កូរ៉េខាងត្បូង ប្តេជ្ញាពង្រឹងទំនាក់ទំនងជាមួយអ៊ុយក្រែន និងធ្វើឲ្យទំនាក់ទំនងរុស្ស៊ីល្អប្រសើរឡើង

2024/05/09 10:34:38 pm        104

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បាននិយាយកាលពីថ្ងៃព្រហស្បតិ៍នេះថា ទីក្រុងសេអ៊ូលនឹងរក្សាទំនាក់ទំនងរឹងមាំជាមួយអ៊ុយក្រែន និងទំនាក់ទំនង «ល្អប្រសើរ» ជាមួយរុស្ស៊ី ខណៈពេលដែលបានបដិសេធការនាំចេញអាវុធដោយផ្ទាល់ ទៅកាន់ទីក្រុងគីវ។

ក្នុងនាមជាប្រទេសនាំចេញអាវុធដ៏សំខាន់មួយ ទីក្រុងសេអ៊ូល ត្រូវបានស្នើសុំយូរមកហើយដោយសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក និងអឺរ៉ុប ឲ្យធ្វើបន្ថែមទៀត ដើម្បីជួយទីក្រុងគីវ ដោយមានការរំពឹងទុកថា កូរ៉េខាងត្បូង នឹងផ្លាស់ប្តូរគោលនយោបាយយូរអង្វែង ដោយសារតែការបញ្ជូនអាវុធរបស់កូរ៉េខាងជើង ទៅកាន់ប្រទេសរុស្ស៊ីសម្រាប់ប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែន។

ប៉ុន្តែ លោក Yoon បានថ្លែងប្រាប់អ្នកយកព័ត៌មានថា វាគឺជា «ជំហរដ៏រឹងមាំ» របស់លោកដែលមិនផ្តល់អាវុធដ៍សម្លាប់មនុស្សដល់ប្រទេសដែលកំពុងមានជម្លោះនេះ។

លោក Yoon ក៏បានបញ្ជាក់ថា ប្រទេសរបស់លោកកំពុងធ្វើ «ឲ្យអស់ពីសមត្ថភាព ដើម្បីផ្តល់ជំនួយមនុស្សធម៌ និងការកសាងឡើងវិញ ស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ»។

លោក Yoon បានបន្តទៀតថា ទំនាក់ទំនងរបស់ប្រទេសលោកជាមួយទីក្រុងមូស្គូ ត្រូវបានតានតឹងដោយសារអ្វីដែលទីក្រុងសេអ៊ូល និងសម្ព័ន្ធមិត្តក្រុងវ៉ាស៊ីនតោន និយាយថា ជាការបញ្ជូនអាវុធពីកូរ៉េខាងជើងទៅកាន់ប្រទេសរុស្ស៊ី។

លោក Yoon បានសង្កត់ធ្ងន់ថា៖«ការនាំចេញអាវុធវាយលុករបស់កូរ៉េខាងជើងមិនត្រឹមតែគាំទ្រដល់ការធ្វើសង្រ្គាមខុសច្បាប់ទាក់ទងនឹងអ៊ុយក្រែនប៉ុណ្ណោះទេ ថែមទាំងបំពានយ៉ាងច្បាស់នូវសេចក្តីសម្រេចដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាក់ទងនឹងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាង   ជើង»។

ថ្វីបើមានភាពតានតឹងជាមួយទីក្រុងមូស្គូជុំវិញការនាំចេញអាវុធក៏ដោយ លោក Yoon បាននិយាយថា លោកនឹងធ្វើការជាមួយប្រទេសរុស្ស៊ី។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        151
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        190
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        169

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm