
រុស្ស៊ី បាននិយាយកាលពីថ្ងៃពុធថា កងកម្លាំងរបស់ខ្លួនដណ្តើមបានការគ្រប់គ្រងទីក្រុងរបស់អ៊ុយក្រែនចំនួនពីរ ខណៈអ៊ុយក្រែនបានអះអាងថា កងកម្លាំងរបស់ខ្លួនបានវាយប្រហារទៅលើប្រព័ន្ធកាំភ្លើងធំ និងប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី ក្នុងរយៈពេល២៤ ម៉ោងកន្លងទៅនេះ។
ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍កាលពីថ្ងៃពុធថា នៅក្នុងការសងសឹកចំពោះការវាយប្រហាររបស់កងទ័ពអ៊ុយក្រែនលើទីតាំងរោងចក្រថាមពលរុស្ស៊ី កងទ័ពរុស្ស៊ី បានធ្វើការវាយប្រហារលើរោងចក្រថាមពលអ៊ុយក្រែន សហគ្រាសផលិតសម្រាប់យោធា និងគោលដៅផ្សេងៗទៀត។
ជាមួយគ្នានេះ កងកម្លាំងរុស្ស៊ី បានវាយរុញច្រានការវាយលុករបស់អ៊ុយក្រែន ក្នុងទិសដៅជាច្រើនកន្លែង ហើយបានគ្រប់គ្រងភូមិចំនួនពីរ ដែលភូមិនីមួយៗនៅទីក្រុង Kharkiv ភាគឦសានប្រទេសអ៊ុយក្រែន និងទីក្រុង Avdiivka នៅភាគខាងកើតប្រទេស។
អង្គភាពការពារដែនអាកាសរុស្ស៊ី ស្ទាក់ចាប់បានមីស៊ីលតាកទិករបស់កងទ័ពអ៊ុយក្រែន និងយានដ្រូនជាច្រើននគ្រឿង ព្រមទាំងគ្រាប់បែកពីលើអាកាសជាច្រើនគ្រាប់។
នាយសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានចេញរបាយការណ៍មួយដោយនិយាយថា កងទ័ពអ៊ុយក្រែន បានប្រយុទ្ធជាមួយកងទ័ពរុស្ស៊ីនៅសមរភូមិ ដោយបានវាយរុញច្រានការវាយលុករបស់ពួកគេនៅក្រុង Avdiivka និងទីក្រុង Bakhmut ភាគខាងកើតអ៊ុយក្រែន និងតំបន់ផ្សេងៗទៀត ហើយ បានវាយកម្ទេចប្រព័ន្ធការពារដែនអាកាស ប្រព័ន្ធកាំភ្លើងធំ និងគោលដៅផ្សេងៗទៀត របស់រុស្ស៊ី។