រូម៉ានី នឹងពិចារណាអំពីការបញ្ជូនប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន ទៅកាន់អ៊ុយក្រែន

2024/05/09 10:33:42 pm        89

លោកប្រធានាធិបតី Klaus Iohannis បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសរូម៉ានី នឹងពិចារណាអំពីការបញ្ជូនប្រព័ន្ធការពារដែនអាកាស Patriot របស់ខ្លួន ទៅកាន់ប្រទេសជិតខាងអ៊ុយក្រែន ដើម្បីជួយប្រទេសដែលហែកហួរដោយសង្រ្គាមនេះ ទប់ទល់នឹងការវាយប្រហារតាមអាកាសរបស់រុស្ស៊ី។

ថ្លែងបន្ទាប់ពីកិច្ចប្រជុំជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន (Joe Biden) នៅក្នុងទីក្រុង វ៉ាស៊ីនតោន លោក Iohannis បាននិយាយថា ការសម្រេចចិត្តជាយថាហេតុ មិនអាចធ្វើឲ្យប៉ះពាល់ដល់សន្តិសុខប្រទេសរបស់លោកឡើយ។ ជាសមាជិកអង្គការណាតូអស់រយៈពេលពីរទសវត្សរ៍ រូម៉ានី មានព្រំដែនវែងបំផុតជាមួយអ៊ុយក្រែន ក្នុងចំណោមប្រទេសសមាជិកសហភាពអឺរ៉ុប។

អគ្គលេខាធិការអង្គការណាតូ លោក ចេន ស្តូលថិនប៊ឺក (Jens Stoltenberg) បានអំពាវនាវឲ្យសមាជិកនៃសម្ព័ន្ធភាពយោធានេះ ជំរុញការគាំទ្រផ្នែកការពារដែនអាកាសសម្រាប់អ៊ុយក្រែន នៅគ្រាដ៏សំខាន់ក្នុងជម្លោះ ខណៈដែលរុស្ស៊ី បានបង្កើនយុទ្ធនាការវាយប្រហាររបស់ខ្លួនប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធថាមពល និងទីក្រុងនានា។

លោក ស្តូលថិនប៊ឺក បាននិយាយកាលពីខែមុនថា សម្ព័ន្ធមិត្តទាំងអស់ បានកំណត់អត្តសញ្ញាណឧបករណ៍ការពារដែនអាកាសបន្ថែមសម្រាប់អ៊ុយក្រែន រួមទាំងប្រព័ន្ធ Patriot និង SAMP/T ផងដែរ។

លោក Iohannis បានថ្លែងប្រាប់អ្នកយកព័ត៌មានថា៖«លោកប្រធានាធិបតី បៃដិន បានលើកឡើងពីប្រធានបទនៃប្រព័ន្ធការពារដែនអាកាស Patriots  ហើយខ្ញុំបានប្រាប់គាត់ថា ខ្ញុំបើកចំហក្នុងការពិភាក្សាអំពីបញ្ហានេះ»។ «យើងនឹងត្រូវពិភាក្សាអំពីប្រព័ន្ធការពារដែនអាកាសនេះ នៅក្នុងប្រទេស ដើម្បីពិនិត្យមើលថាតើយើងអាចផ្តល់ជូនប្រព័ន្ធមួយដែរឬអត់ ហើយជាការពិតណាស់តើយើងទទួលបានអ្វី ជាថ្នូរមកវិញ ព្រោះវាមិនអាចទទួលយកបានទេ ដែលប្រទេសរូម៉ានី ត្រូវបានទុកចោល ដោយគ្មានប្រព័ន្ធការពារអាកាសនោះ»។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        183
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        223
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        202

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm