebook របស់ខ្លួនថា កងពលធំថ្មើរជើងទី៥ របស់កងទ័ព បានទទួលជ័យជម្នះនៅក្នុងទីក្រុង El Obeid រដ្ឋធានីនៃរដ្ឋ North Kordofan ។ ទោះជាយ៉ាងណា កងកម្លាំងប្រដាប់អាវុធស៊ូដង់(RSF) កាលពីថ្ងៃពុធ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនបានវាយរុញច្រានការវាយលុករបស់កងកម្លាំងគាំទ្ររហ័ស (SAF) នៅក្នុងរដ្ឋ North Kordofan ។ គំនិតផ្តួចផ្តើមសន្តិភាពមួយចំនួន ត្រូវបានជំរុញឆ្ពោះទៅមុខដើម្បីបញ្ចប់ជម្លោះប្រដាប់អាវុធនៅក្នុងប្រទេសស៊ូដង់ រួមទាំងធ្វើឡើងដោយសហភាពអាហ្រ្វិក អាជ្ញាធរអន្តររដ្ឋាភិបាលលើការអភិវឌ្ឍន៍ ប្លុកអាហ្វ្រិកខាងកើត ប្រទេសអារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាមេរិក ប៉ុន្តែរហូតមកដល់ពេលនេះបានបរាជ័យទាំងអស់។

យោងតាមអង្គការសហប្រជាជាតិបានឲ្យដឹងថា ពាក់កណ្តាលនៃចំនួនប្រជាជនស៊ូដង់ ប្រហែល២៥លាននាក់ ត្រូវការជំនួយមនុស្សធម៌ និងការការពារ ដោយមនុស្សជិត១៨លាននាក់ប្រឈមមុខទៅនឹងអសន្តិសុខស្បៀងធ្ងន់ធ្ងរ។

យោងតាមការប៉ាន់ប្រមាណនាពេលថ្មីៗនេះ ដោយការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកការសម្របសម្រួលកិច្ចការមនុស្សធម៌ បានឲ្យដឹងថា ចាប់តាំងពីជម្លោះរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់(SAF) និងកងកម្លាំងគាំទ្ររហ័ស(RSF) បានផ្ទុះឡើងនៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២៣ អ្នកស្លាប់និងរងរបួសប្រហែល១៥.០០០នាក់ ត្រូវបានកត់ត្រា ខណៈចំនួនប្រជាជនភៀសខ្លួននៅខាងក្នុង និងខាងក្រៅប្រទេសស៊ូដង់ បានកើនឡើងដល់ ៨,២ លាននាក់ ។

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        28
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        13
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm